កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានសម្រេចលុបឈ្មោះបេក្ខភាពតំណាងរាស្រ្តចាស់ និងទទួលស្គាល់បេក្ខភាពតំណាងរាស្រ្តថ្មីចំនួន៣៨រូប ទៅតាមការស្នើសុំរបស់គណបក្សកាន់អំណាចនោះ នៅថ្ងៃពុធនេះ រដ្ឋសភាជាតិដែលដឹកនាំដោយគណបក្សតែមួយ បានសម្រេចសុពលភាពរបស់តំណាងរាស្រ្តថ្មីទាំង៣៨រូបជាផ្លូវការ។
ឆ្លើយតបនឹងការរិះគន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅដែលមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងការពារភាពស្របច្បាប់នៃការគ្រប់គ្រងប្រទេសបែបឯកបក្សរបស់លោក ហើយថា គ្មានប្រទេសណាមួយអាចដកអាសនៈកម្ពុជាចេញពីអង្គការសហប្រជាជាតិបាននោះទេ។
បន្ទាប់ពីបើកសវនាការជំនុំជម្រះអស់រយៈពេលជិត១០ម៉ោង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃអង្គារនេះ សម្រេចលើកពេលប្រកាសសាលក្រមលើសំណុំរឿងមន្រ្តី និងអតីតមន្រ្តីអាដហុកទាំង៥រូប ទៅចុងខែកញ្ញា។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តីឲ្យមន្រ្តីទាំង៥។
លោក រ៉ុង ឈុន លើកឡើងថា សហភាពសហជីពរបស់លោក និងស្ថាប័នការពារសិទ្ធិកម្មករមួយចំនួនទៀត គ្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទទួលយកសំណើរបស់សហភាពអឺរ៉ុប (EU) ដែលបានស្នើឲ្យរដ្ឋាភិបាលស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ បញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន ក្នុងអាណត្តិទី៦ ដោយមានតែតំណាងពីគណបក្សកាន់អំណាចតែមួយ។
ក្នុងវីដេអូដែលមានរយៈពេលជាង២ម៉ោងដដែលនោះ លោក ស ខេង បានបញ្ជាក់ថា ការរៀបចំកម្លាំងការពារជុំវិញបរិវេណផ្ទះលោក កឹម សុខា គឺតបតាមលិខិតដែលសរសេរដោយលោក កឹម សុខា ដើម្បីស្នើសុំឲ្យមានការការពារសន្តិសុខ ទៅតាមការរៀបចំរបស់លោកផ្ទាល់។
បន្ទាប់ពីមានការតវ៉ានៅមុខក្រសួងអប់រំ ដោយមិនសុខចិត្តទៅនឹងលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបក្នុងឆ្នាំ២០១៨នេះ នៅថ្ងៃពុធនេះ ក្រសួងអប់រំបានប្រកាសបង្កើតគណៈកម្មការដើម្បីពិនិត្យ និងដោះស្រាយពាក្យបណ្តឹងទាំងនោះ ដោយកំណត់រយៈពេលមួយសប្តាហ៍។
នៅថ្ងៃពុធនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី បានបញ្ជាឲ្យបង្កើតក្រុមការងារបន្ថែមទៀតដើម្បីជួយទប់ស្កាត់បទល្មើសក្នុងខេត្តព្រះសីហនុ ខណៈដែលកំណើនជនជាតិចិនយ៉ាងគំហុកនៅទីនោះបានបណ្តាលឲ្យកើតមានភាពមិនប្រក្រតីជាច្រើន។ ការបញ្ជារបស់លោកស ខេងធ្វើឡើង ខណៈលោកនាយករដ្ឋមន្រ្តីហ៊ុន សែនកំពុងអំពាវនាវឲ្យវិនិយោគិនចិនជាច្រើនទៀតចូលមកបណ្តាក់ទុននៅកម្ពុជា។
មួយថ្ងៃបន្ទាប់ពីលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវជាប់បម្រាមជាច្រើន និងត្រូវស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចផងនោះ នៅព្រឹកថ្ងៃអង្គារនេះ សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិធំៗចំនួនពីរ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា ទាំងស្រុង។ អ្នកនាំពាក្យរដ្ឋាភិបាលថា កម្ពុជាជារដ្ឋអធិបតេយ្យ មិនមានបរទេសណាអាចជ្រៀតជ្រែកបានទេ។
ខណៈដែលលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកកាលពីសប្តាហ៍មុន នៅថ្ងៃជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងការពារជាតិក៏បានសម្រេចផ្ទេរកងពលធំ និងកងពលតូចចំនួន៥ ដាក់ទៅចំណុះបញ្ជាការដ្ឋានដែលលោកហ៊ុន ម៉ាណែត ជាអ្នកបញ្ជាផ្ទាល់។ អ្នកឃ្លាំមើលសង្គម និងនយោបាយយល់ថា នេះជាការផ្ទេរអំណាចដើម្បីត្រៀមផ្ទេរតំណែង។
នៅព្រឹកថ្ងៃច័ន្ទនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ខណៈមានការលើកឡើងថា ការដោះលែងនេះធ្វើឡើង ដោយសាររងសម្ពាធពីអន្តរជាតិ។ អ្នកនាំពាក្យគណបក្សកាន់អំណាចបញ្ជាក់ថា ការដោះលែងលោកកឹម សុខា គឺជាការសម្រេចរបស់តុលាការ។
គណៈរដ្ឋមន្ត្រីដែលបន្តស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រី១៧រូប និងរដ្ឋមន្ត្រីចំនួន២៩រូប។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន៣០រូប មានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែកញ្ញា ដោយយោងតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាដែលដឹកនាំដោយគណបក្សតែមួយ បានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំសម្រាប់នីតិកាលទី៦ របស់ខ្លួន។ សមាជិករដ្ឋសភាថ្មីចំនួន១២៥ មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃគាំទ្រឲ្យលោក ហេង សំរិន បន្តកាន់តំណែងជាប្រធានរដ្ឋសភា និងបានបោះឆ្នោតផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំកម្ពុជារយៈពេល៥ឆ្នាំទៀត។
ពេលបើកសម័យប្រជុំរបស់រដ្ឋសភាឯកបក្សនេះ ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា រដ្ឋសភាដែលមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
រដ្ឋសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ សម័យប្រជុំលើកដំបូងរបស់រដ្ឋសភាដែលមានអាសនៈ១២៥នេះ មានតែក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ហើយតំណាង អង្គទូតប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗចំនួន៩ ដែលមាន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្រ្តាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស បារាំង ស៊ុយអ៊ែត និងប៊ុលហ្គារី មិនបានចូលរួមកិច្ចប្រជុំលើកដំបូងនៃអាណត្តិថ្មីរបស់រដ្ឋសភាកម្ពុជា កាលពីព្រឹកថ្ងៃពុធនេះទេ៕
នៅថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
លោក គឹម សុខ អ្នកវិភាគដែលតែងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសំចៃមាត់ត្រូវបានចៅក្រមសាលាដំបូងហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី បន្ទាប់ពីលោកត្រូវបានដោះលែង ក្រោយអនុវត្តទោសក្នុងពន្ធនាគារដោយសារការប្តឹងរបស់គណបក្សប្រជាជនកម្ពុជាកាលពីលើកមុន។
តុលាការខេត្តសៀមរាប កាលពីសប្តាហ៍កន្លងទៅ បានសម្រេចចោទប្រកាន់ និងឃុំខ្លួនលោកអាគីរ៉ា ស្ថាបនិកអង្គការសារមន្ទីរគ្រាប់មីន និងសហការីចំនួនពីរនាក់ទៀត ចំណែកអង្គការសារមន្ទីររបស់លោកត្រូវបានបិទជាបណ្តោះអាសន្ន ដោយរងការចោទប្រកាន់ថា បានរក្សាទុកអាវុធខុសច្បាប់។
ក្រសួងមហាផ្ទៃ នៅសប្តាហ៍នេះ បានស្នើនាយករដ្ឋមន្រ្តី ដើម្បីបង្កើតខេត្តថ្មីចំនួនពីរទៀត ដោយអះអាងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍន៍។ អ្នកឃ្លាំមើលសង្គមយល់ថា ការបង្កើតខេត្តច្រើនលើទឹកដីតូចដូចកម្ពុជាគឺជាការខ្ជះខ្ជាយថវិកាជាតិ។
ព័ត៌មានផ្សេងទៀត