ភ្នំពេញ —
គ្រាប់រ៉ុកែ្កតM៧៩ចំនួន៣គ្រាប់ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានជនមិនស្គាល់មុខយកទៅផ្លុងចោលនៅមិនឆ្ញាយប៉ុន្មានពីសួនប្រជាធិបតេយ្យ។
ការរកឃើញនេះមានរយៈពេលពីរថ្ងៃប៉ុណ្ណោះ មុនពេលគណបក្សសង្គ្រោះជាតិគ្រោងនឹងធ្វើមហាបាតុកម្មលើកទីពីររបស់ខ្លួនក្នុងរយៈពេល៣ថ្ងៃជាប់គ្នា នៅទីនោះ។ នៅព្រឹកជាមួយគ្នានេះ ម្សៅរំសេវTNT១ប៊ីដុងធំផ្សេងទៀតត្រូវបានគេប្រទះឃើញនៅខាងមុខវិមានរដ្ឋសភា។
ខណៈពេលដែលអាជ្ញាធរកំពុងស្រាវជ្រាវលើករណីទាំងពីរនេះ មន្ត្រីគណបក្សប្រឆាំងនិងសង្គមស៊ីវិលយល់ថា នេះជាការបំភិតបំភ័យប្រជាពលរដ្ឋដែលគ្រោងនឹងចូលរួមមហាបាតុកម្មនៅថ្ងៃអាទិត្យនេះ។
គ្រាប់បែក៣គ្រាប់ដែលត្រូវបានចងផ្គួបគ្នាច្រកក្នុងស្បោងខ្មៅមួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងប្រហែល៩ព្រឹកនៅក្បែររូបសំណាក់លោកមហាត្មៈគន្ធី ចម្ងាយប្រមាណ៥០ម៉ែត្រពីសួនប្រជាធិបតេយ្យ។
លោកឃន ដារ៉ាជាបុគ្គលិកសន្តិសុខម្នាក់នៅជិតនោះនិងជាអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់។
លោកនិយាយថា៖ «ប្រហែលម៉ោង៩ហ្នឹង អ្នកគួកជេឡានម្នាក់ គាត់បានដើរទៅបត់ជើង ក៏បានឃើញគ្រាប់បែកហ្នឹង ក៏រត់មកប្រាប់តៗគ្នាមក។ គ្រាប់បែកហ្នឹងរុំជាប់គ្នាដាក់នៅលើស្មៅហ្នឹង»។
មិនយូរប៉ុន្មាន កងកម្លាំងប្រដាប់អាវុធនិងអ្នកជំនាញដោះគ្រាប់របស់ស៊ីម៉ាក់បានទៅដល់កន្លែងកើតហេតុ ហើយនៅម៉ោងប្រហែល១១កន្លះ គ្រាប់បែកនោះត្រូវបានអ្នកជំនាញស៊ីម៉ាក់ដោះចេញ និងបញ្ជូនទៅការិល័យរបស់ខ្លួនដើម្បីធ្វើការវិភាគនិងស្រាវជ្រាវបន្ត។
នៅព្រឹកជាមួយគ្នានេះ ម្សៅរំសេវTNT១ប៊ីដុងធំចំណុះ៥លីត្រផ្សេងទៀត ក៏ត្រូវបានអ្នកបោសសម្រាមម្នាក់ប្រទះឃើញនៅលើដីទំនេរមួយខាងមុខវិមានរដ្ឋសភាផងដែរ។
ដោយមិនអាចរំកិលតាមលក្ខណៈបច្ចេកទេសបាន ក្រុមអ្នកជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានសម្រេចចិត្តបំផ្ទុះម្សៅរំសេវនោះនៅនឹងកន្លែង។ សំឡេងផ្ទុះដ៏រន្ទឺរបានធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ្ញាក់ផ្អើលជាខ្លាំង។
លោកជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ដែលមកពិនិត្យហេតុការណ៍នៅហ្នឹងកន្លែង បដិសេដមិនធ្វើអត្ថាធិប្បាយណាមួយទេ។
ប៉ុន្តែលោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ថ្លែងថា អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតរបស់ខ្លួន។
លោកនិយាយថា៖ «យើងមិនទាន់ហ៊ានសន្និដ្ឋានថា ម៉េចទេ។ អញ្ចឹងយើងបន្តស្រាវជ្រាវទាំងអស់គ្នា។ សំខាន់ឥឡូវយើងយកគ្រាប់ហ្នឹងចេញទៅសិន»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ យល់ថា នេះជាការបំភិតបំភ័យអ្នកគាំទ្ររបស់ខ្លួនក្នុងការមកចូលរួមមហាបាតុកម្ម។
លោកនិយាយថា៖ «នេះជារឿងដដែលៗ ដែលពួកអ្នកមានអំណាចនិងជនទុច្ចរិតមួយចំនួនចង់បង្កឱ្យមានការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ហើយជាពិសេសអ្នកដែលមកចូលរួមមហាបាតុកម្ម។ ហើយនេះមិនមែនជារឿងថ្មីទេ។ វាជារឿងចាស់គំរិលដែលកើតឡើងតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ នេះសបញ្ជាក់ថា ប្រទេសយើងគ្មានសន្តិភាព និងយុត្តិធម៌ទេ»។
នេះជាការដាក់បង្កៃគ្រាប់បែកទី៤ហើយរាប់ចាប់ពីថ្ងៃបោះឆ្នោតមក។ កាលពីម្សិលម៉ិញក៏មានគេផ្លុងចោលគ្រាប់បែកចាស់មួយគ្រាប់នៅជិតវេទិកាជួបជុំមួយរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាបផងដែរ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការបង្កៃគ្រាប់ផ្ទុះផ្ទួនៗគ្នានេះមិនមែនជារឿងចៃដន្យទេ ប៉ុន្តែជាចេតនានយោបាយមួយ។
លោកនិយាយថា៖ «នេះមិនមែនជារឿងចៃដន្យទេ។ យើងដឹងថា ជាចេតនាមួយទាក់ទងនឹងភាពជាប់គាំង ឬជម្លោះក្រោយថ្ងៃបោះឆ្នោត ហើយវាពាក់ព័ន្ធហ្នឹងគម្រោងធ្វើបាតុកម្មនៅថ្ងៃអាទិត្យ។ វាពាក់ព័ន្ធ ប៉ុន្តែសំណួរសួរថា អ្នកណាជាអ្នកទទួលខុសត្រូវ? យើងមិនទាន់ដឹងទេ ហើយអាចលឿនពេកក្នុងការធ្វើការសន្និដ្ឋាន»។
លោកអ៊ូ វីរៈស្នើឱ្យមានការស៊ើបអង្កេតមួយដោយឯករាជ្យនិងអាចទទួលយកបានលើករណីផ្ទួនៗគ្នានេះដើម្បីរក្សាស្ថិរភាពនិងទំនុកចិត្តពីប្រជាពលរដ្ឋ។
វីអូអេបានព្យាយាមទាក់ទងសុំសេចក្តីបំភ្លឺពីលោកគៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ និងលោកខៀវ សុភ័គ្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ តែមិនអាចទាក់ទងបានទេរហូតទល់ល្ងាចនេះ៕