នៅព្រឹកថ្ងៃសុក្រនេះ គ្រាប់រ៉ុកែ្កតM៧៩ចំនួន៣គ្រាប់ដែលគេបង្កៃនៅជិតសួនប្រជាធិបតេយ្យនិងម្សៅ TNT គេបង្កប់នៅជិតរដ្ឋសភា ត្រូវបានបោសម្អាត។
រយៈពេល៩ខែក្នុងឆ្នាំ២០១៣ ប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែជាង៧ភាគរយប៉ុណ្ណោះ ដែលជាអត្រាកំណើនប្រចាំឆ្នាំទាបបំផុតរបស់ចិនក្នុងអំឡុងពេល១៣ឆ្នាំនេះ។
សន្តិសុខត្រូវបានរឹតបន្តឹងដោយការបង្កើនចំនួនកុងត្រូលត្រួតពិនិត្យនៅតាមច្រកចូលសំខាន់ៗមករាជធានីភ្នំពេញ ពេលគណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្មអហិង្សា។
ក្នុងចំណោម១៤៨ប្រទេស ប្រទេសសិង្ហបុរីនៅតែរក្សាបានការនាំមុខគេក្នុងតំបន់ដោយជាប់លេខរៀងលំដាប់ទី២ ក្នុងអំឡុងពេល៣ឆ្នាំជាប់គ្នា។
បន្ទាប់ពីមិនបានទទួលប្រាក់បៀរវត្សអស់រយៈពេលបីខែកន្លងមកនេះ បុគ្គលិកសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាបានសម្រេចចិត្តធ្វើកូដកម្មនៅថ្ងៃច័ន្ទនេះ។
អង្គការសិល្បៈខ្មែរអមតៈស្រាវជ្រាវនិងចងក្រងសិល្បៈបុរាណខ្មែរដែលជិតបាត់បង់ និងគេមិនសូវចាប់អារម្មណ៍ ដូចជាបទ«ស្តេចផ្ទុំ» បទចម្រៀងនិងភ្លេងអាពាហ៍ពិពាហ៍ខ្មែរនាសម័យបុរាណ។
ការបើកកញ្ចប់«ក»ចំនួន៨ការិយាល័យបោះឆ្នោតនៅខេត្តបាត់ដំបងនេះបង្ហាញថា មានភាពមិនប្រក្រតីតិចជាងករណីនៅខេត្តក្រចេះ។
ព្រះសង្ឃមួយអង្គត្រូវបណ្តេញពីវត្តបទុមវតី្តទាំងយប់ ដោយសារចូលរួមពិធីជួបជុំរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃច័ន្ទ។ ប៉ុន្តែក្រោយមកព្រះតេជព្រះគុណត្រូវអនុញ្ញាតឲ្យបន្តគង់នៅក្នុងវត្តវិញ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន។
ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃច័ន្ទ ទី២៦ ខែសីហា បានបង្គាប់ឱ្យគ.ជ.ប.បើកកញ្ចប់សុវត្ថិភាព«ក» ចំនួន៨ការិយាល័យបន្ថែមទៀតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អាជ្ញាធរមូលដ្ឋានខ្លះប្រមូលស្នាមមេដៃឱ្យទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះឆ្នោត។
ក្រោយពីបានឃុំខ្លួនបណ្តោះអាសន្នអស់រយៈពេលជិតមួយខែកន្លងមក សកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះនៅខេត្តកំពតនៅតែមិនទាន់ត្រូវបាននាំមកជំនុំជម្រះនៅឡើយទេ។
ប៉ុន្តែ ភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃម្សិលមិញបានធ្វើឱ្យលិចលង់ដំណាំស្រូវនិងកសិផលជាង១ពាន់ហិចតាបន្ថែមទៀតក្នុងខេត្តបន្ទាយមានជ័យដែលស្ថិតនៅប៉ែកពាយព្យប្រទេស។
មន្ត្រីជំនាញអះអាងថា ផលប៉ះពាល់ដោយសារទឹកជំនន់មានកម្រិតទាបជាងឆ្នាំមុននៅឡើយទេ។
ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយថ្ងៃបោះឆ្នោត គេតែងតែប្រទះឃើញការចល័តកងទ័ពពីខេត្តនានាក្នុងទិសដៅឆ្ពោះមកកាន់រាជធានីភ្នំពេញនិងមកកាន់តំបន់ច្រកចូលទីក្រុង។
ពេលសំណេះសំណាលជាមួយជងរងគ្រោះដោយការបណ្តេញចេញដោយបង្ខំក្នុងទីក្រុងភ្នំពេញ លោកសម រង្ស៊ីបានបញ្ជាក់ថា លោកនឹងទាមទារឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យ។
ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានការបារម្ភអំពីភាពចលាចលដែលអាចកើតឡើងជាយថាហេតុនៅពេលដែលដំណោះស្រាយនយោបាយរវាងគណបក្សឈ្នះឆ្នោតមិនទាន់បានចាប់ផ្តើមនៅឡើយ។
សហគមន៍អឺរ៉ុបបានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់វិធានការណ៍លើពាក្យបណ្តឹងនិងភាពមិនប្រក្រតីនៅពេលបោះឆ្នោត។
ខេត្តតាកែវមានប្រាំបីអសនៈក្នុងចំណោម១២៣អសនៈនៅទូទាំងប្រទេស។
មួយថ្ងៃមុនការបោះឆ្នោតមកដល់ គណបក្សប្រឆាំងនិងសង្គមស៊ីវិលបានរកឃើញភាពមិនប្រក្រតីជាច្រើនបន្ថែមទៀត ដូចជាឈ្មោះស្ទួន ឈ្មោះខ្មោច និងទឹកខ្មៅជ្រលក់ដៃអាចលាងជ្រះ តែគ.ជ.ប. បដិសេធ។
ក្រៅពីគណបក្សធំៗ គេសង្កេតឃើញមានគណបក្សតូចៗពីរគឺគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ក៏បានហែក្បួនទ្រង់ទ្រាយតូចរបស់ខ្លួនផងដែរ។
ព័ត៌មានផ្សេងទៀត