ភ្នំពេញ —
នៅព្រឹកថ្ងៃសៅរ៍នេះ សន្តិសុខត្រូវបានរឹតបន្តឹងដោយការបង្កើនចំនួនកុងត្រូលត្រួតពិនិត្យនៅតាមច្រកចូលសំខាន់ៗមករាជធានីភ្នំពេញ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថា នេះជាការរំខានដោយចេតនាដល់សកម្មជនរបស់ខ្លួនដែលមកចូលរួមមហាបាតុកម្មនៅទីលានសួនប្រជាធិបតេយ្យដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ។
តាមបណ្តោយផ្លូវជាតិនានាឆ្ពោះមកកាន់ទីក្រុងភ្នំពេញ គេឃើញមានសមត្ថកិច្ចដែលរួមមានប៉ូលិស និងនគរបាលជាច្រើននាក់ត្រូវបានដាក់ប្រចាំការនៅតាមកុងត្រូលល ឬប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនដំណាក់ ដែលក្នុងមួយកន្លែងៗមានចំនួនចាប់ពី២ទៅ៣នាក់រហូតដល់ជាង២០នាក់។
គេសង្កេតឃើញថា រថយន្តនិងម៉ូតូដែលមានផ្ទុកមនុស្សច្រើនជាគោលដៅនៃការឆែកឆេរ។
លោកខៀវ សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា ការបង្កើនចំនួនកុងត្រូលគឺដើម្បីរឹតបន្តឹងផ្នែកសន្តិសុខ។
«យើងពិនិត្យក្រែងមានអាវុធ កុំឱ្យមានអាវុធចូលរាជធានី។ ត្រួតពិនិត្យទាំងច្បាប់ចរាចរណ៍ផង។ យើងត្រូវតែពង្រឹងសន្តិសុខបន្តិចហើយ ព្រោះដូចយើងដឹងស្រាប់ហើយថា មហាបាតុកម្មដែលរៀបចំដោយគណបក្សប្រឆាំងក៏មានទ្រង់ទ្រាយធំមិនធម្មតាដែរ»។
លោកខៀវ សុភ័ក្រ្តបន្ថែមថា ការរឹតបន្តឹងសន្តិសុខនេះនឹងបន្តរហូតដល់ពេលសភាប្រកាសបើកជាផ្លូវការ។ បើតាមរដ្ឋធមនុញ្ញ ការប្រជុំសភាដំបូងត្រូវធ្វើឡើង៦០ថ្ងៃក្រោយការប្រកាសលទ្ធផលបោះឆ្នោតពោលគឺកិច្ចប្រជុំដំបូងរបស់រដ្ឋសភានិតិកាលទី៥នេះអាចនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញានេះ។
ប៉ុន្តែលោកឃី វណ្ណដេត បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតខេត្តតាកែវ យល់ឃើញថា កុងត្រូលទាំងនេះមានគោលដៅរំខានដល់អ្នកគាំទ្រខ្លួនក្នុងការធ្វើដំណើរមកចូលរួមមហាបាតុកម្ម ជាជាងបុព្វហេតុសន្តិសុខ។
«គេយកមូលហេតុត្រួតពិនិត្យច្បាប់ចរាចរណ៍ និងឆែកអាវុធជាតិផ្ទុះ។ លក្ខណៈដែលឃាត់នេះគេមើលដែរ ពេលឃើញគេដឹកកម្មករពេញៗ គេអត់ឃាត់ទេ។ ប៉ុន្តែបើឡានដែលមានលក្ខណៈទៅធ្វើបាតុកម្មគឺគេឃាត់។ ពេលដែលយើងដោះស្រាយបាននៅកន្លែងទីមួយហើយមកឃាត់នៅកន្លែងទីពីរ ទីបីទៀត ដើម្បីបង្អាក់បន្ទុចកុំឱ្យមកទាន់បាតុកម្ម មានកន្លះម៉ោងទៅមួយម៉ោងក៏មានដែរ»។
មន្ត្រីគណបក្សប្រឆាំងដដែលឱ្យដឹងថា រថយន្តដឹកបាតុករពីរគ្រឿងត្រូវបានឃាត់ទុករហូតមកដល់ពេលនេះ។ ប៉ុន្តែអាជ្ញាធរបានអះអាងថា ការឃាត់ទុកនេះធ្វើឡើងដោយសារម្ចាស់រថយន្តមិនបានត្រួតពិនិត្យគុណភាពរថយន្តប្រចាំឆ្នាំ។
ជាមួយគ្នានេះ ព្រះសង្ឃមួយចំនួនដែលនិមន្តមកចូលរួមមហាបាតុកម្មនេះត្រូវបានកាក់ទុកនៅកុងត្រូលមួយលើផ្លូវជាតិលេខ៦។ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចូលក្នុងក្រុងវិញ បន្ទាប់ពីមានអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សនិងមន្ត្រីគណបក្សប្រឆាំង។ នេះបើតាមការឱ្យដឹងពីអង្គការសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំង។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ការដាក់ពង្រាយកងកម្លាំងសន្តិសុខនៅតាមកុងត្រូលនេះមានហេតុផលពីរយ៉ាង។
«វាអាចដើម្បីការពារសន្តិសុខផង វាអាចគម្រាមកំហែងផង ព្រោះអាជ្ញាធរក៏បានប្រកាសតាមទូរទស្សន៍ជាសាធារណៈដែរថា គាត់មិនចង់ឱ្យមានប្រជាពលរដ្ឋចូលរួមពីតាមខេត្តទេ។ ដូច្នេះវាអាចជាមូលហេតុមួយដើម្បីរារាំងឬក៏ព្យាយាមដាក់សម្ពាធមិនឱ្យប្រជាពលរដ្ឋចូលរួម»។
មហាបាតុកម្ម ដែលមានអ្នកចូលរួមជាច្រើនម៉ឺននាក់នៅថ្ងៃនេះ បានបញ្ចប់ទៅដោយពុំមានការផ្ទុះអំពើហិង្សាណាមួយគួរឱ្យកត់សម្គាល់នោះទេ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ហាងលក់ទំនិញមួយចំនួនបានបិទទ្វារ ទំនងដោយសារបារម្ភអំពីការប៉ះទង្គិចណាមួយក្នុងមហាបាតុកម្មនេះ។ ដោយឡែកសាលារៀនឯកជនមួយចំនួនមានការថយចុះចំនួនកូនសិស្ស។ នេះបើតាមការកត់សម្គាល់ពីឪពុកម្តាយសិស្ស៕