អ្នកនាង ខាន់ សុគុំមនោ គឺជាអ្នករាយការណ៍ព័ត៌មាន និងអ្នកផលិតវីដេអូឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់អ្នកនាង ផ្តោតសំខាន់លើបញ្ហាសុខភាព សង្គម សមភាពយេនឌ័រ យុវជន និងអប់រំ។
គណបក្សនយោបាយ និង គ.ជ.ប បន្តអំពាវនាវឲ្យអ្នកមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ខ្លួន នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនានេះ៕
មន្រ្តីជំនិតរបស់លោក កឹម សុខា គឺលោក មុត ចន្ថា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោក កឹម សុខា នឹងបង្ហាញការសម្រចចិត្តរបស់លោកនៅថ្ងៃបោះឆ្នោត។
យុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេលសរុបចំនួន ១៤ ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានគណបក្សនយោបាយមួយចំនួនហែក្បួនធំ ដោយមានមនុស្សចូលរួមច្រើនកុះករ នៅក្នុងរាជធានីភ្នំពេញ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់អ្នកស្រី ធីតា វីន អ្នកយកព័ត៌មានឲ្យវីអូអេប្រចាំរាជធានីភ្នំពេញថា បើតាមសន្ទុះនៃអ្នកគាំទ្រដែលបានបង្ហាញចេញនូវក្នុងអំឡុងនៃការឃោសនាបោះឆ្នោតនេះ គណបក្សហ៊្វុនស៊ិនប៉ិចសង្ឃឹមថា នឹងទទួលបានជោគជ័យខ្លាំងក្នុងការបោះឆ្នោតនេះ។
លោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា បានអះអាងថា គណបក្សកាន់អំណាចកំពុងដឹកនាំប្រទេសដោយជិះសេះលែងដៃ ដោយកាន់កាប់អាសនៈទាំងអស់នៅក្នុងសភា និងអាសនៈស្ទើរតែទាំងអស់នៅក្នុងឃុំសង្កាត់យក ដែលកំពុងធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សអាចនឹងសាបសូន្យនៅកម្ពុជា។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសង្កត់ធ្ងន់ថា មេឃុំឬចៅសង្កាត់ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ហេតុដូច្នេះការសម្រេចចិត្តជ្រើសរើសយកមេឃុំឬចៅសង្កាត់រូបណាមួយនោះ ត្រូវពិចារណាឱ្យបានត្រឹមត្រូវ និងម៉ត់ចត់៕
វីអូអេបានចុះយកព័ត៌មាននៅខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ សមាជិកនៃគណបក្សនយោបាយមួយនេះ បានបង្ហាញចិត្តរំភើប ត្រេកអរនៅពេលបានជួបជុំក្រុមការងារ និងលឺសម្លេងហ៊ោរកញ្ជៀវជាថ្មីម្តងទៀត ក្រោយខកខានធ្វើនយោបាយជាង ៤ ឆ្នាំមកហើយ។
ព្រះប្រធានបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានថ្លែងបើកយុទ្ធនាការឃោសនានេះដោយខ្លី ដោយអំពាវនាវឱ្យអ្នកគាំទ្រព្រះអង្គទៅបោះឆ្នោត។
គណបក្សនយោបាយមួយចំនួនបានចាប់ផ្តើមហែក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួនកាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ ដែលជាថ្ងៃទី១នៃការឃោសនាសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។
គណបក្សនយោបាយមួយចំនួនចាប់ផ្តើមហែរក្បួនឃោសនាគោលនយោបាយមូលដ្ឋានរបស់ខ្លួន កាលព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ។
នៅខែវិច្ឆិកា ឆ្នាំ២០២១ គេឃើញថា សកម្មភាពនយោបាយពហុបក្សហាក់ដូចជាចាប់កំណើតឡើងវិញបន្តិចម្តងៗ នៅពេលដែលគណបក្សភ្លើងទៀនបានប្រកាសធ្វើសកម្មភាពនយោបាយរបស់ខ្លួនសាជាថ្មីក្រោមរចនាសម្ព័ន្ធដឹកនាំថ្មី ដោយគ្មានវត្តមានស្ថាបនិកបក្សពីមុន។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលជាប្រធានប្តូរវេនសមាគមអាស៊ាន កាលពីព្រឹកថ្ងៃអង្គារ បានចាកចេញពីកម្ពុជាទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន (US-ASEAN Special Summit) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២២។ លោក ហ៊ុន សែន និងមេដឹកនាំអាស៊ានផ្សេងទៀត នឹងជួបជាមួយប្រធានាធិបតីអាមេរិកនៅសេតវិមានផងដែរ៕
សៀវភៅ «Troubling the Water: A Dying Lake and A vanishing World in Cambodia» និពន្ធដោយអ្នកកាសែតអាមេរិកាំង Abby Seiff បានរៀបរាប់អំពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរបស់ប្រជាជនកម្ពុជានិងបឹងទន្លេសាប ការគំរាមកំហែងដែលបង្កឡើងដោយការនេសាទហួសកម្រិត ផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនៅទន្លេមេគង្គនិងការប្រែប្រួលអាកាសធាតុ។
ផ្លូវជីវិតរបស់លោក ម៉ន ជា រដាក់រដុបរហូតដល់ថ្ងៃមួយដែលលោកពិការដោយសារឧប្បទ្ទវហេតុការងារ។ ក៏ប៉ុន្តែការណ៍នោះមិនបានបញ្ចប់ដំណើរជីវិតលោកទេ ផ្ទុយទៅវិញ វាធ្វើឲ្យលោករកឃើញជីវិតក្នុងវិថីសិល្បៈ និងក្លាយជាសិល្បករកម្រនៅកម្ពុជាដែលបង្កើតគំនូរប្លុកព្រីន។
កាលពីថ្ងៃសុក្រ ទី០៤ ខែកុម្ភៈ លោក ម៉ន ជា ដែលជាវិចិត្រករ (block printed pictures)បានសម្ពោធការដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួននៅ Shop House Studioក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ លោក កឹម សុខា បានចូលរួមសវនាការក្រោយពន្យារ ពេលអស់រយៈពេលជិតពីរឆ្នាំ ក្រោមហេតុផលថា បារម្ភអំពីការរីករាលដាលជំងឺកូវីដ១៩។ ការបន្តសវនាការជាថ្មីនេះ ធ្វើឡើងស្របពេលដែលបរិយាកាសនយោបាយរបស់បក្សជំទាស់មានភាពចម្រូងចម្រាស។
ប្រជានេសាទខ្នាតតូច និងលក្ខណៈគ្រួសារដែលវីអូអេបានសាកសួរ បានឲ្យដឹងថា មានការធ្លាក់ចុះផលនេសាទពីមួយឆ្នាំទៅមួយឆ្នាំ និងការបាត់ពូជត្រីមួយចំនួននៅតាមតំបន់ដែលពួកគេរស់នៅ និងប្រកបរបរនេសាទ។
នៅមាត់ទន្លេសេកុងក្នុងភូមិអូរចាយនៃស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងគេឭសំឡេងក្មេងៗជនជាតិដើមភាគតិចកាវ៉ែតលេងល្បែងប្រជាប្រិយនិងច្រៀងលេងពេលសម្រាកពីការសិក្សានៅពេលរសៀល។ ស្តាប់មួយភ្លែតអាចគិតថាចម្រៀងនេះជាភាសាកាវ៉ែតក៏ប៉ុន្តែក្មេងៗទាំងនោះប្រាប់ថាពួកគេច្រៀងជាភាស
ព័ត៌មានផ្សេងទៀត