ភ្នំពេញ —
បទ«ស្តេចផ្ទុំ»ជាបទបុរាណខ្មែរមួយសម្រាប់លេងក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរនាសម័យបុរាណ។ មង្គលការបែបបុរាណមានរយៈពេលយូររហូតដល់៧ថ្ងៃ។ បទចម្រៀងនេះជាបទមួយក្នុងចំណោមបទនិងតន្ត្រីខ្មែរបុរាណជាច្រើនដែលគេកម្រនឹងបានឮ ហើយកំពុងឈានទៅរកការបាត់បង់។
សព្វថ្ងៃនេះ ទម្រង់សិល្បៈបុរាណខ្មែរដែលជិតបាត់បង់ និងគេមិនសូវចាប់អារម្មណ៍ទាំងនេះត្រូវស្រាវជ្រាវនិងចងក្រងឡើងវិញដោយអង្គការមួយក្នុងស្រុកគឺអង្គការសិល្បៈខ្មែរអមតៈ ហើយថ្មីៗនេះត្រូវបានចាក់បង្ហាញជារៀងរាល់ថ្ងៃក្នុងពិធីតាំងពិព័រណ៍មួយឈ្មោះថា «ការស្វែងរកទម្រង់សិល្បៈដែលបាត់បង់»។
ការតាំងពិព័រណ៍នេះគឺជាផ្នែកមួយក្នុងគម្រោងបណ្ណសារដែលមានរយៈពេល១ឆ្នាំរបស់អង្គការសិល្បៈខ្មែរអមតៈ។ អង្គការនេះបានចងក្រងឯកសារទម្រង់សិល្បៈខ្មែរដែលជិតបាត់បង់សរុបចំនួន៤ទម្រង់ និងដែលផលិតដោយតន្រ្តីករវ័យចំណាស់ដែលនៅរស់រានមានជីវិត រួមមានតន្រ្តីភ្លេងការបុរាណ ស្មូត្រ កន្ទាំមីង (ឬភ្លេងបុណ្យសពបុរាណ) និងភ្លេងអារ័ក្ស។
សាធារណជនអាចចូលទស្សនាការតាំងពិព័រណ៍នេះបានដោយឥតគិតថ្លៃ ចាប់ផ្តើមពីថ្ងៃទី២៧ខែសីហារហូតថ្ងៃទី១៨ខែតុលា ជារៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង៧ព្រឹកដល់៥ល្ងាច នៅទីស្នាក់ការរបស់អង្គការនេះតាមបណ្តោយផ្លូវសុធារស ជិតសំណង់ប៉ូលឌីង (Building)។
អ្នកស្រីម៉ារៀន ហ្គូម៉ាដ (Marion Gommard) មន្ត្រីទំនាក់ទំនងរបស់អង្គការសិល្បៈខ្មែរអមតៈថ្លែងថា គម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការអភិរក្សសិល្បៈបុរាណខ្មែរដែលជិតបាត់បង់។
អ្នកស្រីនិយាយថា៖ «គម្រោងនេះគឺដើម្បីអភិរក្សទម្រង់សិល្បៈ និងផ្សព្វផ្សាយចំណេះដឹងទាំងនេះដល់ប្រជាពលរដ្ឋខ្មែរ ពីព្រោះនេះពិតជាសិល្បៈដែលជាឫសគល់នៃវប្បធម៌ខ្មែរ។ ឧទាហរណ៍ដូចជាពិធីរៀបអាពាហ៍ពិពាហ៍បុរាណខ្មែរតាំងពីសម័យអង្គរមកគឺមានរយៈពេល៧ថ្ងៃ ប៉ុន្តែកាត់មកនៅតិចថ្ងៃ ហើយដែលលេងបទភ្លេងផ្សេងខុសពីទម្រង់ដើមទៅវិញ ជាដើម។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការអភិរក្សទម្រង់សិល្បៈដែលកំពុងរងគ្រោះនិងជិតបាត់បង់ទាំងនេះ»។
ចាប់ពីខែមេសា ឆ្នាំ២០១២ ក្រុមការងាររបស់អង្គការនេះបានចាប់ផ្តើមធ្វើដំណើរចុះតាមបណ្តាខេត្តដើម្បីស្វែងរកទម្រង់សិល្បៈដែលលាក់ខ្លួនតាមភូមិស្រុកជនបទនានា។ នេះបើតាមអ្នកស្រីម៉ារៀន ហ្គូម៉ាដ។
អ្នកស្រីបន្តថា៖ «យើងមានសមាជិកក្រុមដែលមានគ្នាពី៣ទៅ៤នាក់ ដែលបានធ្វើដំណើរតាមខេត្តនានាដើម្បីរុករកវង់ភ្លេងបុរាណខ្មែរដែលយើងមិនដែលស្គាល់ពីមុន ហើយជាបន្តបន្ទាប់ យើងបានរកឃើញវង់ភ្លេងថ្មីៗ ដូចពេលនេះ។ នៅពេលយើងជួបក្រុមព្រឹទ្ធាចារ្យសិល្បករនៅមូលដ្ឋាន យើងបានថតសំឡេងពួកគាត់នៅហ្នឹងកន្លែង ហើយនាំពួកគាត់មកស្ទួឌីយោរបស់យើងនៅភ្នំពេញ ដើម្បីថតខ្សែអាត់សំឡេងដែលមានគុណភាពខ្ពស់»។
ជាលទ្ធផល ឯកសារតន្ត្រីបុរាណចំនួន៥វ៉ុល និងឯកសារវីដេអូចំនួន៣វ៉ុល ត្រូវបានផលិតដែល រួមបញ្ចូលទាំងបទសម្ភាសន៍ជាមួយព្រឹទ្ធាចារ្យតន្រ្តីករ។
តែគួរឱ្យស្តាយ ទោះបីជាការតាំងពិព័រណ៍នេះដាក់បង្ហាញជាសាធារណៈក៏ដោយ គេសង្កេតឃើញថា មិនសូវមានមនុស្សចូលទៅទស្សនាទេ ហើយថ្ងៃខ្លះពុំមានអ្នកចូលទស្សនាសោះក៏មាន។ ចំណែកឯ អ្នកចូលរួមទៀតសោត ភាគច្រើនសុទ្ធសឹងជាអ្នកឯកទេស និងចូលចិត្តខាងវប្បធម៌។
អ្នកស្រីម៉ារៀន ហ្គូម៉ាដយល់ថា បញ្ហានេះទំនងដោយសារការខ្វះព័ត៌មាននិងចំណាប់អារម្មណ៍ក្នុងកម្រិតបុគ្គល។
លោកជា សុភាព អាយុ២៨ឆ្នាំជាបុគ្គលិកអង្គការមួយ។ លោកជាអ្នកមកទស្សនាម្នាក់។
លោកនិយាយថា៖ «ជាអារម្មណ៍សោកស្តាយចំពោះអ្វីដែលបាត់បង់ ហើយសប្បាយរីករាយចំពោះអ្វីដែលនៅសេសសល់ ហើយត្រូវបានគេយកមកបង្ហាញសាធារណជន ហើយត្រូវបានគេជីកកកាយដើម្បីថែទាំទៅថ្ងៃខាងមុខ»។
អ្នកចូលរួមម្នាក់ទៀត លោកប្លេស គីឡង (Blaise Kilian) ជាបុគ្គលិកជំនាញនៅអង្គការយូណេស្កូ។ អ្នកស្រីអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ បន្ទាប់ពីរស់នៅប្រទេសកម្ពុជាអស់រយៈពេលជាង១៤ឆ្នាំ។
អ្នកស្រីនិយាយថា៖ «កម្មវិធីនេះគេបានសិក្សា និងថតបទចម្រៀងទាក់ទងហ្នឹងប្រពៃណីខ្មែរ ដូចជាបទស្មូត និងបទអាពាហ៍ពិពាហ៍អញ្ចឹង។ គេបានសិក្សាមួយឆ្នាំកន្លះ ហើយគេបានបង្ហាញលទ្ធផលដល់យើង គួរឱ្យសរសើរ ព្រោះគេជួយអភិរក្សបទចម្រៀងជារបស់ខ្មែរផង ហើយគេជួយផ្សព្វផ្សាយផងដែរ។ ដូច្នេះខ្ញុំគិតថា ការងារហ្នឹងគឺល្អ ហើយគួរលើកទឹកចិត្តឱ្យគេបន្ត»។
ក្រៅពីការតាំងពិព័រណ៍ បទភ្លេងបុរាណទាំងនោះត្រូវបានចម្លងជាស៊ីឌីចំនួន៥០០០ឌីស្ហដើម្បីបានចែកចាយទៅតាមកន្លែងសាធារណៈនានា ដូចជា មជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា មជ្ឈមណ្ឌលសិក្សាអំពីខ្មែរ បណ្ណាល័យជាតិនៃកម្ពុជា សកលវិទ្យាល័យ និងវត្តអារាមព្រះពុទ្ធសាសនាជាដើម។
គម្រោងនេះមានទឹកប្រាក់ជាងកន្លះលានដុល្លារ ដែលជាមូនិធិរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់អភិរក្សវប្បធម៌។
ឆ្លើយតបទៅហ្នឹងសំណួររបស់វីអូអេខេមរភាសា លោកសន ម៉ាកឃីនថូស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថ្លែងតាមសារអេឡិចត្រូនិចថា៖ «គម្រោងនេះបានពាំនាំតន្ត្រីករចំណាស់ៗដែលនៅរស់រានដ៏តិចតួចបំផុត ដើម្បីចងក្រងបទភ្លេង និងតន្ត្រីបុរាណទាំងនេះទុក។ ហើយគម្រោងនេះក៏នឹងធ្វើឱ្យទម្រង់តន្ត្រីខ្មែរដែលជិតបាត់បង់ទាំងនេះអាចទទួលបានជាសាធារណៈ និងដើម្បីអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ»។
លោកសន ម៉ាកឃីនថូសបន្ថែមថា៖ «គម្រោងវប្បធម៌នេះអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្ហាញពីការគោរពរបស់ខ្លួនដល់វប្បធម៌ប្រទេសដទៃ ពីព្រោះមរតកវប្បធម៌រំឭកឱ្យយើងដឹងពីការចូលរួម និងបទពិសោធន៍នៃមនុស្សជាតិ»៕