ភ្នំពេញ —
សម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលមួយក្រុមបានអំពាវនាវឲ្យក្រសួងអប់រំ យុវជន និងកីឡាក្នុងប្រទេសកម្ពុជា ពិចារណាដាក់បញ្ចូលមុខវិជ្ជាសិក្សាអំពីសុចរិតភាពទៅក្នុងកម្មវិធីសិក្សាអប់រំថ្នាក់ជាតិ ចាប់ពីកម្រិតបឋមសិក្សាឡើងទៅ។
លោកហ៊ឹម យន់គឺអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃសម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម។ នៅក្រៅសិក្ខាសាលាមួយស្តីពីសុចរិតភាពដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងភ្នំពេញកាលពីពេលកន្លងទៅថ្មីៗនេះ លោកបានមានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជានេះទៅក្នុងកម្មវិធីសិក្សាអប់រំចាប់ទីថ្នាក់ក្រោមទៅ នឹងជួយបណ្តុះគំនិតក្មេងៗឲ្យចាប់ផ្តើមគិតពីភាពស្អាតស្អំនិងភាពស្មោះត្រង់ តាំងពីតូចៗទៅ។
«វាជាចំណុចមួយសំខាន់ សម្រាប់ខ្លួនគេផង និងសម្រាប់គ្រួសារដែលជាឪពុកម្តាយផង។ កាលណាកូនដែលមិនមានភាពស្មោះត្រង់ជាមួយឪពុកម្តាយ វាអាចធ្វើបាបឪពុកម្តាយនៅថ្ងៃណាមួយ ហើយអាចប៉ះពាល់ដល់សង្គមទាំងមូល។ អញ្ចឹងចាំបាច់ត្រូវមានបញ្ចូលទាក់ទងរឿងសុចរិតភាពឬក៏ការទទួលខុសត្រូវសង្គមនេះតាំងពីបឋមសិក្សាមកម្ល៉េះ»។
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានញាំញីដោយអំពើពុករលួយក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ អំពើស៊ីសំណូក សូកប៉ាន់ ការទិញ លក់សញ្ញាប័ត្រ និងការយកលុយពីកូនសិស្សតូចៗក្នុងថ្នាក់បឋមសិក្សារដ្ឋ ត្រូវបានគេមើលឃើញថា បានក្លាយជាទង្វើធម្មតាទៅហើយ ក្នុងសម័យកាលនៃព្រះរាជាណាចក្រកម្ពុជាទី២នេះ។
លោកសេង ឫទ្ធី នាយកប្រតិបត្តិ នៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ មានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជាអំពីសុចរិតភាពទៅក្នុងការសិក្សាតាំងពីថ្នាក់កុមារដ្ឋាននេះ អាចនឹងជួយបញ្ជ្រៀបផ្នត់គំនិតស្រឡាញ់ភាពស្អាតស្អំក្នុងចំណោមកុមារតូចៗ និងធ្វើឲ្យពួកគេចាប់ផ្តើមស្អប់អំពើពុករលួយតាំងពីក្មេងទៅ។
«ចាប់ផ្តើមពីកម្រិតបឋមសិក្សាទៅ ខ្ញុំគិតថា អាហ្នឹងវាសំខាន់ណាស់ ធ្វើយ៉ាងម៉ិចបង្កើតឲ្យមានភាពស្អាតស្អំក្នុងខួរក្បាលរបស់សិស្សចាប់ពីបឋមសិក្សាឡើងទៅ»។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល បានសម្រេចដាក់បញ្ចូលមុខវិជ្ជាស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាកម្រិតមធ្យមសិក្សាទុតិយភូមិ ឬចាប់ពីថ្នាក់ទី១០ដល់ទី១២។
ប៉ុន្តែគេនៅមិនទាន់ឃើញមានការដាក់បញ្ចូលមុខវិជ្ជានេះចាប់ពីថ្នាក់ក្រោមទៅនៅឡើយទេ។
លោកសន ជ័យ តំណាងប្រចាំប្រទេសកម្ពុជានៃសម័្ពន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានប្រសាសន៍ថា ការដាក់បញ្ចូលមុខវិជ្ជាអំពីសុចរិតភាពនៅក្នុងកម្មវិធីសិក្សាអប់រំចាប់ពីថ្នាក់បឋមសិក្សាឡើងទៅនិងជួយដល់សិស្សានុសិស្សឲ្យចាប់ផ្តើមឆ្វេងយល់អំពីភាពស្មោះត្រង់គុណតម្លៃនៃភាពជាមនុស្សស្អាតស្អំ និងមិនប្រឡូកក្នុងអំពើពុករលួយតាំងពីតូចទៅ។
«អប់រំមនុស្សគឺគេចាប់ផ្តើមពីតូច។ អញ្ចឹងយើងចង់បានឲ្យការអប់រំចាប់ផ្តើមពីថ្នាក់បឋមមក។ មិនមែនមានន័យថា ការអប់រំនៅថ្នាក់វិទ្យាល័យហ្នឹងអត់ប្រយោជន៍ទេ ប៉ុន្តែជាការចាប់ផ្តើមពីដើមទីមក ពីបឋមសិក្សាមក។ យើងត្រូវកុំឲ្យសិស្សឃើញការសូកប៉ាន់នៅកម្រិតសាលារៀនរបស់ពួកគេ»។
កាលពីឆ្នាំមុន អង្គការតម្លាភាពបានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសដែលមានអំពើពុករលួយច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលកន្លងមក អំពើពុករលួយនេះបានធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងតិចរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ហើយវាក៏បានចូលរួមចំណែកបង្កឲ្យមានអំពើអយុត្តិធម៌សង្គមជាច្រើនផងដែរ។
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការបញ្ជ្រៀបគោលគំនិតអំពីសុចរិតភាពនេះទៅក្នុងប្រព័ន្ធសិក្សាអប់រំតាំងពីថ្នាក់ក្រោមទៅ នៅពេលនេះ អាចជាការវិនិយោគរយៈពេលវែងមួយ ប៉ុន្តែ វានឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលអនាគត។
«នៅពេលដែលគាត់ពេញវ័យ ចូលបម្រើការងារ ទោះបីនៅក្នុងស្ថាប័នរដ្ឋ ឯកជន ឬក៏អង្គការសង្គមស៊ីវិលហ្នឹងគឺគាត់ក្លាយជាបុគ្គលស្អាតស្អំ ជាមន្ត្រីស្អាតស្អំ ហើយនឹងមិនប្រព្រឹត្តអំពើពុករលួយ»។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិតហង់ ជួនណារ៉ុនមានប្រសាសន៍ថា ក្រសួងរបស់លោកបាននិងកំពុងពិចារណាអំពីបញ្ហានេះហើយ។
«តាមពិត យើងបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាក្នុងកម្រិតមធ្យមសិក្សាហើយ ប៉ុន្តែក្នុងកម្រិតបឋមសិក្សាហ្នឹងគឺយើងអនុវត្តតែម្តង។ មានន័យថា តាមពិត បើយើងបំបាត់អំពើអវិជ្ជមានដែលកើតមានឡើងជាមួយសិស្សក្នុងកម្រិតបឋមសិក្សាហ្នឹង ក៏វាជួយអប់រំដែរ។ អញ្ចឹងហើយបានជានៅក្នុងកម្រិតបឋមសិក្សាហ្នឹង យើងអប់រំទាំងផ្នែកពលរដ្ឋវិទ្យា សីលធម៌ ក៏ដូចជាផ្នែកប្រឆាំងអំពើពុករលួយដែរ គ្រាន់តែថា ក្នុងកម្រិតមួយតិច ហើយដល់ឡើងខ្ពស់ កាន់តែច្រើនឡើងៗ»។
ទោះជាយ៉ាងនេះក្តី ក្រុមតំណាងអង្គការសង្គមស៊ីវិលបានទទូចដោយលើកឡើងថា ការអប់រំមនុស្សឲ្យស្រឡាញ់ភាពស្មោះត្រង់ និងភាពស្អាតស្អំ ហើយស្អប់អំពើពុករលួយចាំបាច់ត្រូវធ្វើពីតូចៗទៅមុនសិន រួចសឹមទៅអប់រំមនុស្សធំពេញវ័យជាបន្តទៀត៕