ភ្នំពេញ៖ ខណៈដែលប្រទេសក្នុងតំបន់អាស៊ានមានការប្រកួតប្រជែងប្រសើរជាងឆ្នាំមុន លក្ខណៈប្រកួតប្រជែងរបស់កម្ពុជាមានការធ្លាក់ចុះចំនួន៣ចំណាត់ថ្នាក់នៅឆ្នាំ២០១៣។ នេះបើតាមរបាយការណ៍ស្តីអំពីសន្ទស្សន៍នៃភាពប្រកួតប្រជែងពិភពលោកសម្រាប់ឆ្នាំ២០១៣-២០១៤របស់វេទិកាសេដ្ឋកិច្ចពិភពលោកដែលចេញផ្សាយជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍នេះបង្ហាញថាសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាដើម្បីទាក់ទាញលំហូរវិនិយោគនិងធានាកំណើនសេដ្ឋកិច្ចស្ថិតនៅពីក្រោយប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ព្រុយណេ ហ្វីលីពីន និងវៀតណាម។ ក្នុងចំណោម១៤៨ប្រទេស ប្រទេសសិង្ហបុរីនៅតែរក្សាបានការនាំមុខគេក្នុងតំបន់ដោយជាប់លេខរៀងលំដាប់ទី២ ក្នុងអំឡុងពេល៣ឆ្នាំជាប់គ្នា ចំណែកឯប្រទេសក្នុងតំបន់ផ្សេងទៀតបានកើនចំណាត់ថ្នាក់ចន្លោះពី១ទៅ១២លេខរៀង។
ដោយឡែក ប្រទេសកម្ពុជាស្ថិតក្នុងលេខរៀងទី៨៨ ដែលរំកិលធ្លាក់ពីលេខរៀងទី៨៥កាលពីឆ្នាំមុន។
នៅឆ្នាំនេះ ប្រទេសឡាវនិងមីយ៉ាន់ម៉ាត្រូវបានដាក់បញ្ចូលក្នុងការសិក្សានេះជាលើកដំបូង ដែលក្នុងនោះប្រទេសឡាវនាំមុខកម្ពុជាគឺក្នុងលេខរៀងទី៨១ ខណៈដែលមីយ៉ាន់ម៉ាមានលេខរៀងទី១៣៩ដែលទាបជាងគេបង្អស់ក្នុងតំបន់។
ការវាយតម្លៃនេះដោយឈរលើមូលដ្ឋានគោលចំនួន១២ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន បរិយាកាសម៉ាក្រូសេដ្ឋកិច្ច សុខភាពនិងការអប់រំថ្នាក់មូលដ្ឋាន និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ។
ដូចឆ្នាំមុនៗដែរ ក្នុងចំណោមពាណិជ្ជករដែលត្រូវបានសួរ បានបញ្ជាក់ថាអំពើពុករលួយនៅតែត្រូវបានចាត់ទុកថាជាឧបសគ្គចម្បងគេក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធការិយាធិបតេយ្យ កង្វះពលករជំនាញនិងហេដ្ឋារចនាសម្ព័ន្ធក៏ជាឧបសគ្គសំខាន់សម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។ ក្រៅពីនេះ របាយការណ៍ក៏បានរកឃើញបញ្ហាបន្ទាប់បន្សំមួយចំនួនផ្សេងទៀតដូចជា ស្ថេរភាពគោលនយោបាយ លទ្ធភាពទទួលបានឥណទាន និងពន្ធដារជាដើម។
លោក ជៀម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា ទទួលស្គាល់ថាកម្ពុជាមិនទាន់អាចប្រៀបធៀបជាមួយប្រទេសភាគច្រើនក្នុងតំបន់នៅឡើយទេ។
«ការវាយតម្លៃរបស់អង្គការណាជាសិទ្ធិរបស់គេ ប៉ុន្តែយើងក្នុងនាមម្ចាស់ប្រទេសយើងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តហើយដើម្បីប្រកួតប្រជែងដើម្បីធ្វើយ៉ាងណាឱ្យវិស័យពាណិជ្ជកម្មរបស់យើងមានការឈានឡើងឱ្យស្របតាមបណ្តាប្រទេសអាស៊ានដទៃទៀត។ ជាប្រទេសកំពុងអភិវឌ្ឍ កម្ពុជាមិនទាន់អាចប្រៀបធៀបជាមួយប្រទេសគេអភិវឌ្ឍរួចហើយនោះទេ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ឃើញថារបាយការណ៍នេះស្របនឹងបច្ចុប្បន្នភាពរបស់កម្ពុជា។
«របាយការណ៍នេះឆ្លុះបញ្ចាំងពីការពិត ពីព្រោះក្នុងប្រទេសកម្ពុជាពុំមានការប្រកួតប្រជែងដោយស្មើភាពទេ។ អ្នកណាដែលមានទំនាក់ទំនងស្អិតរមួតជាមួយមន្ត្រីមានអំណាច គេមានលទ្ធភាពប្រមូលប្រាក់ចំណេញបានច្រើន។ ម្យ៉ាងទៀតដោយសារអំពើពុករលួយ ការិយាធិបតេយ្យ សេវាសាធារណៈ អគ្គីសនី និងប្រេងសាំងមានតម្លៃខ្ពស់ជាងប្រទេសជិតខាង វាធ្វើឱ្យការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាមានការលំបាក»។
ទីភ្នាក់ងារអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក(USAID)ឱ្យដឹងថា កម្ពុជាបានបាត់បង់ថវិកាយ៉ាងតិច៥០០លានដុល្លារជារៀងរាល់ឆ្នាំដោយសារអំពើពុករលួយ។
ប៉ុន្តែក្នុងអំឡុងពេលឃោសនាបោះឆ្នោត គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបរិហារថា ការបាត់បង់ចំណូលជាតិដោយសារអំពើពុករលួយមានច្រើនជាងនេះ។ អង្គការតម្លាភាពអន្តរជាតិ កាលពីនាំ២០១២ បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី១៥៧ក្នុងចំណោម១៧៤ប្រទេស ដែលមានអំពើពុករលួយធ្ងន់ធ្ងរជាងគេក្នុងពិភពលោក។
លោក កែម ឡី អ្នកវិភាគឯករាជ្យ ពន្យល់ដោយផ្អែកលើការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនស្រាវជ្រាវIndochina Research ថាកម្ពុជានៅមិនទាន់មានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈតំបន់បាននៅឡើយទេ។
«ទីមួយឧបសគ្គទាក់ទងនឹងអំពើពុករលួយខ្ពស់ជាងគេ។ ទីពីរដោយសារប្រព័ន្ធច្បាប់យើងនៅខ្វះខាតច្រើន សូម្បីតែតុលាការជំនួយក៏យើងមិនទាន់មាន។ ទីបី យើងរៀនទូទៅ ខ្វះការរៀនជំនាញ។ មួយទៀតយើងខ្វះធនធានវត្ថុធាតុដើម គឺយើងនាំចូលថ្លៃ។ ចុងក្រោយសេវាកម្មផ្សេងៗដូចជាទឹក និងអគ្គីសនី យើងមានការខ្វះខាត»។
សមាហរណកម្មសេដ្ឋកិច្ចអាស៊ានដែលនឹងចូលជាធរមាននៅឆ្នាំ២០១៥ត្រូវបានគេមើលឃើញថានឹងច្របាច់តំបន់មួយនេះឱ្យក្លាយជាទីផ្សារនិងមូលដ្ឋានផលិតកម្មតែមួយ។ ក្នុងន័យនេះ លក្ខណៈប្រកួតប្រជែងខ្ពស់ជាកត្តាគន្លឹះមួយដើម្បីអាចរក្សាបានក្នុងទីផ្សារក្នុងតំបន់។ ប៉ុន្តែលោក កែម ឡី យល់ថាកម្ពុជាអាចនឹងបាត់បង់ប្រយោជន៍សេដ្ឋកិច្ចច្រើនពីសមាហរណកម្មនេះ ដោយសារខ្លួនមិនទាន់បានពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនឱ្យបានរឹងមាំនៅឡើយ។
របាយការណ៍នេះបានផ្តល់អនុសាសន៍ឱ្យសមាគមអាស៊ានជំរុញឱ្យប្រទេសជាសមាជិកខ្លួនពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនពីព្រោះ«លក្ខណៈប្រកួតប្រជែងនឹងជំរុញកំណើនសេដ្ឋកិច្ច ដែលនឹងជួយកាត់បន្ថយគម្លាតសេដ្ឋកិច្ចក្នុងតំបន់ និងពន្លឿនសមាហរណកម្មក្នុងតំបន់និងពិភពលោក ដែលជាគោលដៅស្នូលរបស់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន»។