កញ្ញា ផន បុប្ផា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស សុខភាព អប់រំ និងបរិស្ថាន។
ប្រជាពលរដ្ឋមួយចំនួនបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយវែកមុខជនដៃដល់ដែលនៅពីក្រោយឃាតកម្មដ៏សាហាវពៃផ្សៃនៅកណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនេះ។
អ្នកស្រីឡុង ថុន៖ «យើងត្រូវការទឹកសម្រាប់ផឹក បោកខោអាវ និងដើម្បីងូត ដូចគ្នាទាំងអស់។ បន្លែនិងដើមឈើងាប់អស់ហើយ ព្រោះអត់មានទឹក។ គ្មានសល់អីទេ»។
លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងនៅដើមខែមិថុនានេះថា ប្រទេសរបស់លោកធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា ប្រជាជនកម្ពុជាមានសេរីភាពបង្ហាញការយល់ឃើញរបស់ខ្លួនតាមប្រព័ន្ធអ៊ីនធឺណិត។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា អ្នករត់ទាំងពីររូបនោះមានអ្នកស្រីលី ណារី វ័យ៤០ឆ្នាំមកពីទីក្រុងភ្នំពេញ និងតារាកំប្លែងជនជាតិជប៉ុន ដែលមានសញ្ជាតិកម្ពុជាគឺលោក Neko Hiroshi។
នាង សុជាតា នៅក្នុងចំណោមមនុស្សជំនាន់ក្រោយរាប់ពាន់នាក់ដែលប្រើប្រាស់ភាសាអង់គ្លេសជាទៀងទាត់ក្នុងការធ្វើទំនាក់ទំនងនៅសាលា និងនៅក្នុងជីវិតប្រចាំថ្ងៃ សម្រាប់ការអប់រំ និងដើម្បីទទួលបានព័ត័មាន និងបង្កើនលទ្ធភាពការងាររបស់នាងក៏ដូចជាដើម្បីការកម្សាន្ដផងដែរ។
កញ្ញា ជី លីណា បានថ្លែងថា៖ «របាំសហសម័យគឺជារបាំនៅក្នុងទម្រង់ថ្មីមួយ។ វាគឺជារបាំមួយដែលអ្នកត្រូវស្វែងរកផ្លូវដោយខ្លួនឯងផ្ទាល់ក្នុងការបង្កើតក្បាច់រាំ»។
លោកស្រី Catherine Novelli ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងភាពជាដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសរវាងប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ដឹកនាំដោយអាមេរិក។
ក្រុមអ្នកបរិស្ថាន និងមន្ត្រីរដ្ឋាភិបាលអបអរសាទរចំពោះកិច្ចព្រមព្រៀងរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិកដើម្បីធ្វើការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដែលជាបាតុភូតអាក្រក់។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានបញ្ចេញរបាយការណ៍ការស៊ើបអង្កេតការវាយប្រហារទៅលើតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិពីររូបនៅពេលមានការតវ៉ាប្រឆាំងគណបក្សសង្គ្រោះជាតិនៅរដ្ឋសភា កាលពីខែតុលាឆ្នាំមុន។
លោក ស៊ុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនិយាយថា លោកនិងក្រុមការងាររបស់លោកកំពុងតែខិតខំធ្វើការដើម្បីពង្រឹងសមត្ថភាពរបស់សមាជិកគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់នីតិកាលទី៦នៃរដ្ឋសភា។
និស្សិតរបស់លោកប្រមាណ៥០នាក់ បានទទួលឱកាសដ៏កម្រមួយដើម្បីរៀនសូត្រពីស្នាដៃស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយថា ការដេញដោលតាមទូរទស្សន៍នឹងផ្តល់ឱ្យសាធារណៈជននូវឱកាសដើម្បីធ្វើការប្រៀបធៀបសមត្ថភាពរបស់បេក្ខជននីមួយៗដោយតម្លាភាព។
កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ នឹងឡើងតុលាការនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីនាង ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា។
និស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបង្ហាញការសោស្តាយចំពោះមរណភាពរបស់លោកស្រី សាហា ហាឌីដ (Zaha Hadid) ដែលជាស្ថាបត្យករដ៏ល្បីល្បាញរបស់ពិភពលោក។
លោកស្រី ហ្សាហា ហាឌីដ (Zaha Hadid) ស្ថាបត្យករដ៏ល្បីល្បាញជាតិអង់គ្លេសដើមកំណើតអ៊ីរ៉ាក់ ជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹត។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់ស្ថាបត្យករដ៏ឆ្នើមថ្នាក់ពិភពលោក លោកស្រីហ្សាហា ហាឌីដ ដែលជាអ្នកគូសប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលនឹងសាងសង់ដើម្បីឧទ្ទិសដល់អ្នកដែលស្លាប់ជាងមួយលាននាក់នៅក្នុងសម័យខ្មែរក្រហម។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាងបីទសវត្សរ៍នៅកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ទី២១ ខែមីនានេះ បានរិះគន់ដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីលោក Donald Trump និងគណបក្សសាធារណរដ្ឋ។
ស្របគ្នានេះដែរប្រជាកសិករនៅក្នុងខេត្តស្ទឹងត្រែងដែលជាខេត្តមួយនៅតាមបណ្តោយទន្លេមេគង្គក៏បានបង្ហាញភាពរីករាយចំពោះចំណាត់ការនេះដែរ។
នៅពេល VOA ទៅថតការធ្វើមាតុភូមិនិវត្តន៍របស់ជនចំណាកស្រុក៥នាក់នេះនៅអាកាសយានដ្ឋាន មន្ត្រីអន្តោប្រវេសន៍បានសុំមិនឲ្យ VOA ថត តែបើនៅតែថតគឺមិនត្រូវបង្ហាញមុខជនរងគ្រោះទេ ព្រោះនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សកំពុងស៊ើបអង្កេតរកមេខ្យល់ជួញដូរមនុស្ស។
របាយការណ៍ថ្មីមួយបានឲ្យដឹងថា កំណើនបទល្មើសក្នុងប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនូវសកម្មភាពគ្រឿងញៀនក្នុងតំបន់។
ព័ត៌មានផ្សេងទៀត