កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ក្រោយការប្រកាសរបស់សាលារាជធានីភ្នំពេញ អ្នកដែលរស់នៅតាមទន្លេដែលភាគច្រើនជាខ្មែរឥស្លាម និងជនអន្តោរប្រវេសន៍វៀតណាមត្អូញត្អែរថា ពួកគេមិនមានលទ្ធភាពដើម្បីរើឡើងគោកនោះទេ។
នៅកម្ពុជា វិស័យជលផល ឬការនេសាទត្រី ក៏រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមជនបទ និងរួមចំណែកដល់ការទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងកង្វះសន្តិសុខស្បៀង ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយក្នុងពិភពលោក។
នៅកម្ពុជា វិស័យជលផល ឬការនេសាទត្រី ក៏រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមជនបទ និងរួមចំណែកដល់ការទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងកង្វះសន្តិសុខស្បៀងដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយក្នុងពិភពលោក។
ប្រជាពលរដ្ឋនៅតំបន់នោះមួយចំនួន បានលើកឡើងថា ពួកគេប្រឈមទាំងបញ្ហាធ្ងន់ធ្ងរនឹងស្មានមិនដល់ ទាំងការរកចំណូល កង្វះស្បៀង ការបង់ថ្លៃផ្ទះជួល និងការបង់ធនាគារ ដែលកំពុងដាក់សម្ពាធលើសុខភាពផ្លូវចិត្តរបស់ពួកគេកាន់តែខ្លាំងឡើង។
អ្នកស្រី កុយ ពុទ្ធី ជាជាងអ៊ុតសក់ម្នាក់ក្នុងផ្សារអូរឬស្សី។ ក្នុងមួយថ្ងៃ អ្នកស្រីអាចប្រាក់ចំណេញបានពី ៨ម៉ឺន ទៅ ១០ម៉ឺនរៀល មុនពេលជំងឺកូវីដ១៩ បានឆ្លងរាលដាលខ្លាំងចាប់ពីខែកុម្ភៈមក។
រដ្ឋាភិបាលបានដាក់និងអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើឹងនៃជំងឺកូវីដ ១៩។
ពលរដ្ឋប្រមាណ ២លាន ២សែននាក់ នៅរាជធានីភ្នំពេញ កំពុងស្ថិតនៅក្រោមស្ថានភាពបិទខ្ទប់ រយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងទីប្រជុំជនដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លើកឡើងថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពចន្លោះពី ៧០ ទៅ ៨០ ភាគរយ ក្រោយការចាក់ដូសទីពីរ។
តើក្រុមពលរដ្ឋអាទិភាពសម្រាប់ផែនការចាក់វ៉ាក់សាំងស៊ីណូហ្វាម និងកូវីស្យែល មានក្រុមពលរដ្ឋណាខ្លះ? តើផែនការនេះតម្រូវឲ្យមានលក្ខខណ្ឌសុខភាពអ្វីខ្លះ និងមានទីតាំងនៅកន្លែងណាខ្លះ?
ការឆ្លងទ្រង់ទ្រាយធំក្រោយពេលដែលកម្ពុជាទទួលបានវ៉ាក់សាំងនេះធ្វើឲ្យពលរដ្ឋមួយចំនួនដែលទើបចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញក្រោយបិទមួយរយៈ បង្ហាញក្តីអស់សង្ឃឹមជាថ្មី។
រដ្ឋាភិបាលក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានកម្ពុជាផង បានបង្កើនការរឹតត្បិតសេរីភាពសារព័ត៌មានក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការបង្រ្កាបលើអ្នកសារព័ត៌មាន ស្ថាប័នសារព័ត៌មាន និងអ៊ីនធឺណិត ដោយប្រើហេតុផលទប់ស្កាត់ព័ត៌មានមិនពិត។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រាប់VOAនៅថ្ងៃពុធនេះថា ការស្លៀកពាក់ និងការនិយាយ គឺជាសិទ្ធិរបស់បុគ្គលគ្រប់រូបដែលគួរតែត្រូវបានកំណត់ត្រឹមការយល់ឃើញរបស់មហាជន។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកដែលបានឃ្លាំមើលការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូបនេះផ្ទាល់ លើកឡើងថា ការឃាត់ខ្លួនសកម្មជនបរិស្ថានទាំង៥រូប ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពការពារបរិស្ថានដោយ«សុចរិត» និងសិទ្ធិសេរីភាពរបស់ពួកគេ។
មន្ត្រីសិទ្ធិមនុស្សនិយាយថាអាជ្ញាធរត្រូវបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការរកយុត្តិធម៌ជូនអតីតសកម្មជននិងមន្ត្រីបក្សជំទាស់ដែលរងអំពើហិង្សា ដើម្បីកុំឲ្យមានហិង្សាផ្នែកនយោបាយដូចធ្លាប់កើតឡើងនៅអំឡុងទសវត្ស១៩៩០ឬក៏ដើមឆ្នាំ២០០០។
ខណៈថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានេះ ពលរដ្ឋកម្ពុជាមួយចំនួនជាពិសេសយុវជនក្នុងទីក្រុងភ្នំពេញ បានសម្តែងចំណាប់អារម្មណ៍លើការបោះឆ្នោតប្រធានាធិបតីនេះនិងបង្ហាញទស្សនៈចម្រុះគ្នាលើបេក្ខជនប្រកួតប្រជែងដែលមានលោក Trump និងលោក Biden។
នៅខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា បានកំណត់អត្តសញ្ញាណអ្នកក្រីក្រចំនួនជាង៥៦ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ដើម្បីផ្តល់ការគាំទ្រផ្នែកសុខាភិបាល និងផ្តល់ប្រាក់ប្រចាំខែក្នុងកម្មវិធីជំនួយសង្គម ក្នុងអំឡុងពេលដែលពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
បើតាមការលើកឡើងរបស់ក្រុមគ្រូបង្រៀន និងនៅក្នុងកាលវិភាគដែលចេញដោយក្រសួងអប់រំ មុខវិជ្ជាចំនួនប្រាំមួយត្រូវបានដាក់ឲ្យសិស្សរៀនតាមអនឡាញ មានដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។
លោក ថុន រដ្ឋា យុវជនមាតាធម្មជាតិ បានប្រាប់ VOA ថា មូលហេតុនៃការធ្វើយុទ្ធនាការជិះកង់នេះ គឺដោយសារក្រុមយុវជនមាតាធម្មជាតិ បានមើលឃើញអំពីសក្តានុពលរបស់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងជាតំបន់ពោរពេញដោយធម្មជាតិដែលអាចទាក់ទាញទេសចរណ៍បានច្រើន។
ក្រុមអ្នកការពារសិទ្ធិកម្មករបារម្ភថា ការសម្រេចនេះនឹងកាន់តែធ្វើឲ្យកម្មករនិយោជិតរងផលប៉ះពាល់កាន់តែខ្លាំង ខណៈពួកគេរាប់ម៉ឺននាក់បានបាត់បង់ការងារ និងប្រាក់ចំណូល។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ហ៊ុន វណ្ណៈ នៅព្រឹកថ្ងៃច័ន្ទនេះត្រូវសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនយកទៅអប់រំ។
ព័ត៌មានផ្សេងទៀត