លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
អ្នកស្រី ភួន ធឿន អាយុ៥៥ឆ្នាំ រស់នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បានបាត់ដំណឹងរបស់កូនស្រីដែលជាពលករធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ប្រមាណ ៥ឆ្នាំមកហើយ។
ដីរបស់អ្នកស្រីកំពុងមានជម្លោះ ដោយពលរដ្ឋអះអាងថា អាជ្ញាធរមិនអនុញ្ញាតឲ្យអ្នកភូមិជាង៥០០គ្រួសារអាចគ្រប់គ្រងដីច្រើនហិកតានេះ ដោយស្របច្បាប់នោះទេ។ រហូតមកដល់ពេលនេះ អ្នកស្រីមិនទាន់ដឹងនៅឡើយទេថាតើដីស្រែទាំងនោះ នឹងត្រូវអភិវឌ្ឍទៅជាតំបន់អ្វីឡើយ។
លោក ហ៊ុន សែន បានចាត់ទុកការឆ្លងជំងឺកូវីដ១៩ នៅតាមវត្តអារាម ក្រោយប្រជាពលរដ្ឋសម្រុកទៅវត្ត ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដែលជាថ្ងៃបិណ្ឌមួយ ជា«កង្វល់ធំ»មួយ ដែលតម្រូវឲ្យរដ្ឋាភិបាលត្រូវចាត់វិធានការ។
បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលពិគ្រោះយោបល់រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌លើជំពូកទោសបញ្ញត្តិ និងជំពូកដែលពាក់ព័ន្ធនឹងជំពូកទោសបញ្ញត្តិ ដែលនឹងឈានដល់ពេលបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងសារលិខិតអបអរទិវាសន្តិភាពអន្តរជាតិ២១ ខែកញ្ញា ឆ្នាំ២០២១ ដែលសារ៤ទំព័រនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
លោក សេង សារី ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តកាលពីថ្ងៃទី១៧ ទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២១ ដែលជាបទចោទដែលគេឃើញជាទូទៅកើតឡើងចំពោះសកម្មជនបក្សប្រឆាំង។
សកម្មជនម្នាក់ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលការពារព្រៃឈើច្រើនឆ្នាំមកហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃចន្ទ ក្រោយពីលោកត្រូវបានហៅឲ្យទៅធ្វើអត្តសញ្ញាណបណ្ណថ្មី នៅប៉ុស្តិ៍នគរបាល។ នេះបើតាមភរិយារបស់សកម្មជនរូបនោះ និងបងថ្លៃរបស់លោកដែលជូនសកម្មជនរូបនោះទៅប៉ុស្តិ៍នគរបាល។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអនឡាញ The Cambodia Daily កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក សេង សារីបានថ្លែងថាអាចមាន«ការភ័ន្តច្រឡំ»ទៅលើសំណេររបស់លោក ហើយលោកបដិសេធថាលោកមិនបានគាំទ្រចលនានៃការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថាវាជារឿង«ចាំបាច់» និង«ការបោះជំហានមុន» ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្មេងអាយុចាប់ពី៦ឆ្នាំឡើងទៅនៅកម្ពុជា ហើយលោកបាននាំចៅៗរបស់លោកទៅចាក់វ៉ាក់សាំងមុនគេ។
លោក ហ៊ុន សែន បានលើកឡើងថាអ្នកវិភាគដែលតុលាការចេញដីកាតាមចាប់ខ្លួននោះ បានបង្ហោះសារនៅលើហ្វេសប៊ុកនិយាយអំពីរដ្ឋាភិបាលបង្រួបបង្រួមនៅក្រៅប្រទេស ដែលត្រូវបានប្រកាសបង្កើតដោយលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថានឹងមិនមានការចរចានយោបាយអ្វីឡើយ ហើយលោកក៏បានការពារថាលោកមិនបានរំលោភសិទ្ធិឯកជនភាព រឿងលបចូលកិច្ចប្រជុំផ្ទៃក្នុងរបស់បក្សប្រឆាំង តាមប្រព័ន្ធអ៊ីនធឺណិតZoom កាលពីសប្តាហ៍មុនផងដែរ។
អតិថិជនដែលបាត់បង់ប្រាក់បានបង្កើតក្រុមហ្វេសប៊ុកមួយ ដោយមានឈ្មោះថា«សំឡេងជនរងគ្រោះដោយសារក្រុមហ៊ុន GFX Investment»។ បើតាមហ្វេសប៊ុកនោះ ពួកគេលើកឡើងថាអតិថិជនជាង១ពាន់នាក់បានរងគ្រោះ ដែលទឹកប្រាក់សរុបមានប្រមាណជាង២០លានដុល្លារអាមេរិក។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ក្មេងអាយុពី៦ឆ្នាំទៅ១២ឆ្នាំ នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថានេះមិនមែនជាសំឡេងថ្មីៗនោះទេ ហើយចោទបក្សប្រឆាំងថាបង្កើតព្រឹត្តិការណ៍នេះ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងប្រាប់វីអូអេថាប្រជាពលរដ្ឋសាទរនៅពេលថ្នាក់ដឹកនាំមានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀតលើពិភពលោក តែធ្វើយ៉ាងម៉េចកុំឲ្យទំនាក់ទំនងផ្អៀងទៅម្ខាង ក្នុងពេលមហាអំណាចកំពុងប្រកួតប្រជែងគ្នា។
អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា លោក សេង សារី បានប្រាប់វីអូអេនាសប្តាហ៍នេះថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន ជា«ការបោះប្រ៊ីយ៉ុង»ដល់កម្ពុជា មុនពេលធ្វើជាប្រធានអាស៊ាន ហើយលោកជំរុញឲ្យកម្ពុជាគួរធ្វើតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយចិន និងសហរដ្ឋអាមេរិក។
អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានថ្លែងថាបុគ្គលិកស្ថានទូតបានទទួលញត្តិរបស់ក្រុមអ្នកតវ៉ាដោយបញ្ជាក់ថាក្រុមអ្នកជាប់ឃុំឃាំងដោយសារការបញ្ចេញមតិមិនគួរត្រូវចោទប្រកាន់ទោសទេ។
ចំនួនអ្នកស្លាប់ថ្មីដែលត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ មានចំនួន២០នាក់ ដែលនាំឲ្យករណីស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់២.០០៧នាក់។
អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា ថាដំណើរទស្សនកិច្ចរបស់ចិនទៅកាន់ប្រទេស៤នៅអាស៊ី រួមមានកម្ពុជានេះ ជាការក្រើនរំឭកតួនាទីរបស់ចិននៅក្នុងតំបន់ ក្រោយមានដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសសិង្ហបុរីនិងវៀតណាម។
លោក នុត សាវនា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅពិនិត្យភ្នែកនៅមន្ទីរពេទ្យរុស្ស៊ី កាលពីកន្លងទៅ ហើយពេទ្យជំនាញតម្រូវឲ្យវះកាត់ភ្នែកខាងស្តាំរបស់លោកដែលមានបញ្ហា ដើម្បីកុំឲ្យប៉ះពាល់ដល់ភ្នែកខាងឆ្វេង។
ព័ត៌មានផ្សេងទៀត