កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
ក្រោយពីត្រូវបានជាប់ឃុំឃាំងអស់រយៈពេលជាង១៤ខែ និងឆ្លងកាត់សវនាការនាពីរសប្ដាហ៍ចុងក្រោយនេះ លោក James Ricketson ផលិតករភាពយន្តជនជាតិអូស្ត្រាលី ត្រូវបានចៅក្រមតុលាការរាជធានីភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ«ធ្វើចារកម្ម»។ អង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សបានហៅការកាត់ទោសនេះថា មានចរិតនយោបាយ និងបានអំពាវនាវឲ្យមានការទម្លាក់ចោលការកាត់ទោសនេះដោយឥតលក្ខខណ្ឌ។
កាលពីយប់ថ្ងៃពុធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយការិយាល័យសន្តិសុខភូមិភាគនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចាប់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់បញ្ជូនទៅសហរដ្ឋអាមេរិកវិញ ក្រោយបុរសរូបនោះត្រូវបានតាមចាប់ខ្លួនពីបទរំលោភកុមារនៅអាមេរិកជាបន្តបន្ទាប់ មុនរត់គេចខ្លួនមកកម្ពុជា។
ខណៈកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិត១ឆ្នាំ លោកកឹម សុខា ប្រធានបក្សប្រឆាំងត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃព្រហស្បតិ៍នេះ សម្រេចបន្តឃុំខ្លួនរយៈពេល៦ខែទៀតក្នុងសវនាការក្នុងពន្ធនាគារត្រពាំងផ្លុង ហើយអ្នកឃ្លាំមើលសិទ្ធិមនុស្សនិយាយថា ការបន្តឃុំខ្លួននេះ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ខណៈរដ្ឋាភិបាលថ្មីកំពុងត្រៀមខ្លួនបង្កើតជាផ្លូវការនាដើមខែកញ្ញាខាងមុខ រួមជាមួយនឹងការបើកឲ្យគណបក្សនយោបាយចំនួន១៥ផ្សេងទៀតអាចចូលរួមជាមួយរដ្ឋាភិបាលនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសស្វាគមន៍គណបក្សតូចៗពីរផ្សេងទៀត ដែលត្រូវបានសារព័ត៌មានមួយចំនួនស្រង់សម្តីថា ចង់ចូលរួមជាមួយរដ្ឋាភិបាលដែលនឹងដឹកនាំប្រទេសដោយឯកបក្សដែរនោះ។
បន្ទាប់ពីមានការរំពឹងទុកថា លោកកឹម សុខា ប្រធានគណបក្សប្រឆាំងអាចនឹងត្រូវបានដោះលែងនាពេលឆាប់ៗខាងមុខ និងក្រោយចំណាប់ខ្មាំងនយោបាយ ត្រូវបានលើកលែងទោសជាបន្តបន្ទាប់នោះ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនប្រកាសថា គ្មានការលើកលែងទោសលោកកឹម សុខានោះទេ។ ហើយលោកក៏បានព្រមានចាប់ខ្លួនអ្នកដែលបំផុសថា មានការដោះលែងលោក កឹម សុខាផងដែរ។
បន្ទាប់ពីលោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនគណបក្សនេះជាង១០នាក់ផ្សេងទៀតត្រូវបានដោះលែងកាលពីយប់រំលងអាធ្រាត្រថ្ងៃចន្ទឈានចូលថ្ងៃអង្គារ លោក មាជ សុវណ្ណារ៉ា បានប្រកាសពីគម្រោងបន្តធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រកួតប្រជែងជាមួយកូនៗរបស់លោកនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំគណបក្សកាន់អំណាច។
ខណៈដែលកម្លាំងពលកម្ម និងទីផ្សារការងារនៅកម្ពុជាមានតម្លៃថោក ការធ្វើចំណាកស្រុកមានការទទួលស្គាល់ថា បានផ្តល់ប្រយោជន៍មួយចំនួនជាពិសេសចំណូលទៅដល់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ ទាំងពលករ និងអ្នកជំនាញលើកឡើងថា កម្ពុជានឹងត្រូវប្រឈមវិបត្តិកង្វះទីផ្សារការងារធ្ងន់ធ្ងរ នាពេលអនាគត ប្រសិនបើពលកររាប់សែននាក់ដែលកំពុងធ្វើការនៅប្រទេសទាំងនោះ ត្រឡប់មកកម្ពុជាវិញ។
បន្ទាប់ពីការកោះហៅអតីតមន្រ្តីអាដហុក និងមន្រ្តីអាដហុកវ័យចំណាស់ចំនួន៥រូប ដែលត្រូវបានតុលាការកម្ពុជាចោទប្រកាន់ថា បានសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី អំឡុងពេលពួកគេបំពេញការងារមន្រ្តីសិទ្ធិមនុស្សក្នុងសំណុំរឿងអាស្រូវស្នេហាគួរឲ្យមន្ទិលរបស់លោកកឹម សុខាកាលពីដើមឆ្នាំ២០១៦នោះ នៅថ្ងៃចន្ទនេះ តុលាការបានសម្រេចលើកពេលសវនាការ បន្ទាប់ពីក្រុមមេធាវីអ្នកទាំង៥លើកឡើងពីភាពមិនត្រឹមត្រូវក្នុងការកោះហៅកូនក្តី និងកង្វះខាតសាក្សី។
ការរិះគន់នេះមានក្រោយប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីគម្រោងដោះលែងសមាជិកគណបក្សប្រឆាំងចំនួន១២រូបដោយភ្ជាប់នឹងការព្រមានថា នឹងប្តូរចិត្ត ប្រសិនបើមានការអត្ថាធិប្បាយថា ការដោះលែងនោះដោយសាររងសម្ពាធពីបរទេសនោះ។
បន្ទាប់ពីប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិចគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ កាលពីសប្តាហ៍មុន បានបញ្ចប់សមាជិកភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់៤រូប ដោយមិនបញ្ជាក់ពីមូលហេតុនោះ នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីជាន់ខ្ពស់៤រូបនេះបានធ្វើសន្និសីទកាសែតមួយ ដើម្បីទាមទារឲ្យមានការពន្យល់ពីមូលហេតុនៃការបណ្តេញពួកគេចេញពីគណបក្ស។
ក្រោយការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់នោះ គេឃើញមានការដោះលែងអ្នកជាប់ឃុំដែលមជ្ឈដ្ឋានមួយចំនួនហៅថាជា«ចំណាប់ខ្មាំងនយោបាយ»។ នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសពីគម្រោងលើកលែងទោសដល់សមាជិកនិងសកម្មជនបក្សប្រឆាំងចំនួន១២នាក់ផ្សេងទៀតផងដែរ។
បន្ទាប់ពីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបរងការចោទប្រកាន់ និងជាប់ឃុំអស់រយៈពេល៩ខែក្នុងពន្ធនាគារ នៅថ្ងៃអង្គារនេះ តុលាការសម្រេចឲ្យអ្នកទាំងពីរបាននៅក្រៅឃុំជាបណ្តោះអាសន្ន។ អ្នកវិភាគនយោបាយលើកឡើងថា ការដោះលែងនេះធ្វើឡើងដោយសាររដ្ឋាភិបាលព្យាយាមសម្រាលខ្លួនពីការដាក់សម្ពាធអន្តរជាតិ ក្រោយការឈ្នះឆ្នោតដោយគ្មានការចូលរួមពីគណបក្សប្រឆាំង។
បន្ទាប់ពីគណបក្សកាន់កាន់អំណាចរបស់លោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី លោក ហ៊ុន សែន ដែលត្រូវចាត់តាំងឱ្យដឹកនាំរដ្ឋាភិបាលរយៈពេល៥ឆ្នាំទៀតនោះ បានជួបពិភាក្សាជាមួយបក្សនយោបាយចំនួន១៦កាលពីព្រឹកថ្ងៃអង្គារ។ ក្រោយកិច្ចប្រជុំដ៏កម្រនេះ លោក ហ៊ុន សែន គ្រោងនឹងបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដោយអនុញ្ញាតឱ្យគណបក្សដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភាចូលរួមផ្តល់យោបល់ដល់រដ្ឋាភិបាលថ្មីរបស់លោក។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងសមត្ថកិច្ចចម្រុះកាលពីថ្ងៃព្រហស្បតិ៍បានចុះបង្ក្រាបទីតាំងនាំចូល និងចែកចាយឱសថមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ និងរឹបអូសឱសថខុសច្បាប់ជាងមួយលានគ្រាប់។
បន្ទាប់ពីវីដេអូមួយដែលលោកហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សរបស់លោកហ៊ុន សែន ប្រកាសត្រៀមខ្លួនចង់វាយសហរដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយ និងរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នៅថ្ងៃចន្ទនេះ លោកបានបដិសេធថា លោកមិនបាននិយាយដូចក្នុងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គរក្សនោះទេ។
ក្រោយការប្រកាសលទ្ធផលការបោះឆ្នោតជាផ្លូវការ ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ឈ្នះបានអាសនៈរដ្ឋសភាទាំង១២៥ នៅថ្ងៃសុក្រនេះ ព្រះមហាក្សត្របានត្រាស់បង្គាប់ចាត់តាំងលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីដើម្បីរៀបចំរដ្ឋាភិបាលថ្មី។ ទន្ទឹមគ្នានោះ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបង្ហាញកង្វល់អំពីបរិយាកាសសិទ្ធិមនុស្សជុំវិញការបោះឆ្នោត។
ក្រសួងពាណិជ្ជកម្មកម្ពុជាឲ្យដឹងថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ កម្ពុជាបាននាំទំនិញចេញទៅលក់នៅបរទេស ស្មើនឹងទឹកប្រាក់ចំនួន៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៦ដំបូងនៃឆ្នាំ២០១៨។ នៅពេលទន្ទឹមគ្នានេះ ក្រុមមេដឹកនាំសហជីព និងអ្នកឃ្លាំមើលសង្គមបារម្ភខ្លាចក្រែងកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ដែលផ្តល់ការងារឲ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា លោកនឹងអញ្ជើញប្រធានគណបក្សនយោបាយទាំងនោះមកធ្វើជាទីប្រឹក្សា ឬរដ្ឋលេខាធិការនៅតាមក្រសួងនានា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិផងដែរ។
ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលបណ្តឹងរបស់អ្នកទាំងបី ដោយថា ជាបណ្តឹងខុសនឹងគតិច្បាប់ និងបានប្រកាសដម្កល់ការសម្រេចរបស់ គ.ជ.ប កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ទុកជាបានការ។
ព័ត៌មានផ្សេងទៀត