លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ពលរដ្ឋខ្មែរចំនួន២០៤នាក់ ដែលជាពលករចំណាកស្រុក និងខ្លះជានិស្សិតបានវិលត្រឡប់ទៅកម្ពុជាវិញហើយនៅល្ងាចថ្ងៃអង្គារនេះ ក្រោយពីរដ្ឋាភិបាលមិនអនុញ្ញាតឲ្យពួកគេចូលប្រទេសជាងពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា និងក្រោយពីការអំពាវនាវរបស់អង្គការសង្គមស៊ីវិល។
អង្គការពលកម្មអន្តរជាតិ និងក្រុមហ៊ុនម៉ាកល្បីៗដូចជា Primark, Next, Puma ធ្វើកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ Better Factories Cambodia ដោយផលិតសម្ភារៈអប់រំវិធីបង្ការការឆ្លងជំងឺកូវីដ១៩ សម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជា។
ប្រទេសកម្ពុជារៀបចំប្រព័ន្ធចុះបញ្ជីក្រុមហ៊ុនថ្មី«ជាកញ្ចប់»តាមអ៊ីនធើណិត ដោយកាត់បន្ថយការិយាធិបតេយ្យ ដែលតម្រូវឲ្យម្ចាស់អាជីវកម្មថ្មីទៅចុះបញ្ជីអាជីវកម្មនៅតាមស្ថាប័នផ្សេងៗគ្នា ដូចជានៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាដើម។
ពេលតេស្តរកឃើញករណីឆ្លងថ្មីនេះ បុរសទាំងពីរនាក់ទើបវិលត្រឡប់មកពីប្រទសឥណ្ឌូនេស៊ីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលបស្ចិមប្រទេស ដោយសារការបង្ក្រាបទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ បុគ្គលិកក្រុមហ៊ុន អង្គការនិងរដ្ឋាភិបាល ត្រូវមានសុចរិតភាពខ្ពស់ និងភាពស្មោះត្រង់ដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៍។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតំណាងឲ្យគ្រួសារកសិករប្រមាណ២ម៉ឺនគ្រួសារទូទាំងប្រទេស បានស្នើឲ្យរដ្ឋាភិបាលបង្កើតប្រព័ន្ធរាយការណ៍បន្ទាន់ សម្រាប់រាយការណ៍អំពីមន្ត្រីឃុបឃិតឲ្យនាំបន្លែផ្លែឈើផ្ទុកសារធាតុគីមីពុលចូលក្នុងប្រទេស។
ក្រោយពីរដ្ឋាភិបាលថៃ និងកម្ពុជាបង្អែរបង្អង់ការតាមរកលោក Wanchalerm Satsaksit ដែលត្រូវបានចាប់ពង្រត់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៤ ខែមិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ និងក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលទាំងពីរនេះស្វែងរកសកម្មជនរូបនេះ។
ក្រោយពីកិច្ចប្រជុំ ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងសហគមន៍វាសនារួមកម្ពុជា-ចិននៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៨ ខែមិថុនានេះ កម្ពុជានិងចិនគ្រោងរៀបចំកិច្ចប្រជុំទ្វេភាគីស្តីពីការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩ នៅសប្តាហ៍ក្រោយ។
ប្រទេសកម្ពុជារកឃើញករណីឆ្លងកូវីដ១៩ថ្មីមួយទៀតកាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យចំនួនករណីឆ្លងកូវីដ១៩សរុបក្នុងប្រទេសនេះកើនដល់១២៦នាក់ ដោយមានអ្នកជាសះស្បើយ១២៤នាក់ និងពីរនាក់កំពុងទទួលការព្យាបាល។
ការព្រួយបារម្ភរបស់បណ្តាប្រទេសជាប់ទន្លេមេគង្គដទៃទៀតបានលើកពេលការសម្រេចចុងក្រោយអំពីការបិទបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវរហូតដល់ចុងខែមិថុនានេះនេះ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនក្នុងប្រទេសកម្ពុជា បានទាមទារឲ្យមេដឹកនាំពិភពលោកនិងក្រុមហ៊ុនផលិតវ៉ាក់សាំង ផ្តល់ថ្នាំបង្ការជំងឺនេះដោយឥតគិតថ្លៃដល់ពលរដ្ឋនៅទូទាំងសកលលោក នៅពេលដែលវ៉ាក់សាំងនេះ ត្រូវបានរកឃើញនិងផលិតបាន។
ឧត្តមស្នងការអ.ស.ប.ផ្នែកសិទ្ធិមនុស្សភ្ញាក់ផ្អើលនឹងការបង្ក្រាបលើសិទ្ធិបញ្ចេញមតិក្នុងប្រទេសចំនួន១២រួមទាំងកម្ពុជា ដោយសារអ្វីដែលអាជ្ញាធរហៅថា «ព័ត៌មានក្លែងក្លាយ» ឬ«ព័ត៌មានមិនពិត»និង«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ហើយនឹង«រៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល»ជាដើម។
សម្ព័ន្ធសង្គ្រោះទន្លេមេគង្គជំរុញឲ្យលុបចោលគម្រោងទំនប់វារីអគ្គិសនីសាណាខាំរបស់លាវ ហើយលើកទឹកចិត្តការអភិវឌ្ឍថាមពលស្អាត ដែលនឹងមានផលចំណេញច្រើនជាង ទាំងខាងសេដ្ឋកិច្ចនិងបរិស្ថាន ក្នុងរយៈពេលយូរ។
នៅពេលដែលបុគ្គលិកនិងនយោជិករបស់ក្រុមហ៊ុនឬរដ្ឋាភិបាល ត្រូវបានលើកទឹកចិត្តឲ្យធ្វើការពីផ្ទះឬពីចម្ងាយ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អ្នកជំនាញខាងសុចរិតភាព លើកឡើងថា ភាពស្មោះត្រង់និងការមានសុចរិតភាពខ្ពស់ គឺជាកត្តាចាំបាច់ ដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍។
កងកម្លាំងមួកខៀវកម្ពុជាចំនួនបួននាក់ថ្មីទៀតបានឆ្លងវីរុសកូរ៉ូណា នៅប្រទេសម៉ាលី ដែលនាំកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាសរុបចំនួន១០នាក់បានឆ្លងវីរុសថ្មីនេះ ហើយក្នុងនោះម្នាក់បានស្លាប់។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកអភិបាលកិច្ចទឹកនៅកម្ពុជាបានស្នើឲ្យពន្យារពេលដំណើរការពិគ្រោះយោបល់ជាមុននៃគម្រោងកសាងទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់លាវ ព្រោះផលប៉ះពាល់ឆ្លងដែននៃគម្រោងនេះមិនទាន់ត្រូវបានសិក្សាល្អិតល្អន់ គ្រប់ជ្រុងជ្រោយនៅឡើយ។
លោក ហ៊ុន សែន បានបដិសេធជាថ្មីទៀតនៅថ្ងៃច័ន្ទនេះថា កម្ពុជាមិនបានប្រគល់មូលដ្ឋានយោធាសមុទ្ររាមឲ្យយោធាចិនទេ ហើយស្វាគមន៍សមយុទ្ធជាមួយអាមេរិក។
ព័ត៌មានផ្សេងទៀត