លោក ម៉ែន គឹមសេង គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយកម្ពុជា នយោបាយតំបន់អាស៊ី សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករ និងពលករចំណាកស្រុក និងបញ្ហានានាពាក់ព័ន្ធនឹងសហគមន៍ខ្មែរអាមេរិកាំង។
ដំណើរទស្សនកិច្ចការងាររបស់លោក Murphy បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ដល់២២ខែមីនា ហើយលោកបានជួបពិភាក្សាការងារជាមួយនឹងរដ្ឋាភិបាលថៃក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងថៃ កាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារកន្លងទៅនេះ។
សហគមន៍អន្តរជាតិដែលនាំមុខដោយសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងតែដំណើរការការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជា បើសិនជាមិនដោះលែងលោកកឹម សុខា ប្រធានគណបក្សនិងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង៩០០០នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យម១៥០០ដុល្លារ។ ប៉ុន្តែក្រុមអ្នកជំនាញមើលឃើញថា ដោយសារមានការបើកទូលាយជាងមុនក្នុងពេលខាងមុខគឺចំនួនពលករជំនាញគ្រោងនឹងកើនឡើងខ្លាំង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិ ដូណាល់ ត្រាំ បានឡើងមកកាន់អំណាច ដោយឈរលើគោលការណ៍ «ផលប្រយោជន៍សហរដ្ឋអាមេរិកជាអាទិភាព»។
លោក ស្ទីវ ឆាបុត អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនិងលោក អាឡាំង ឡូវឹនសល បានស្នើច្បាប់ពាណិជ្ជកម្មកម្ពុជាដើម្បីសើរើពិនិត្យមើលឋានៈអនុគ្រោះពន្ធគយដែលកម្ពុជាបាននាំទំនិញចូលមកក្នុងសហរដ្ឋអាមេរិក។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោកស្ទីវ ឆាបុត នៅវិមានរដ្ឋសភាក្នុងរដ្ឋធានី វ៉ាស៊ីនតោន។
ក្នុងឆ្នាំ២០១៨ ពលករចំណាកស្រុកផ្ញើប្រាក់ចំនួន៤១៤លានដុល្លារទៅឱ្យក្រុមគ្រួសារ។ នេះបើតាមតួលេខឆ្នាំ២០១៨របស់ធនាគារពិភពលោក។
លោកស្ទីវ ឆាបុត (Steve Chabot) អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនិងលោកអាឡាំង ឡូវឹនសល (Alan Lowenthal) បានស្នើច្បាប់ពាណិជ្ជកម្មកម្ពុជាដើម្បីសើរើពិនិត្យមើលឋានៈអនុគ្រោះពន្ធគយ (GSP) ដែលកម្ពុជាបាននាំទំនិញចូលមកក្នុងសហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះនៅទីនេះមានរក្សាធាតុជនរងគ្រោះចំនួន ១.១៥៩នាក់ក្នុងចំណោមជនរងគ្រោះចំនួន ៣.១៥៧ នាក់ដែលស្មើនឹងមួយភាគបីនៃជនរងគ្រោះដែលត្រូវបានសម្លាប់ដោយទាហានខ្មែរក្រហមក្នុងការកាន់កាប់រយៈពេល១២ថ្ងៃនៅឃុំបាជុក។
ប្រទេសកម្ពុជាទើបទទួលបានការបន្ត «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ» (GSP) កាលពីដើមឆ្នាំ២០១៨ ហើយបាននាំទំនិញក្នុងតម្លៃជាង៤០០លានដុល្លារចូលសហរដ្ឋអាមេរិកដោយរួចពន្ធ។
ការណែនាំនេះធ្វើឡើងក្រោយពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់បានធ្វើសកម្មភាពនយោបាយឡើងវិញ។
សកម្មជនសហគមន៍ធ្វើសកម្មភាព ទៅជួបសមាជិករដ្ឋសភានិងព្រឹទ្ធសភាដោយផ្ទាល់ ទូរស័ព្ទទៅការិយាល័យអ្នកតំណាងរាស្ត្រនិងព្រឹទ្ធសភា សរសេរញត្តិសម្តែងការគាំទ្រ និងធ្វើការជាមួយនឹងអង្គការនានាដែលលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ប្រឈមមុខនឹងការដាក់ទណ្ឌកម្ម គឺទំនិញក្នុងតម្លៃជាង៥,៥ពាន់លានដុល្លារដែលកម្ពុជានាំចូលសហភាពអឺរ៉ុបដោយរួចពន្ធនឹងត្រូវបង់ពន្ធទាំងស្រុង ដែលមានតម្លៃជាង៦០០លានដុល្លារ។
លោកស្រីបញ្ជាក់ថា សម្រាប់ដំណាក់កាលតាមដាននិងវាយតម្លៃនេះគឺសហភាពអឺរ៉ុបនឹងធ្វើការដោយពេញលេញជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកវិធីដោះស្រាយ។
ក្រសួងការបរទេសកម្ពុជាបានថ្កោលទោសលោកសម រង្ស៊ីប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលបានអំពាវនាវជាបន្តបន្ទាប់ឱ្យកងទ័ពនិងពលរដ្ឋងើបឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាល។
ការព្យាបាលនឹងចាប់ផ្តើមពីថ្ងៃច័ន្ទទី១១ ដល់ថ្ងៃសៅរ៍ទី១៦ខែកុម្ភៈនៅមន្ទីរពេទ្យកំពង់ធំក្នុងទីរួមខេត្តកំពង់ធំ និងស្រុកបារាយណ៍ដែលមាននៅមណ្ឌលសុខភាពឈូកខ្សាច់និងមណ្ឌលសុខភាពក្រវា។
ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ ដែលស្ថានភាពសិទ្ធិសេរីភាពបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមរបាយការណ៍របស់អង្គការ Freedom House ចេញផ្សាយនៅថ្ងៃអង្គារនេះ។
សហភាពអឺរ៉ុបបានជជែកគ្នាជាមួយនឹងអាជ្ញាធរថៃពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងពលកម្មដោយបង្ខំនៅក្នុងវិស័យឧស្សាហកម្មនេសាទថៃ ហើយប្រទេសថៃបានយល់ព្រមផ្តល់សច្ចាប័នលើកតិការសញ្ញារបស់អង្គការពលកម្មអន្តរជាតិដើម្បីការពារសិទ្ធិរបស់កម្មករ។
ព័ត៌មានផ្សេងទៀត