ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ មេដឹកនាំ​ពិភពលោក​ប្ដេជ្ញា​ផ្ដល់​ការ​ថែទាំ​សុខភាព​សកល​ត្រឹម​ឆ្នាំ​២០៣០


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​ក្នុង​បុរី​ញូយ៉ក សហរដ្ឋអាមេរិក បាន​ប្តេជ្ញា​សម្រេច​ឱ្យ​បាន​ការ​ផ្ដល់​ការ​ថែទាំ​សុខភាព​សកល​ត្រឹម​ឆ្នាំ​២០៣០។ ក្រុម​អ្នក​យក​ព័ត៌មាន​វីអូអេ​ដែល​រួម​មានលោក ប៉ូច រាសី  លោក ពិន​ ស៊ីសុវណ្ណ លោក ហ៊ុល រស្មី និង​លោក សាយ មុន្នី ដែល​កំពុង​តែ​ស្ថិត​នៅ​ទីតាំង​នោះ​ផ្ទាល់​រាយការណ៍​មក​ថា ការ​ប្តេជ្ញា​ចិត្ត​នេះ​ឆ្លើយតប​នឹង​គោលដៅ​ទី​៣​ក្នុង​ចំណោម​គោលដៅ​ទាំង​១៧​នៃ​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដែល​កំណត់​រួមគ្នា​ដោយ​អង្គការ​សហប្រជាជាតិ។ លោក សាយ មុន្នី នៃ VOA បាន​សម្ភាស​លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​នៃ​អង្គការ KHANA ដែល​បាន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ អំពី​គោលដៅ​អភិវឌ្ឍន៍​មួយ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG