ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ទិន្នផល​ត្រី​ទន្លេ​បន្ត​ធ្លាក់​ចុះ ត្រី​នៅ​តែ​ជា​​ប្រភព​អាហារូបត្ថម្ភ​​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ត្រី​ផ្តល់​នូវ​ជាតិ​ប្រូតេអ៊ីន​ប្រមាណ​ជាង ​៧៥%​ នៃ​​ប្រូតេអ៊ីន​ដែល​បាន​មក​ពី​សាច់​សត្វ​នៅ​ក្នុង​អាហារ ដែល​ត្រូវ​បាន​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​សុខភាព​រាយកាយ​និង​ខួរក្បាល​របស់​មនុស្ស។ ក្រៅ​ពី​នេះ វិស័យ​ជលផល ឬ​ការ​នេសាទ​ត្រី ក៏​រួម​ចំណែក​ដ៏​សំខា​ន់​ក្នុង​​ការ​លើក​​កម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ និង​រួម​ចំណែក​ដល់​ការ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​កង្វះ​សន្តិសុខ​ស្បៀង​ ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ពិភពលោក។ ប៉ុន្តែ​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​លើ​ផ្ទៃ​និង​តាម​ដង​ទន្លេ​មេគង្គ និង​​ទន្លេសាប​នៅក្នុង​ប្រទេស​កម្ពុជា សកម្មភាព​នេសាទ​ហួស​កម្រិត​និង​ខុស​ច្បាប់ និង​ការ​ប្រែប្រួល​អាកាសធាតុ កំពុង​គំរាម​កំហែង​ដល់​ទិន្នផល​ត្រី​ ដែល​ជា​ប្រភព​របប​អាហារ​ប្រចាំ​ថ្ងៃ​ដ៏​សំខាន់​​របស់​ប្រជាជន​កម្ពុជា។ កញ្ញា កាន់ វិច្ឆិកា ​រាយ​ការណ៍​លម្អិត​ឲ្យ​វីអូអេ​ ពីរាជធានី​ភ្នំពេញ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG