ភ្នំពេញ —
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា មូលនិធិ ហាប់ស្វែល (Harpswell Foundation)បាននិងកំពុងផ្តល់អាហារ កន្លែងស្នាក់នៅ និងការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំដោយឥតគិតថ្លៃដល់និស្សិតស្រីខ្មែរវ័យក្មេងរាប់សិបនាក់ដែលមកពីភូមិក្រីក្រនានាទូទាំងប្រទេសកម្ពុជា។ ស្ថាបនិកអង្គការនោះនិយាយថា និស្សិតពូកែៗទាំងនេះអាចនឹងក្លាយខ្លួនទៅជាអ្នកដឹកនាំប្រទេសកម្ពុជានៅថ្ងៃអនាគត។
កញ្ញាគីម សុខងីមត្រូវចំណាយពេលប្រមាណកន្លះម៉ោងក្នុងការជិះកង់ទៅរៀន នៅឯសាកលវិទ្យាល័យភ្នំពេញ។
នាងរៀនមុខវិជ្ជាគណិតវិទ្យា ដែលមកពីគ្រួសារកសិករក្រីក្រមួយក្នុងខេត្តកណ្តាល។ នាងយល់ថា ស្ថានភាពរស់នៅរបស់នាងនៅពេលនេះបានបង្កលក្ខណៈងាយស្រួលជាងមុនសម្រាប់រូបនាងផ្ចង់អារម្មណ៍ទៅលើការសិក្សាថ្នាក់ឆ្នាំចុងក្រោយរបស់នាង។
ពីមុននាងសុខងីមត្រូវជួលបន្ទប់តូចមួយស្នាក់នៅឆ្ងាយពីសាលា ដើម្បីបន្តការសិក្សារបស់នាងនៅក្នុងរាជធានីភ្នំពេញនេះ។ ប៉ុន្តែឥឡូវនាងត្រូវបានផ្តល់អាហារ និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃជាមួយនិស្សិតស្រីវ័យក្មេងជាង៤០នាក់ផ្សេងទៀតនៅក្នុងអន្តេវាសិកដ្ឋាននេះ ដែលស្ថិតនៅសង្កាត់ទឹកថ្លា។
«អន្តេនេះវាបានជួយផ្តល់អត្ថិភាពឲ្យសិស្សនារីដូចខ្ញុំ បានមករៀននៅសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ។ ខ្ញុំសង្កេតឃើញថា គ្រួសារខ្លះអត់ហ៊ានឲ្យកូនស្រីរបស់គាត់មករៀននៅភ្នំពេញទេ ទោះបីគាត់មានលុយគ្រប់គ្រាន់ ឬកូនរបស់គាត់មានសមត្ថភាពអាចបន្តការសិក្សានៅភ្នំពេញក៏ដោយ ពីព្រោះគាត់ខ្លាចខាងសុវត្ថិភាព»។
ក្រៅពីអាហារនិងកន្លែងស្នាក់នៅឥតគិតថ្លៃហើយនោះ អន្តេវាសិកដ្ឋាននារីហាប់ស្វែលក៏ផ្តល់ឲ្យសិស្សស្រីៗទាំងនេះផងដែរនូវការអប់រំភាសាអង់គ្លេសជំនាញកុំព្យូទ័រ និងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ហើយនឹងការបង្រៀនឲ្យចេះវិភាគព្រឹត្តិការណ៍សង្គមបច្ចុប្បន្ន ដែលកំពុងកើតមានឡើងជាដើម។
«នៅទីនេះ យើងត្រូវបានផ្តល់ មិនត្រឹមតែកន្លែងគេងទេគឺមានការផ្តល់នូវចំណេះដឹងបន្ថែមពីលើចំណេះដែលយើងមានពីសាលារៀន ដោយសារយើងមានថ្នាក់វិភាគកាសែត និងថ្នាក់ភាពជាអ្នកដឹកនាំអីអញ្ចឹង។ វាជួយឲ្យយើងគិតបានស៊ីជម្រៅជាងមុន»។
លោក Alan Lightman គឺជាស្ថានិកនៃអន្តេវាសិកដ្ឋាននេះ។ លោកមានប្រសាសន៍ថា ទីនេះប្រៀបដូចជាសាកលវិទ្យាល័យទី២របស់និស្សិតដែរ ដោយសារពួកគេអាចប្រើប្រាស់អ៊ីនធើណិតនិងបណ្ណាល័យដែលមានភ្ជាប់ទៅនឹងកម្រងឯកសារស្រាវជ្រាវលើបណ្តាញអនឡាញ(on line) ផងដែរ។
«ខ្ញុំជឿថា រាល់សកម្មភាពទាំងអស់នេះបានជួយសិស្សរបស់យើងឲ្យរៀនបានលេខ១ក្នុងថ្នាក់នៅតាមសាកលវិទ្យាល័យរបស់ពួកគេរៀងៗខ្លួន»។
នៅក្នុងប្រទេសកម្ពុជា ចំនួននិស្សិតស្រី ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅមានចំនួនទាបនៅឡើយ បើធៀបនឹងចំនួននិស្សិតប្រុស។
កង្វះអន្តេវាសិកដ្ឋាន ជាពិសេសសម្រាប់នារី បានរារាំងសិស្សស្រីជាច្រើនមិនឲ្យមានឱកាសបានចូលរៀននៅតាមសាកលវិទ្យាល័យក្នុងទីក្រុង។
លោក Alan Lightman ដែលជាអ្នកនិពន្ធសៀវភៅ និងជាសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ MIT ដ៏ល្បីល្បាញរបស់អាមេរិកផងនោះ មានប្រសាសន៍ថា លោកចង់ផ្តល់ឱកាសមួយដល់សិស្សស្រីទាំងនេះ។
«ខ្ញុំពិតជាស្ងើចសរសើរចំពោះភាពក្លាហានរបស់ស្រ្តីវ័យក្មេងទាំងនេះណាស់។ ស្ទើរតែគ្រប់គ្នាសុទ្ធតែមកពីភូមិដែលគ្មានភ្លើងអគ្គិសនី ឬអណ្តូងទឹកប្រើប្រាស់។ ពួកគេគ្មានអនាគតអ្វីឡើយ ក្រៅតែពីត្រូវរៀបការទៅតាមការទុកដាក់របស់ឪពុកម្តាយ ឬត្រូវធ្វើការនៅតាមវាលស្រែនោះ។ ប៉ុន្តែពេលនេះ ពួកគេកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញ»។
តែទោះជាយ៉ាងនេះ មិនមែនគ្រប់សិស្សស្រីៗទាំងអស់សុទ្ធតែទទួលបានឱកាសបែបនេះទេ។
លោក Alan Lightman មានប្រសាសន៍ថា និស្សិតទាំងនេះសុទ្ធតែត្រូវជ្រើសរើសចេញពីសិស្សពូកែៗនៅតាមវិទ្យាល័យនានាទូទាំងប្រទេស ដោយផ្អែកលើភាពឆ្លាតវ័យ មហិច្ឆិតា និងសក្តានុពលនៃភាពជាអ្នកដឹកនាំរបស់ពួកគេ។
«យើងមិនអាចជួយស្រ្តីវ័យក្មេងគ្រប់រូបនៅទូទាំងប្រទេសដែលត្រូវការជំនួយនោះទេ ដោយសារតែពួកគេមានចំនួនរាប់លាននាក់។ យើងព្យាយាមផ្តោតទៅលើតែនារីវ័យក្មេង ដែលនឹងក្លាយខ្លួនទៅជាអ្នកដឹកនាំប្រទេសនេះប៉ុណ្ណោះ»។
ឆន រ៉ាដាគឺជានិស្សិតម្នាក់ទៀតមកពីខេត្តស្វាយរៀង។ នាងក៏ជានិស្សិតឆ្លើមនៅក្នុងថ្នាក់ចិត្តវិទ្យារបស់នាងនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរ។
ជាប្រធាននិស្សិតម្នាក់នៅទីនេះផងនោះ រ៉ាដានិយាយថា និស្សិតដែលកំពុងរៀនមុខវិជ្ជាផ្សេងៗគ្នានៅតាមសកលវិទ្យាល័យនានា សុទ្ធតែចូលមកស្នាក់នៅទីនេះដោយមានគោលដៅច្បាស់លាស់ក្នុងជីវិតរបស់ពួកគេ។
«ដោយសារតែពួកខ្ញុំមានមហិច្ឆិតាខ្ពស់គឺមានគោលដៅច្បាស់លាស់សម្រាប់ជីវិតពួកខ្ញុំ ថាតើយើងចង់ធ្វើអ្វីទៅថ្ងៃអនាគត»។
ការសិក្សាដោយអង្គការអន្តរជាតិជាច្រើន ដូចជាអង្គការសហប្រជាជាតិនិងធនាគារពិភពលោកជាដើម បានបង្ហាញថា វិធីសាស្ត្រដ៏មានប្រសិទ្ធិភាពបំផុតក្នុងការអភិវឌ្ឍប្រទេសគឺត្រូវផ្តល់សិទ្ធិអំណាចដល់ស្ត្រី។
លោក Alan Lightman មានប្រសាសន៍ថា៖ «ពួកគេកំពុងស្ថិតលើមាគ៌ាឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំរបស់ប្រទេសកម្ពុជា»។
នៅរៀងរាល់ថ្ងៃអាទិត្យ និស្សិតទាំងនេះទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនៅក្នុងបន្ទប់នេះ ដែលគេហៅឈ្មោះថា សាលស្ត្រីដ៏អស្ចារ្យ ឬ The Hall of Great Women ដោយមានដាក់ព្យួរនៅលើជញ្ជាំងនូវរូបថតរបស់មេដឹកនាំពិភពលោកជានារីចំនួន៣០ផ្ទាំង ដោយរួមទាំងរូបថតរបស់ដូនជី Mother Teresa និងលោកស្រី អង់សាន ស៊ូជី ដែលមេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យនៃប្រទេសភូមាជាដើម។
«យើងចង់បង្ហាញថា មិនថា អ្នកមកពីទីណា ឬមានស្ថានភាពគ្រួសារយ៉ាងដូចម្តេចនោះទេ អ្នកនៅតែអាចក្លាយខ្លួនជាមនុស្សអស្ចារ្យបាន»។
ស្ថាបនិកនៃអន្តេវាសិកដ្ឋាន Harpswell រូបនេះ បន្ថែមថា លោករំពឹងថា និស្សិតទាំងនេះនឹងក្លាយជាផ្នែកមួយនៃជំនាន់មនុស្សដែលនឹងនាំមកនូវសិទ្ធិស្មើគ្នាសម្រាប់ស្រ្តី និងជួយអភិវឌ្ឍប្រទេសជាតិនេះទាំងមូល ដោយប្រើប្រាស់អនុភាពរបស់ពួកគេ។
«ខ្ញុំសង្ឃឹមថា នៅក្នុងរយៈពេល២០ឆ្នាំទៀត ពួកគេនឹងអាចមានរូបថតរបស់ពួកគេព្យួរនៅលើជញ្ជាំងនៃសាលស្ត្រីដ៏អស្ចារ្យនេះដែរ៕