ពលរដ្ឋកម្ពុជាមួយចំនួនបានសម្រុកធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្តនានានៅរសៀល និងយប់ ថ្ងៃព្រហស្បតិ៍។ ការណ៍នេះកើតឡើង ក្រោយពេលដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាមួយនៅថ្ងៃដដែលនេះ ឲ្យកម្រិតការធ្វើដំណើរក្នុងប្រទេស។ បទបញ្ជានេះ ធ្វើឡើងដើម្បីទប់ស្កាត់ការធ្វើដំណើររបស់កម្មករទៅស្រុកកំណើតក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខ ជាហានិភ័យមួយនៃការឆ្លងជំងឺកូវីដ១៩ នៅតាមតំបន់ ឬសហគមន៍។
បទបញ្ជានេះបញ្ជាក់ដែរថាការធ្វើដំណើរដែលត្រូវបានគេហាមឃាត់នោះរួមមាន ការធ្វើដំណើរឆ្លងកាត់ចេញចូលរវាងរាជធានីភ្នំពេញ និងខេត្ត ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ។
ទោះជាយ៉ាងក៏ដោយ ការហាមឃាត់នេះត្រូវលើកលែងចំពោះ ការដឹកជញ្ជូនទំនិញតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក រថយន្តធ្វើដំណើររបស់មន្រ្តីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ រថយន្តរបស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តដឹកជញ្ជូនសម្រាម និងកាកសំណល់៕