កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
តុលាការនឹងសួរចម្លើយលោក កឹម សុខាក្នុងពន្ធនាគារ ក្រោយបារម្ភអំពីសុវត្ថិភាពក្នុងការដឹកជញ្ជូន ប៉ុន្តែមេធាវីការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា វានឹងប៉ះពាល់សិទ្ធិរបស់ជនត្រូវចោទ និងប៉ះពាល់លទ្ធផលនៃការស៊ើបសួរ។
ក្នុងការឆ្លើយតបនឹងលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំស.រ.អា.ដែលការពារចំណាត់ការរបស់រដ្ឋាភិបាលលោកហ៊ុន សែនក្នុងពេលថ្មីៗនេះ លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិកថា ការបកស្រាយរបស់ឯកអគ្គរាជទូតកម្ពុជាជាការព្យាយាមបិទបាំង។
ជាថ្មីទៀត លោក ហ៊ុន សែន ដែលជាបុរសខ្លាំងនិងអ្នកសម្រេចបញ្ហានានានៅកម្ពុជាប្រកាសធ្វើជាមេភ្នាល់១សង១០០ថា បក្សសង្គ្រោះជាតិនឹងត្រូវរំលាយចោល។ លោកល្បីឈ្មោះជាអន្តរជាតិម្តងហើយ ពេលលោកប្រកាសមិនសងលុយភ្នាល់ចាញ់ក្នុងការប្រកួតប្រដាល់រវាងប៉ាកែវ និងមេយ វែឌឺ។
តុលាការភ្នំពេញបន្តចាត់ការបណ្តឹងអំពីការចោទគ្មានភស្តុតាងអំពីការបាត់លុយបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី បើទោះជាមតិជាច្រើនយល់ថា បណ្តឹងនេះធ្វើឲ្យប៉ះពាល់ដល់សកម្មភាពស្ម័គ្រចិត្ត និងអំពើមនុស្សធម៌។
តំណាងរាស្ត្របក្សជំទាស់ច្រានចោលការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាដែលថា លោកចុះចូលនឹងបក្សកាន់អំណាច នៅពេលលោក ហ៊ុន សែន ឱ្យមន្ត្រីនិងតំណាងរាស្ត្របក្សជំទាស់ចុះចូលនឹងលោក។
លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ព្រះរាជពិធីបុណ្យ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃទី១នៃការចាប់ផ្តើមព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃថា ក្នុងឆ្នាំ២០១៧នេះ ចំនួនទូក ង ចូលរួមប្រណាំង កើនឡើងដល់២៧០ទូក ខណៈនៅក្នុងឆ្នាំ២០១៦
«រដ្ឋាភិបាលកម្ពុជាគួរដឹងថាសភាអឺរ៉ុបគឺជា អ្នកធ្វើច្បាប់សម្រាប់ទាំងបញ្ហាថវិកា និងពាណិជ្ជកម្ម។ ការធ្លាក់ដុនដាបធ្ងន់ធ្ងរនៃស្ថានភាពសិទ្ធិមនុស្ស អាចនឹងមានបច្ច័យអាក្រក់សម្រាប់កម្មវិធីជំនួយសម្រាប់ការអភិវឌ្ឍ និងការអនុគ្រោះពាណិជ្ជកម្ម»។
លិខិតមួយច្បាប់ចេញកាលពីថ្ងៃទី២៧ ខែតុលា ចុះហត្ថលេខាដោយលោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល និងចេញផ្សាយនាព្រឹកថ្ងៃច័ន្ទ បានកោះហៅប្រធានគណបក្សសង្រ្គោះជាតិឲ្យចូលរួមសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ីនិងមន្ត្រីសំខាន់ៗរបស់លោកប្រកាសថា គម្រោងរំលាយបក្សជំទាស់មិនអាចធ្វើទៅរួច ដោយសារមានសម្ពាធនៅបស្ចិមប្រទេស ខណៈលោកហ៊ុន សែនអំពាវនាវឲ្យមន្ត្រីគណបក្សជំទាស់ចុះចូលជាមួយលោកដើម្បីរក្សាតំណែង។
នៅពេលចេញពីបន្ទប់សវនាការនៅតុលាការ តំណាងរាស្ត្របក្សជំទាស់ម្នាក់ទៀតឲ្យដឹងថា លោកគ្រោងសរសេលិខិតសុំទោសលោក ហ៊ុន សែនដើម្បីប្តូរយកសេរីភាពឡើងវិញ។
វីដេអូមួយស្តីពីបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ក្នុងស្រុកស្ទើរតែទាំងអស់នៅដើមសប្តាហ៍នេះ ដោយចោទថា លោក កឹម សុខា និងលោក សម រង្ស៊ី ដឹកនាំបដិវត្តន៍នេះហើយសហរដ្ឋអាមេរិកនៅពីក្រោយ។
សេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងបួននេះ បានប្រកាសឲ្យប្រើត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក ហ៊ុន សែន បានបញ្ជូនសេចក្ដីស្នើវិសោធនកម្មច្បាប់ទាំងនេះទៅរដ្ឋសភា កាលពីថ្ងៃទី៩ ខែតុលានេះ។
លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង ដែលជាប់ពន្ធនាគារពីបទក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម ត្រូវបានព្រះមហាក្សត្រព្រះរាជ្យទានលើកលែងទោសនៅថ្ងៃពុធនេះ បន្ទាប់ពីអតីតសមាជិកព្រឹទ្ធសភារូបនេះ បានសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្តឹងលោក លឺ ឡាយស្រេងថា បានប្រមាថព្រះមហាក្សត្រ និងបរិហារលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចេញមុខប្តឹងលោក លឺ ឡាយស្រេង។
បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកព្រមានពិចារណាបិទទិដ្ឋាការចំពោះមន្ត្រីកម្ពុជាមួយចំនួន លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លើកឡើងថា កម្ពុជាមិនខ្វល់នឹងការព្រមានរបស់បរទេសណាមួយនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីទី១ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រកាសប្តឹងលោក លឺ ឡាយស្រេង ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាច្រើនករណី ក្រោយពេលសំឡេងសន្ទនាឯកជនតាមទូរស័ព្ទរបស់លោក លឺ ឡាយស្រេង ត្រូវបានគេលួចថត និងបង្ហោះជាសាធារណៈ។
លោក សេង សោភ័ណ ប្រធានអង្គការគណ:កម្មាធិការដើម្បីការបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជាពលរដ្ឋរស់នៅក្នុងប្រទេសកាណាដា ប្រាប់ VOA ថា ញត្តិនេះបង្កើតឡើងដើម្បីស្នើដល់អង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ទាំងអស់ រួមគ្នាជួយដោះស្រាយបញ្ហានៅកម្ពុជាជាបន្ទាន់។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅថ្ងៃច័ន្ទ បានអំពាវនាវពីក្នុងពន្ធនាគារឲ្យប្រជាពលរដ្ឋគ្រប់និន្នាការ ចូលរួមការពារស្មារតីនៃកិច្ចព្រមព្រៀងនេះ និងការពាររដ្ឋធម្មនុញ្ញកម្ពុជា។
ការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ទាំងបួនយ៉ាងប្រញាប់ប្រញាល់នេះ ធ្វើឡើងស្របពេលដែលតុលាការកំពូលកំពុងចាត់ការបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ក្រោយវីដេអូឃ្លីបដែលលោក សម រង្ស៊ី បានអំពាវនាវឲ្យកងកម្លាំងបែរចុងកាណុងផ្តួលរំលំរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយភ្លាមៗក្រុមកងកម្លាំងប្រដាប់អាវុធជាច្រើនបានចេញមកអះអាងពីការប្តេជ្ញាការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ព័ត៌មានផ្សេងទៀត