លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
គេរំពឹងថា យុវជនជាង១លាននាក់នឹងក្លាយជាអ្នកបោះឆ្នោតលើកទី១ នៅឆ្នាំ២០១៧និង២០១៨។
លោក សាយ មុន្នី នៃវីអូអេ បានធ្វើបទសម្ភាសន៍មួយជាមួយនាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបរិស្ថានរបស់ក្រុមហ៊ុននោះគឺលោក Peter Hawkins នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងគម្រោងរបស់ក្រុមហ៊ុននោះកាលពីខែធ្នូកន្លងទៅ។
រដ្ឋាភិបាលឡាវបានការពារគោលជំហររបស់ខ្លួនទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នាភាគខាងត្បូងប្រទេសឡាវ។
ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់នោះត្រូវគេគ្រោងសាងសង់នៅលើច្រកមួយនៃទន្លេមេគង្គ ចម្ងាយប្រមាណតែ២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនខ្មែរ។
ភាពយន្តឯកសារថ្មីមួយអំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងក្នុងប្រទេសលាវត្រូវបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ។
ការអំពាវនាវឱ្យប្រទេសឡាវពិចារណាឡើងវិញពីគម្រោងវារីអគ្គិសនីដនសាហុងបានកើនឡើងយ៉ាងខ្លាំងនៅឯវេទិការពិភាក្សាពិគ្រោះយោបល់សាធារណៈដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គនៅក្រុងប៉ាក់សេ ប្រទេសឡាវនៅថ្ងៃសុក្រនេះ។
ប្រជាសហគមន៍នេសាទដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងបានស្នើឲ្យមានការបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងក្នុងប្រទេសលាវ ដើម្បីបញ្ជៀសផលប៉ះពាល់ដែលអាចបណ្តាលមកពីការសាងសង់ទំនប់នោះ។
កិច្ចពិគ្រោះយោបល់នេះ គឺជាផ្នែកមួយនៃដំណើរការពិគ្រោះយោបល់ជាមុន លើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ។
ប្រទេសកម្ពុជាហាក់រៀបចំខ្លួនយឺតពេលបន្តិចទៅហើយក្នុងការត្រៀមយុវជនរបស់ខ្លួនឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ដើម្បីដណ្តើមទីផ្សារការងារ នៅពេលដែលសហគមន៍អាស៊ានចាប់ផ្តើមនោះ។
ក្រុមមន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងអ្នកស្រាវជ្រាវមួយចំនួនលើកឡើងថា គន្លឹះនៃការបញ្ចប់និទណ្ឌភាព ឬភាពមិនជាប់ទោសទណ្ឌនៅកម្ពុជា គឺស្ថិតនៅលើការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។
ក្រុមមេធាវីការពារក្តីឲ្យលោកខៀវ សំផន និងលោកនួន ជាបានអះអាងថា ការធ្វើពហិការមិនចូលរួមក្នុងសវនាការគឺដោយសារពួកខ្លួនត្រូវការពេលវេលាដើម្បីត្រៀមខ្លួន។
បញ្ហាសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទ នៅតែមានភាពចម្រូងចម្រាស់នៅឡើយ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាទេ សូម្បីតែនៅសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបក៏ដោយ។
ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង៧ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ៥ម៉ឺននាក់បានទទួលសេវាព្យាបាល។
បើទោះបីជាកម្ពុជាគ្មានច្បាប់ដែលហាមឃាត់ទំនាក់ទំនងមនុស្សស្រលាញ់ភេទដូចគ្នាក៏ដោយ ក៏មិនមានការទទួលស្គាល់ក្រុមមនុស្សទាំងនេះពេញលេញក្នុងសង្គមដែរ។
មណ្ឌលគីរីគឺជាខេត្តដែលសម្បូរព្រៃឈើមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាទឹកដីកំណើតរបស់ជនជាតិដើមភាគតិចភាគច្រើនដែរ។
អ្នកភូមិនៅក្នុងតំបន់ព្រៃឡង់លើកឡើងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះកាន់តែធ្ងន់ធ្ងរឡើង ប៉ុន្តែពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះបានទេ។
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានញាំញីដោយអំពើពុករលួយក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោក ព្រាប កុល មានប្រសាសន៍ថា ពលរដ្ឋត្រូវតែចាប់ផ្តើមបង្ហាញភាពក្លាហានខ្លះ ដោយសារពួកគេក៏មានការទទួលខុសត្រូវនៅក្នុងការលុបបំបាត់អំពើពុករលួយនេះដែរ។
នៅក្នុងប្រទេសកម្ពុជា ចំនួននិស្សិតស្រី ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅមានចំនួនទាបនៅឡើយ បើធៀបនឹងចំនួននិស្សិតប្រុស។
អ្នកកាសែតមួយចំនួនបានរងការគំរាមនិងរងរបួសក្នុងពេលបំពេញការងាររាយការណ៍អំពីការបង្រ្កាបរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងពេលថ្មីៗ។
ព័ត៌មានផ្សេងទៀត