លោក ប៉ូច រាសី គឺជាអ្នកយកព័ត៌មាននៃវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើនយោបាយអាមេរិក និងសហគមន៍ខ្មែរអាមេរិកាំង។
ទីក្រុងដែលមានអតីតជនភៀសខ្លួនខ្មែរ ជាច្រើននាក់រស់នៅនេះ បច្ចុប្បន្នមានតំណាងរាស្ត្រថ្នាក់រដ្ឋ សមាជិកគណៈកម្មការសាលារៀន មន្ត្រីក្នុងព្រឹទ្ធសភាថ្នាក់រដ្ឋ និង សមាជិកក្រុមប្រឹក្សាក្រុង ដែលមានដើមកំណើតខ្មែរ ក្នុងនោះរួមមានលោកចៅ សុខារី អតីតចៅងហ្វាយក្រុង Lowell និងលោក យ៉ែម ផល រដ្ឋា ដែលបច្ចុប្បន្នជាចៅហ្វាយក្រុងរង។
តើពលរដ្ឋដើមកំណើតខ្មែរ នៅ Lowell ជួបប្រទះបញ្ហាអ្វីខ្លះ ទំរាំបានដូចសព្វថ្ងៃ ហើយតើទៅថ្ងៃអនាគត សហគមន៍នេះ មានគម្រោងអ្វីខ្លះ ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួន?
លោក តាំង សារ៉ាដា ប្រធានសារព័ត៌មាន The Cambodia Daily ជាអ្នកសារព័ត៌មានខ្មែរម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានអាស៊ី ៧នាក់ ដែលបានធ្វើដំណើរទៅអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់គណកម្មាធិការអ្នកកាសែតដើម្បីផលប្រយោជន៍សាធារណៈរបស់អ៊ុយក្រែន ដើម្បីស្វែងយល់អំពីស្ថានការណ៍ជាក់ស្តែងនៅក្នុងអ៊ុយក្រែន។
លោក អួន ប៊ុនឡឺត ជាជនភៀសខ្លួនកម្ពុជាម្នាក់ ដែលបានមករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៨៣។ ពេលមកដល់ដំបូងលោកមានតែបាតដៃទទេរ ហើយថែមទាំងមិនចេះនិយាយភាសាអង់គ្លេសទៀតផង។ តែការតាំងចិត្តនិងការតស៊ូជាមួយភ័ព្ធសំណាង បានធ្វើឱ្យលោកបានក្លាយខ្លួនទៅជាមន្ត្រីកងការពារប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់។
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការក្នុងប្រទេសកម្ពុជារំលាយចោល បានថ្លែងយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយលោក ប៉ូច រាសី នៃវីអូអេ នៅរដ្ឋធានីវ៉ាស៊ីនតោន
កម្មវិធីសិក្សាថ្មីមួយឈ្មោះវិទ្យាស្ថានសហរដ្ឋអាមេរិក-អាស៊ានសម្រាប់ក្រុមមេដឹកនាំកំពុងលេចមុខ ឬ US-ASEAN Institute for Rising Leaders Fellowship កំពុងដំណើរការនៅសាលាសិក្សាជាន់ខ្ពស់អំពីអន្តរជាតិ SAIS នៃសាកលវិទ្យាល័យ John Hopkins នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សម្រាប់លោក ប៉ូច រាសី នៃវីអូអេ ថ្ងៃរំលឹកគុណឪពុក ជាថ្ងៃស្រគត់ស្រគុំមួយ ដែលនាំឱ្យលោកនឹកឃើញដល់ថ្ងៃ ដែលលោកបានឃើញមុខឪពុករបស់លោកជាលើកចុងក្រោយ។ លោក ប៉ូច រាសី បានសរសេរកំណត់ត្រារបស់លោក ជូនលោកអ្នកជាទីសណ្តាប់ដូចតទៅ។
លោក អួន ឡឺត បានសរសេរសៀវភៅមួយក្បាលរៀបរាប់អំពីដំណើរជីវិតរបស់លោក ដែលមានចំណងជើងជាភាសាអង់គ្លេសដែលជាខ្មែរថា «សុបិនអាមេរិកាំងរបស់ជនភៀសខ្លួនម្នាក់ ពីវាលពិឃាតនៅកម្ពុជា ដល់កងការពារសន្តិសុខប្រធានាធិបតី»។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកមិនទាន់បង្ហាញលទ្ធផលច្បាស់លាស់ថា គណបក្សណាមួយគ្រប់គ្រងព្រឹទ្ធសភានិងរដ្ឋសភានៅឡើយទេ ដោយសារតែលទ្ធផលបឋមមានលក្ខណៈប្រកៀកប្រកិតគ្នា។
ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃអង្គារទី៨ខែវិច្ឆិកា នេះត្រូវបានគេវាយតម្លៃថា នឹងមានលក្ខណៈប្រកៀកប្រកិតគ្នាហើយមានបញ្ហាចម្បងមួយចំនួនដែលអ្នកបោះឆ្នោតអាមេរិកាំងផ្តោតលើ។
កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ានរយៈពេល២ថ្ងៃចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ នេះជាលើកទី១ហើយដែលមេដឹកនាំសហរដ្ឋអាមេរិកបានជួបប្រជុំជាមួយនឹងមេដឹកនាំអាស៊ាននៅរដ្ឋធានីវ៉ាស៊ីនតោនដោយមានការប្រជុំនៅវិមានសភា សេតវិមាននិងក្រសួងការបរទេស។ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺជាប្រធានប្តូរវេនរបស់អាស៊ានត្រូវធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden (ចូ បៃដិន)។ លោក ប៉ូច រាសី និង លោក ម៉ែន គឹមសេង នៃវីអូអេសូមរាយការណ៍សង្ខេបជូនពីជំហរនិងក្តីរំពឹងរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលនេះនិងជំហររបស់មេដឹកនាំនានារបស់អាស៊ាន។
សហគមន៍ខ្មែរអាមេរិកាំងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នៅវត្តសាមគ្គីធម្មិការាម ក្នុងសង្កាត់ Brooklyn ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ប៉ូច រាសី នៃ VOA ពិភាក្សាគ្នាលើប្រធានបទ «គោលជំហរបស់អាមេរិកក្នុងវិបត្តិអ៊ុយក្រែន».
សៀវភៅថ្មីមួយដែលចេញផ្សាយដោយអង្គការមូលនិធិអាស៊ីនិងវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពដែលទើបបានចេញផ្សាយកាលពីថ្ងៃអង្គារក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបង្ហាញបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងតំបន់អាស៊ាន។ សៀវភៅដែលមានចំណងជើងថា«កម្ពុជាក្នុងនាមប្រធានប្តូរវេនអាស៊ាន៖ ការឆ្លើយតបនឹងទស្សនៈប្រឈមនិងការពង្រឹងប្រសិទ្ធភាពកិច្ចការតំបន់»ត្រូវបានចេញផ្សាយក្នុងពេលដែលប្រទេសកម្ពុជាដឹកនាំសមាគមអាស៊ានជាលើកទី៣នៅឆ្នាំ២០២២នេះ។ លោក ម៉ែន គឹមសេង នៃ VOA បានចូលរួមពិធីចេញផ្សាយនោះនិងសូមសង្ខេបជូនខ្លឹមសារសំខាន់ៗជាមួយ លោក ប៉ូច រាសី ក្នុងកម្មវិធីបទសន្ទនា VOA នេះ៖
មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសឈប់បាញ់គ្នាក្រោយពីជួបលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាប៉ុន្តែសកម្មជនសិទ្ធិមនុស្សមីយ៉ាន់ម៉ាយល់ថាវាគ្រាន់តែជាការសន្យាខ្យល់ដើម្បីពន្យារពេលជាយុទ្ធសាស្ត្រហើយលោកហ៊ុន សែនមិនគួរចូលរួមផ្តល់ភាពស្របច្បាប់ដល់មេដឹកនាំយោធាទេ។ លោកម៉ែន គឹមសេងនិងលោកប
កាលពីថ្ងៃទី១៥ ខែសីហា ក្រុមតាលីបង់បានចូលគ្រប់គ្រងប្រទេស អាហ្វហ្កានីស្ថានឡើងវិញទាំងស្រុង ។ ហើយ ២សប្តាហ៍ក្រោយមក សហរដ្ឋអាមេរិកនិងអង្គការ អូតង់ក៏បានដកទ័ពចេញពី ប្រទេសអាហ្វហ្កានីស្ថានទាំងស្រុងផងដែរ។ ពិភពលោកកំពុងតាមដានសកម្មភាពរបស់ក្រុមតាលីបង់ ដែលនឹងប៉ះពាល់ដល់ពលរដ្ឋអាហ្វហ្កានីស
នៅដើមខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) សហរដ្ឋអាមេរិក បានប្រកាសគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីមួយហៅថា «គម្រោងកសាងពិភពលោកជាថ្មីឲ្យប្រសើរ ឬ Build Back Better World (B3W)» ដើម្បីជួយបណ្តាប្រទេសប្រាក់ចំណូលទាបនិងមធ្យម ឲ្យទប់ទល់នឹង
លោកស្រី Wendy R. Sherman បានធ្វើដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងក្នុងឋានៈជាអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទៅបណ្តាប្រទេសក្នុងតំបន់អាស៊ីដើម្បីបញ្ជាក់ពីសារៈសំខាន់នៃតំបន់នេះចំពោះរដ្ឋបាលលោកប្រធានាធិបតីJoe Biden។ លោកស្រីបញ្ជាក់ថាអាមេរិកចូលរួមពាក់ព័ន្ធជាមួយ
សហរដ្ឋអាមេរិកគ្រោងនឹងដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានឲ្យអស់នៅត្រឹមខែកញ្ញាខាងមុខគឺចំថ្ងៃខួបលើកទី២០នៃការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិកដោយក្រុមអាល់ ខៃដាកាលពីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០០១។ សង្គ្រាមនេះចំណាយអស់ថវិកាចំនួន២លានលានដុល្លារ។ សូមលោកអ្នកទស្សនាការសន្ទនា
ព័ត៌មានផ្សេងទៀត