អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
សិល្បករកម្ពុជា ដែលអាក់ខានការសម្តែងសិល្បៈ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា បង្ហាញទឹកចិត្តនឹករលឹកឆាកសម្តែង និងកង្វល់ហិរញ្ញវត្ថុ
នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង គ្រូបង្រៀនថ្នាក់បឋមសិក្សា ព្យាយាមបង្រៀនសិស្សជាបណ្តុះតូចនៅខាងក្រៅសាលា ដើម្បីកុំឲ្យសិស្សភ្លេចមេរៀន។
អ្នកនាងនូវ ស្រីលក្ខណ៍ជាអ្នកសម្តែងល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាប។ ដោយសារវិបត្តិជំងឺកូវីដប៉ះពាល់វិស័យទេសចរណ៍ អ្នកនាងបានវិលត្រឡប់មកស្រុកកំណើតក្នុងខេត្តបាត់ដំបងវិញ។ អ្នកនាងបន្តការហាត់នៅក្នុងស្រុកកំណើត និងរង់ចាំការសម្តែងឡើងវិញ ក្រោយបាត់ជំងឺកូវីដ១៩។
រដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកជំនាញបាននិងកំពុងស្រាវជ្រាវអំពីប៉ារ៉ាស៊ីតមួយប្រភេទ ដែលគេសង្ស័យថាមានផ្ទុកក្នុងខ្លួនអ្នកជំងឺគ្រុនចាញ់មួយចំនួននៅខេត្តបាត់ដំបង។ ទោះជាយ៉ាងណាមន្រ្តីជំនាញថាប៉ារ៉ាស៊ីតប្រភេទនេះ អាចព្យាបាលបាន។
ក្រោយកម្ពុជាបិទល្បែងស៊ីសងតាមអនឡាញ លំហូរចូលនៃអាជីវកម្ម និងកាស៊ីណូរបស់ជនជាតិចិននៅក្រុងព្រះសីហនុបានស្បើយមួយសា។ កាន់តែខ្លាំងជាងនេះទៅទៀត វិបត្តិជំងឺឆ្លងរីករាលដាលកូវីដ១៩ធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម និងកាស៊ីណូនៅទីក្រុងនេះកាន់តែស្ងប់ស្ងាត់ថែមទៀត។
មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាទទួលបានឈាមពីអ្នកស្ម័គ្រចិត្ត ដោយមិនគិតកម្រៃ តាមរយៈយុទ្ធនាការរៀបចំដើម្បីប្រមូលឈាមពីអ្នកស្ម័គ្រចិត្តតាមស្ថាប័នរដ្ឋនិងឯកជននានា។ ប៉ុន្តែការរក្សាគម្លាតពីគ្នា និងការមិនចេញពីផ្ទះធ្វើឲ្យការផ្តល់ឈាមនេះធ្លាក់ចុះ។
អ្នកបកប្រែភាសាសញ្ញាកម្ពុជា ព្យាយាមសិក្សាសញ្ញាថ្មី និងពិភាក្សាជាមួយសហគមន៍មនុស្សថ្លង់ ថាតើត្រូវធ្វើកាយវិការបែបណា ដើម្បីឲ្យមនុស្សថ្លង់នៅកម្ពុជាទទួលព័ត៌មានអំពីជំងឺកូវីដ១៩នេះ។
កូនបំណុលគ្រិះស្ថានឥណទាននៅមានប្រឈមនឹងបញ្ហាត្រូវសងបំណុលដើម្បីបញ្ជៀសការរឹបអូសទ្រព្យសម្បត្តិបញ្ចាំអំឡុងមានវិបត្តិការរាតត្បាតនៃមេរោគកូរ៉ូណា ដែលនាំឲ្យពួកគេមិនអាចរកចំណូលបាន។ គ្រិះស្ថានឥណទានដែលជាម្ចាស់កម្ចីសំអាងថា ខ្លួនត្រូវស្រាវជ្រាវតាមករណីនីមួយសម្រាប់ច្រើនសែនករណីដែលត្រូវចំណាយពេលយូរ។ អ្នកនាង ផន បុប្ផា រាយក
កូនបំណុលគ្រឹះស្ថានឥណទាននៅប្រឈមនឹងបញ្ហាត្រូវសងបំណុលដើម្បីបញ្ជៀសការរឹបអូសទ្រព្យសម្បត្តិបញ្ចាំអំឡុងមានការរាតត្បាតនៃវីរុសកូរ៉ូណា ដែលនាំឲ្យពួកគេមិនអាចរកចំណូលបាន។
អ្នកនាង សន ស្រីនុច មានបទពិសោធន៍បកប្រែភាសាសញ្ញាប្រមាណ១៥ឆ្នាំមកហើយ។ ថ្មីៗនេះ អ្នកនាងក៏បានជួយអប់រំអ្នកថ្លង់ ទាក់ទងនឹងការការពារខ្លួនពីជំងឺរាតត្បាតសាកលកូវីដ១៩។
ក្រសួងសុខាភិបាលត្រៀមថវិកា ៣៥០ លានដុល្លារអាមេរិក ដើម្បីជួយដល់អ្នកដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដែលបង្កដោយជំងឺកូវីដ១៩។
ប្រសិនបើយុទ្ធនាការ និងគោលការណ៍តឹងរ៉ឹងដើម្បីកាត់បន្ថយប្លាស្ទិកនេះធ្វើឡើងនៅតាមផ្សារនានាដែលពលរដ្ឋកម្ពុជាទូទៅនិយមទៅទិញម្ហូបជាប្រចាំថ្ងៃ នោះទំនងជាមានប្រសិទ្ធភាពខ្ពស់៕
អង្គការសុខភាពពិភពលោកពុំទាន់រកឃើញថាស្ត្រីមានផ្ទៃពោះងាយឆ្លងមេរោគកូរ៉ូណា ជាងមនុស្សទូទៅនោះទេ។ ហើយគេក៏ពុំទាន់អាចបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគកូរ៉ូណា អាចចម្លងមេរោគនេះទៅកាន់ទារកនៅក្នុងផ្ទៃដោយផ្ទាល់ ឬអំឡុងពេលសម្រាលនៅឡើយទេ។
ខណៈករណីឆ្លងនៃមេរោគកូរ៉ូណាដែលនាំឲ្យមានជំងឺកូវីដ១៩ មានការកើនឡើង ក្រុមហ៊ុនSamai Distilling Co. ដែលផលិតស្រាច្រើនប្រភេទសម្រាប់តម្រូវការអតិថិជនក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស បានប្រើទឹកអាល់កុលសេសសល់ពីការផលិតស្រា ដើម្បីផលិតទឹកអាកុលលាងដៃ។
ខណៈករណីឆ្លងនៃមេរោគកូរ៉ូណាដែលនាំឲ្យមានជំងឺកូវីដ១៩មានការកើនឡើង អ្នករកស៊ីនៅក្នុងប្រទេសកម្ពុជាចាប់ផ្តើមកាន់ខ្ជាប់ការការពារខ្លួនដោយការពាក់ម៉ាស់ និងការលាងដៃជាប្រចាំជាដើម។
ព័ត៌មានផ្សេងទៀត