ខេត្តព្រៃវែង —
ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយថ្ងៃបោះឆ្នោត គេតែងតែប្រទះឃើញការចល័តកងទ័ពពីខេត្តនានាក្នុងទិសដៅឆ្ពោះមកកាន់រាជធានីភ្នំពេញនិងមកកាន់តំបន់ច្រកចូលទីក្រុង។
នៅស្រុកពាមរ ខេត្តព្រៃវែង កងទ័ពជាច្រើនត្រូវដាក់ពង្រាយចំផ្លូវឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅចម្ងាយប្រមាណជាពីរគីឡូម៉ែត្រពីកំពង់ចម្លងអ្នកលឿងដ៏មមារញឹក កងទ័ពដែលប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិត្រូវបានដាក់ពង្រាយនៅក្នុងក្នុងឃុំព្រែកខ្សាយ ស្រុកពាមរ ខេត្តព្រៃវែង ដែលស្ថិតនៅចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រខាងកើតរាជធានីភ្នំពេញ។
កងទ័ពប្រមាណជិត២០០នាក់បានបោះទីតាំងនៅទីនេះចាប់តាំងពីថ្ងៃទី៥ខែសីហាមកម្ល៉េះ។ ប៉ុន្តែពួកគេហាក់ដូចជាស្ថិតក្នុងភាពលាក់លៀម។ កងប្រដាប់អាវុធទាំងនេះស្ថិតទីតាំងចំណុចផ្សេងៗគ្នាគឺនៅវត្តអ្នកលឿងក្រោម វត្តព្រៃកខ្សាយកនិងអតីតរោងម៉ាស៊ីនអារឈើរបស់រដ្ឋ។ ទីតាំងទាំងនេះគឺជាចំណុចយ៉ាងសំខាន់ឆ្ពោះមកកាន់រាជធានីភ្នំពេញ។
នៅខាងក្រោមសាលាឆទាននិងអគារមួយខណ្ឌជាប់គ្នាក្នុងបរិវេណវត្តអ្នកលឿងក្រោម គេឃើញមានក្រុមទាហានប្រមាណ៤០នាក់កំពុងស្នាក់នៅ។ នៅពេលដែលអ្នកយកព័ត៌មានវីអូអេ ខេមរភាសាដើរចូលកាន់តែគៀកទីនោះ ស្រាប់តែមានបុរសបីនាក់ស្លៀកពាក់ឯកសណ្ឋានយោធា បានចេញមកឃាត់មិនឱ្យចូល និងព្យាយាមមិនឆ្លើយតបនឹងសំណួរអ្វីទាំងអស់ ដោយអះអាងថា ព្រោះគ្មានបញ្ជាពីថ្នាក់លើ។
ពួកគាត់និយាយថា៖ «ប្រសិនបើបងធ្លាប់ធ្វើការងារទាហ៊ាន បងយល់ហើយណា៎។ ខ្ញុំមិនអាចដឹងអ្វីទាំងអស់ គ្រាន់តែមិនអនុញ្ញាតឱ្យបងចូលតែប៉ុណ្ណឹងទេ។ សូមអធ្យាស្រ័យបង។ មេគាត់អត់នៅដែរ។ ដូច្នេះការផ្តល់បទសម្ភាសន៍អ្វីគឺអត់អាចមានទេ»។
នៅចម្ងាយពីវត្តអ្នកលឿងក្រោមប្រមាណជាបីគីឡូម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង គេឃើញមានទាហានមួយក្រុមទៀតនៅវត្តព្រៃកខ្សាយក។ ពេលមើលពីខាងក្រៅរបងវត្ត គេឃើញមានទាហានពីរទៅបីនាក់កំពុងយាមនៅតាមផ្លូវលំចូលវត្តដែលមានសភាពដ៏ស្ងាត់ជ្រងំ។
កងយោធានៅទីនេះយាមកាមយ៉ាងប្រុងប្រយត្ន័និងហាមឃាត់មិនឲ្យមនុស្សចម្លែកចូលក្នុងទីតាំងរបស់ពួកគេទេ។
ក្រុមប្រជាពលរដ្ឋនៅជិតនោះអះអាងថា មានទាហានប្រហែល៤០នាក់កំពុងស្នាក់នៅក្នុងទីអារាមមួយនេះ។
លោកជន សាវុធ អាយុ៤២ឆ្នាំ ពលរដ្ឋម្នាក់នៅជិតវត្តនោះ បានសម្តែងការភ័យខ្លាច នៅពេលឃើញវត្តមានកងកម្លាំងប្រដាប់អាវុធច្រើនក្នុងស្រុករបស់លោក។
លោកនិយាយថា៖ «ខ្ញុំសួរគេដែរ។ គេថា មេគេឱ្យមកឈរជើងនៅហ្នឹង។ គេអត់ដឹងអ្វីទេ។ ប៉ុន្តែប្រជាពលរដ្ឋនៅម្តុំហ្នឹងចេះតែព្រួយបារម្ភ ទិញអង្ករ ទិញស្បៀងទុកគ្រប់ៗគ្នា។ ភិតភ័យខ្លាចមានបញ្ហាអ្វីកើតឡើង»។
លោកជន សាវុធបានត្រៀមអង្ករ និងគ្រឿងបរិភោគចាំចាច់មួយចំនួន ត្រៀមខ្លាចមានសង្គ្រាម និងការប្រើអំពើហិង្សាណាមួយកើតឡើងនៅទីនោះ។
ចំណែកឯពលរដ្ឋម្នាក់ទៀតក្នុងស្រុកជាមួយគ្នាគឺលោកជុំ ចាន់ជាគ្រូបង្រៀន ក៏បានសម្តែងការភ័យខ្លាចដូចគ្នាដែរ។
លោកនិយាយថា៖ «តាមការមើលឃើញរបស់ខ្ញុំ នៅពេលជួបហេតុការណ៍ចម្លែកបែបនេះ ក្នុងអន្តរកាលនៃការបោះឆ្នោតមិនទាន់បានសម្រេចលទ្ធផលណាមួយនៅឡើយនោះ អញ្ចឹងមានការភ័យខ្លាចច្រើន ដោយសារគាត់មិនទាន់បានយល់ពីស្ថានភាពនៃការដាក់ទាហានហ្នឹង។ ហើយរដ្ឋាភិបាលមិនបានផ្សព្វផ្សាយមកអាជ្ញាធរមូលដ្ឋានឱ្យប្រាប់ប្រជាពលរដ្ឋថា ពិតជាមានបំណងល្អ ឬយ៉ាងណា»។
ពេលដែលពលរដ្ឋសួរ ទាហានខ្លះបានយកលេសថា ពួកគេមកការពារមណ្ឌលប្រឡងនៅវិទ្យាល័យរស្មីសាមគ្គីពាមរ។ ខ្លះទៀតថា ដើម្បីទប់ទល់បាតុកម្ម និងខ្លះទៀតថា នេះជាបញ្ជាពីថ្នាក់លើរបស់ខ្លួនប៉ុណ្ណោះ។
ហួសវត្តនេះបន្តិច ក្នុងអគារចាស់មួយខ្នងនៅកន្លែងបណ្តុះកូនឈើរបស់រដ្ឋមួយកន្លែង គេក៏ឃើញមានឡានដឹកទាហានមួយគ្រឿងនិងទាហានជាច្រើននាក់ស្នាក់នៅទីនោះផងដែរ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលបានឲ្យដឹងថា ការដាក់ពង្រាយកងទ័ពមិនមែនមានតែក្នុងតំបន់នេះទេ។
ពួកគេបានឃើញមានការចល័តទាហានប្រដាប់អាវុធតាមខេត្តក្រុងធំៗមួយចំនួនផ្សេងទៀត ដូចជាខេត្តកំពង់ធំ កំពង់ចាម និងខេត្តកំពង់ឆ្នាំងជាដើម។ គេក៏ឃើញមានការដឹកជញ្ជូនទាហាន រថពាសដែកដោយមានបំពាក់កាំភ្លើង មានការដឹកជញ្ជូនរនាំងបន្លាលួសប្រឆាំងបាតុករនៅក្នុងរាជធានីភ្នំពេញផងដែរ ស្របពេលដែលក្នុងបន្ទាយយោធានានា គេសង្កេតឃើញមានការប្រុងជើងការខុសប្លែកពីធម្មតា។
លោកអំ សំអាត អ្នកអង្កេតជាន់ខ្ពស់ម្នាក់របស់អង្គការលីកាដូ ថ្លែងថា ការចល័តទ័ព ខណៈដែលសភាពការណ៍នយោបាយក្នុងប្រទេសកំពុងតានតឹងបែបនេះ ពុំគួរកើតមាននោះទេ ទោះក្នុងរូបភាពណាក៏ដោយ។
លោកនិយាយថា៖ «ទាក់ទងនឹងការចល័ត ខ្ញុំគិតថា យើងមិនគួរទេ ក្នុងកាលៈទេសៈនេះ ពីព្រោះកាលណាមានការចល័ត មានការប្រមូលផ្តុំ វាធ្វើឱ្យប្រជាពលរដ្ឋយើងមានការភ្ញាក់ផ្អើល។ កាលណាយើងចល័តទ័ពចូលក្នុងខេត្ត និងរាជធានី នេះមិនមែនជាការការពារបូរណភាពទឹកដីទេ។ វាធ្វើឱ្យប្រជាពលរដ្ឋយើងមានការភិតភ័យ និងភ្ញាក់ផ្អើល»។
ចំណែកឯលោកចាន់ សុវ៉េត មន្ត្រីសិទ្ធិមនុស្សអង្គការអាដហុក អំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញតម្លាភាពសម្រាប់ការចល័តទ័ពនេះ ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។
លោកអំពាវនាវថា៖ «ប្រជាពលរដ្ឋមានការព្រួយបារម្ភ អញ្ចឹងរដ្ឋាភិបាលត្រូវតែបង្ហាញទស្សនៈរបស់ខ្លួនឱ្យប្រជាពលរដ្ឋយល់និងជ្រាបថា វត្តមានយោធាមានគោលបំណងអ្វី ដើម្បីទប់ស្កាត់បទល្មើស ឬក៏គ្រោះធម្មជាតិផ្សេងៗ ដែលនឹងអាចកើតមាន។ យើងនិយាយឱ្យបានច្បាស់ជាមួយប្រជាពលរដ្ឋទៅ វាជាការល្អ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា ចលនាចល័តទ័ពជាចំហបែបនេះគឺជាការបង្រ្កាបផ្នែកសតិអារម្មណ៍ចំពោះពលរដ្ឋដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
លោកនិយាយថា៖ «ការប្រើការបំភ័យទាំងហ្នឹង វាហួសសម័យកាលទៅហើយ។ គ្រាន់តែដោះស្រាយបញ្ហាដោយសន្តិវិធី រកយុត្តិធម៌ឱ្យប្រជាពលរដ្ឋទៅ វាស្រេចទៅហើយ មិនចាំបាច់ធ្វើឱ្យប្រជាពលរដ្ឋបន្តភាពភ័យខ្លាចទេ។ មិនដឹងមានអ្វីត្រូវផ្ទុះសង្គ្រាម បើគណបក្សសង្គ្រោះជាតិមានតែបាតដៃទទេ រកតែចំពាមកៅស៊ូមួយគ្មានផង»។
គណបក្សសង្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី បានព្រមានជាច្រើនលើកច្រើនសារអំពីបាតុកម្មមហាជនដ៏ធំមួយនៅទូទាំងប្រទេស ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែមិនបានដោះស្រាយភាពមិនប្រក្រតីក្នុងការបោះឆ្នោតឱ្យមានប្រសិទ្ធិភាព។
លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់អ្នកកាសែតនៅថ្ងៃសុក្រនេះថា គោលដៅស្នូលនៃការចល័តទ័ពនេះគឺដើម្បីត្រៀមទប់ទល់នឹងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋក្នុងករណីឈានដល់ការប្រើអំពើហិង្សា៕