ពិធីអបអរខួប ៤០ ឆ្នាំនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវបានប្រារព្ធឡើងនៅមណ្ឌលបដិសណ្ឋារកិច្ចនៅក្នុងវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី១៦ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការអាស៊ាន មន្ត្រីមកពីក្រសួងការបរទេសអាមេរិក មន្ត្រីការទូតមកពីប្រទេសក្នុងតំបន់អាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនទៀត។ អស់រយៈពេល ៤០ឆ្នាំមកនេះ សហរដ្ឋអាមេរិកសហការជាមួយប្រទេសដែលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍លើវិស័យសេដ្ឋកិច្ច សន្តិសុខ ការអនុវត្តច្បាប់ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសិទ្ធិមនុស្ស។