លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកមានថវិកាគ្រប់គ្រាន់នៅពេលនេះ ដោយមិនបាច់យកមាសដែលតម្កល់បម្រុងទុកនៅស្វីស និងនៅទីក្រុងឡុងដ៍ មកជួយក្នុងគ្រាមានវិបត្តិកូវីដនេះទេ តែអ្នកវិភាគនយោបាយនៅកម្ពុជាថា រដ្ឋគួរមានវិធានការជួយដល់ពលរដ្ឋក្រីក្រភាគច្រើន ដែលប្រឈមនឹងបំណុលធនាគារ។
សហរដ្ឋអាមេរិកបញ្ជាក់ថា បុរសឈ្មោះ Wan Kuok Koiដែលភាគច្រើនគេហៅថា Broken Toothនោះ ត្រូវបានចាត់ទុកថា ជាជនបរទេសដែលបានចូលរួម ឬដែលមានសមាជិកបានចូលរួមក្នុងអំពើពុករលួយ ដូចជាការគៃបន្លំយកទ្រព្យសម្បត្តិរដ្ឋ និងដកហូតយកទ្រព្យសម្បត្តិឯកជនសម្រាប់ខ្លួនឯងជាដើម»។
របាយការណ៍ថ្មីនេះឲ្យដឹងថា ក្នុងរយៈពេលជិត៣ឆ្នាំ គឺចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៩ អង្គការលីកាដូ បានសិក្សាស្រាវជ្រាវករណីរំលោភសេពសន្ថវៈ ឬបទប៉ុនប៉ងរំលោភសេពសន្ថវៈ សរុបចំនួន៤៤៦ករណី។ ក្នុងករណីទាំងនោះ មាន៣៥៨ករណី គឺស្មើនឹង៨០% ជាប់ពាក់ព័ន្ធនឹងកុមារអាយុក្រោម១៨ឆ្នាំ។
មនុស្ស៤នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យការឆ្លងក្នុងសហគមន៍នៅកម្ពុជា កើនទៅដល់៣៨ករណីហើយ គិតត្រឹមថ្ងៃពុធនេះ។
បងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit គឺអ្នកស្រី Sitanun Satsaksit បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ។
បងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit គឺអ្នកស្រី Sitanun Satsaksit បានប្រាប់តុលាការថាប្អូនប្រុសរបស់អ្នកស្រីពិតជាបានបាត់ខ្លួននៅភ្នំពេញមែន ដោយអ្នកស្រីនិយាយថាប្អូនប្រុសត្រូវបានចាប់ពង្រត់ដោយមនុស្សមួយក្រុម ប្រដាប់ដោយអាវុធ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ មានប្រសាសន៍ថាការសម្រេចរបស់រដ្ឋាភិបាលមិនប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅពេលនេះ គឺជាការសម្រេចចិត្តត្រឹមត្រូវ។
អ្នកស្រី Sitanun Satsaksit ជាបងស្រី គ្រោងចូលបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែធ្នូសប្ដាហ៍ក្រោយ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖ «កម្ពុជាក្រ តូចល្អិត ក៏ប៉ុន្តែចិត្តធំទូលាយ»។
ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្នុងចំណោមអ្នកពុលជាង១៣០នាក់ ដោយសារការពិសាស្រា«ស»នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មនុស្ស៣នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានទារកម្នាក់ អាយុ៧ខែផងដែរ ដែលជាករណីស្ថិតក្នុងការឆ្លងសហគមន៍លើកដំបូងនៅប្រទេសកម្ពុជា។
ព្រះតេជព្រះគុណ បូរ បេត មានសង្ឃដីកាប្រាប់ VOAថា៖ «វាសនារបស់អាត្មាអត់ខុសពីវាសនារបស់ ព្រះអង្គ (ព្រះតេជព្រះគុណ) កើត សារ៉ាយទេ ដោយសារការងារយើងធ្វើដូចគ្នា។ យើងទៅតវ៉ា យើងទៅគាំទ្រឲ្យដោះលែងលោកគ្រូ រ៉ុង ឈុន»។
អ្នកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្ថែមថា៖ «ខ្ញុំគិតថា បើសិនការសម្រេចចិត្តនេះឈរនៅលើស្ថានភាពសិទ្ធិមនុស្ស អញ្ចឹងការផ្លាស់ប្តូរ ស្តាឡើងវិញនូវស្ថានភាពសិទ្ធិមនុស្ស ប្រហែលជានឹងអាចជួយធ្វើឲ្យមានការពិចារណានូវទិសដៅនេះឡើងវិញ»។
ខណៈរិះគន់មេធាវីខ្លះរបស់អង្គការសង្គមស៊ីវិលមួយចំនួន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែរជាថ្លែងកោតសរសើរក្រុមមេធាវីរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តរបស់លោក។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយមានប្រសាសន៍ថា នេះជាការប្រើប្រាស់មធ្យោបាយ«សម្លុត ចាប់បង្ខំ គំរាមកំហែង និងចាប់ចង» ដើម្បីឲ្យអ្នកមានទស្សនៈផ្ទុយពីខ្លួនចុះចូល។
ក្រុមគ្រួសារ និងមេធាវីការពារក្តី បានអំពាវនាវឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកសារព័ត៌មានរូបនេះ ក្រោមហេតុផលថាលោកមិនបានញុះញង់ប្រជាពលរដ្ឋឲ្យយកដីរដ្ឋ ដូចការប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់មួយរូបនោះទេ។
មន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេសហុងគ្រីនិយាយការពាររដ្ឋមន្រ្តីការបរទេសរបស់ខ្លួនបែបនេះដោយលើកឡើងថាក្នុងប្រទេសកម្ពុជា មានការប្រជុំខ្លះ មិនតម្រូវឲ្យលោករដ្ឋមន្រ្តីការបរទេសពាក់ម៉ាស់នោះទេ ដោយសារមានការស្នើសុំពីភាគីម្ចាស់ប្រទេសយ៉ាងច្បាស់ថាភាគីកម្ពុជាក៏ម
មន្រ្តីគណបក្សគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេសង្ស័យថាការបិទគ្លីនិកឯកជនរបស់លោកស្រី លី ស្រីវីណា គឺជាការបង្ខំមន្រ្តីគណបក្សសង្រ្គោះជាតិឲ្យចុះចូល ហើយថាការបង្ខំនេះបានកើតឡើងគ្រប់រូបភាព។
ការសម្រេចដាក់ប្រជាពលរដ្ឋ៥នាក់ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយឈ្មោះ ហេង ហ៊ុយ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីតុលាការគឺទាក់ទងនឹងការចោទប្រកាន់ថាពួកគេញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម និងបទបរិហារបង្កាច់កេរ្តិ៍។
ព័ត៌មានផ្សេងទៀត