ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥស្លាម​សាសនិក​នៅ​កម្ពុជា​លើក​ពេល​ចូល​រួម​បុណ្យ​ហាជ្ជី​​ប្រចាំ​ឆ្នាំ​នៅ​អារ៉ាប៊ីសាអូឌីត


ឥស្លាម​សាសនិក​នាំ​គ្នា​បន់ស្រន់​នៅ​វិហារ​ស័ក្ដិសិទ្ធិ Kaaba ក្នុង​ទីក្រុង Mecca ប្រទេស​អារ៉ាប់ប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ​២០២០។ អារ៉ាប់ប៊ីសាអូឌីត បាន​ប្រកាស​ថាបុណ្យ​ហាជ្ជី​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​មនុស្ស​ចូល​រួម​តិចតួច​ ដោយសារ​តែ​​ជំងឺ​កូវីដ១៩៕
ឥស្លាម​សាសនិក​នាំ​គ្នា​បន់ស្រន់​នៅ​វិហារ​ស័ក្ដិសិទ្ធិ Kaaba ក្នុង​ទីក្រុង Mecca ប្រទេស​អារ៉ាប់ប៊ីសាអូឌីត កាល​ពី​ថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ​២០២០។ អារ៉ាប់ប៊ីសាអូឌីត បាន​ប្រកាស​ថាបុណ្យ​ហាជ្ជី​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​មនុស្ស​ចូល​រួម​តិចតួច​ ដោយសារ​តែ​​ជំងឺ​កូវីដ១៩៕

ស្ថាប័ន​ដឹកនាំ​សាសនា​ឥស្លាម​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​លើកពេលការ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ហាជ្ជីប្រចាំ​ឆ្នាំនៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ដោយ​លើកហេតុ​ទាក់​ទង​នឹង​ជំងឺ​កូវីដ​១៩។

គណៈដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៤​ខែ​មិថុនា​ដែល​ត្រូវ​បានរាយ​ការណ៍​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ហ្វ្រេស​ញូវស៍​ថា​ ​ការលើក​ពេល​សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា​ក្នុង​ការ​ទៅ​ចូល​រួម​ប្រារព្ធ​ពិធី​ធម្មយាត្រា​បុណ្យ​ហាជ្ជី​ឆ្នាំ​២០២០​នេះ គឺអនុលោម​តាម​ការ​ប្រកាស​របស់​ប្រទេស​អារ៉ាប៊ី សាអូឌីត។​

ប្រទេស​អារ៉ាប៊ីសាអូឌីត​ ដែល​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ បានប្រកាស​កាល​ពីថ្ងៃ​ច័ន្ទ​ថា ​ពិធី​បុណ្យ​ហាជ្ជី​ផ្លូវ​ការ​ដែល​គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី២៨​ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​២​ ខែ​សីហា​ខាង​មុខ​នេះ នឹងមិន​ត្រូវ​លុប​ចោល​ទេ ប៉ុន្តែ​គ្រាន់តែ​កម្រិតអ្នក​ចូល​រួម​សម្រាប់​តែ​ឥស្លាម​សាសនិកមួយ​ចំនួន​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​នោះ​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ការ​បារម្ភ​អំពី​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

តាម​ធម្មតា​ក្នុង​មួយ​ឆ្នាំៗ​មាន​អ្នក​កាន់​សាសនា​ឥស្លាម​រាប់​លាន​នាក់​ក្នុង​ចំណោម​ឥស្លាម​សាសនិក​សរុប​ជិត ​២ ​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​មេកា​នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ហាជ្ជី​នេះ។​

ការ​ចូល​រួម​ពិធី​បុណ្យ​នេះ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​មេកា​នោះ គឺ​ជា​ការ​ប្រតិបត្តិ​មួយ​ក្នុង​ចំណោម​ការ​ប្រតិបត្តិ​ ៥ ​យ៉ាង​តាម​សាសនា​ឥស្លាម ដែល​តម្រូវ​ឲ្យ​អ្នក​កាន់​សាសនា​នេះ​ដែល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សេដ្ឋកិច្ច ត្រូវ​តែ​បំពេញ​ឲ្យ​បាន​យ៉ាង​តិច​ម្តង​ក្នុង​មួយ​ជីវិត​របស់​ខ្លួន។​

កម្ពុជា​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ប្រមាណ​៣​សែន​នាក់។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ស្រាវជ្រាវ​ឆ្នាំ​២០១៧ ​អំពី​សាសនា​ឥស្លាម​នៅ​កម្ពុជា​របស់​វិទ្យាស្ថាន​អ៊ឺរ៉ុប​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី៕

XS
SM
MD
LG