កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍នេះលើកឡើងថា ពលករខ្មែរជាង១០០នាក់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយឆ្លងព្រំដែនអំឡុងថៃបិទប្រទេស។ ក្រៅពីនេះ ពលករខ្មែរជាង៩ម៉ឺននាក់បានត្រឡប់មកកម្ពុជា ដោយសារជំងឺកូវីដ១៩រាតត្បាតពិភពលោក។
ក្នុងការបង្ក្រាបទីតាំងចាក់ភ្នាល់បញ្ជល់មាន់និងអាប៉ោងមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៧នាក់ ក្នុងនោះ១៣នាក់អាច ជាអ្នកសារព័ត៌មានដោយសារមានបណ្ណអ្នកសារព័ត៌មានចេញដោយក្រសួងព័ត៌មាន។
សត្វទន្សោងឈ្មោលមួយក្បាលក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យបានស្លាប់ ដោយសារស្ថានភាពសុខភាពចុះខ្សោយខ្លាំង ក្រោយជាប់អន្ទាក់ព្រានព្រៃជាយូរថ្ងៃ។
អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតអញ្ជើញលោកឧកញ៉ាស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិកគ្រុបលីមីធីត ឲ្យមកដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុនក្នុងរយៈពេល១៥ថ្ងៃ។ អគ្គនាយកដ្ឋានព្រមានថា បើមិនចូលមកនោះទេ អគ្គនាយកដ្ឋាននឹងចាត់វិធានការផ្លូវច្បាប់លើឧកញ៉ាស៊ី គង់ទ្រីវ។
អតីតបុគ្គលិកនៅថ្ងៃព្រសហ្បតិ៍នេះបន្តតវ៉ារហូតដល់តំណាងក្រសួងការងារបានចេញមុខ ហើយប្រកាសផ្តល់សំណងដល់អតីតបុគ្គលិកទាំងជាង ១៥០ នាក់នៅសប្តាហ៍ក្រោយ ជំនួសម្ចាស់សណ្ឋាគារ គិតជាទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារ។
តុលាការបានកំណត់ថ្ងៃទី១៩ ខែមិថុនាដើម្បីប្រកាសសាលក្រម។ លោក គង់ រ៉ៃយ៉ា បានថ្លែងការពារខ្លួនថា លោកមិនបានប្រព្រឹត្តកំហុសនោះទេ។
កាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានប្រកាសកាត់បន្ថយថ្ងៃឈប់សម្រាកមួយចំនួន ដែលមានទាំងទិវាជាតិនៃការចងចាំថ្ងៃទី២០ឧសភាឬគេហៅថ្ងៃចងកំហឹងផងដែរ។ ពិធីរំឭកអំពីទុក្ខវេទនាបណ្តាលមកពីរបបខ្មែរក្រហមនេះត្រូវផ្អាកនៅឆ្នាំនេះ ដោយសារជំងឺកូវីដ១៩។
ខណៈពន្ធនាគារនៅទូទាំងប្រទេសត្រូវបានគេដឹងជាទូទៅថា មានភាពចង្អៀតណែន និងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ផងនោះ នៅថ្ងៃសុក្រនេះ ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌បានពិភាក្សាពីគម្រោងដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងគ្រឿងញៀនជាលើកដំបូង។
គណបក្សកាន់អំណាចមួយនេះមានគម្រោងសម្ពោធទីស្នាក់ការកណ្តាលថ្មីដែលមានតម្លៃប្រមាណជា៤០លានដុល្លារអាមេរិក ក្នុងថ្ងៃតែមួយនៃខួបគណបក្សនេះ។ អ្នកវិភាគលើកឡើងថា នេះជាការបង្ហាញថា អំណាចរបស់គណបក្សប្រជាជនកម្ពុជានឹងចាក់ឫសដឹកនាំប្រទេសនេះជារៀងរហូត។
បីសប្តាហ៍មកហើយ ដែលក្រសួងសុខាភិបាលកម្ពុជាប្រកាសថា មិនមានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានោះទេ។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រកាសឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នដដែល។
នៅថ្ងៃអាទិត្យ ទី៣ ខែឧសភានេះគឺជាទិវាសេរីភាពសារព័ត៌មានអន្តរជាតិ។ អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួន និងអង្គការធ្វើការលើវិស័យសារព័ត៌មានលើកឡើងថាចាប់តាំងពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០១៧មក សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តរងការរឹតត្បិត។
តំណាងរាស្រ្តនិងសមាជិកព្រឹទ្ធសភាមួយចំនួនអះអាងថា ប្រមុខរដ្ឋស្តីទីអាចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបានក្នុងលក្ខខណ្ឌដែលព្រះមហាក្សត្រអវត្តមាន។
ខណៈដែលកម្ពុជារកមិនឃើញ អ្នកឆ្លងជំងឺកូវីដ១៩រហូតដល់ទៅពីរសប្តាហ៍ជាប់គ្នា នៅថ្ងៃច័ន្ទនេះ គេឃើញចរាចរណ៍តាមដងផ្លូវមានភាពអ៊ូអរឡើងវិញ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់ជូនអង្គការមួយឈ្មោះថាអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ដោយប្រាប់ឲ្យអង្គការនេះផ្អាកសកម្មភាពរយៈពេល៩០ថ្ងៃ ដោយលើកឡើងថា អង្គការនេះប្រព្រឹត្តខុសច្បាប់។បទបញ្ជានេះ ដោយយោងតាមច្បាប់អង្គការ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ហ៊ាង គឹមស្រឿន អនុប្រធានគណបក្សមហាសាមគ្គីជាតិ និងលោក ថុល សុផាន់ណាមន្រ្តីគណបក្សនេះ ពាក់ព័ន្ធនឹងការបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុក រិះគន់រឿងព្រំដែន។
ទោះបីជាកម្ពុជាមិនមានករណីឆ្លងថ្មី តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជានិងមន្រ្តីសុខាភិបាលកម្ពុជា នៅតែព្រមានពីហានិភ័យនៃការឆ្លងតាមសហគមន៍ ព្រោះថាជំងឺមួយនេះអាចរាតត្បាតលឿន ប្រសិនបើមានការឆ្លងតាមជាសហគមន៍ភ្លាមៗ។
ក្រោយការចេញប្រកាសរបស់ក្រសួងសុខាភិបាលអំពីប្តីប្រពន្ធជាជនបរទេសពីរនាក់ ស្នាក់នៅអាផាតមិន ម្តុំសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ មានផ្ទុកវីរុសកូរ៉ូណា ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅម្តុំនោះមានការបារម្ភ និងបង្កើនការប្រុងប្រយ័ត្ន។
ឆ្នាំនេះ នៅតាមវត្តអារាមនីមួយៗស្ទើរតែមិនមានមនុស្សទៅ បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាល់ការជួបជុំ និងលើកពេលថ្ងៃសម្រាកសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ប៉ុន្តែរដ្ឋាភិបាលមិនបានហាមប្រាមការទៅវត្តអារាមនៅថ្ងៃចូលឆ្នាំនោះទេ។
ពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះ ទីកន្លែងដែលធ្លាប់មានមនុស្សកុះករ ប្រែជាស្ទើរតែមិនមានមនុស្សទៅ បន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាល់ការជួបជុំ ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
អាជ្ញាធរពន្ធនាគារកម្ពុជាបានចាប់ផ្តើមរឹតបន្តឹងការសួរសុខទុក្ខនៅពន្ធនាគារដើម្បីបញ្ចៀសការចម្លងវីរុសកូរ៉ូណា ខណៈអ្នកឆ្លងនៅកម្ពុជាបានកើនឡើងដល់១១៩នាក់។ ពន្ធនាគារបានធ្វើតេស្តអ្នកជាប់ឃុំ៥នាក់រកវីរុសកូរ៉ូណា ដោយទទួលបានលទ្ធផលអវិជ្ជមាន
ព័ត៌មានផ្សេងទៀត