រាជធានីភ្នំពេញ៖ កម្មកររាប់ពាន់នាក់មកពីសហជីពកម្មករនានានិងសមាគមផ្សេងនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃពុធនេះបានដង្ហែរក្បួនបាតុកម្មអហិង្សាមួយដើម្បីស្នើសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហារបស់កម្មកររោងចក្រនិងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្បួនបាតុកម្មបានចាប់ផ្តើមការដើរដង្ហែរចេញពីទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ ទៅកាន់រដ្ឋសភាជាតិដើម្បីដាក់ញតិ្តរបស់ពួកគេទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិនៅទីនោះនិងទៅកាន់រដ្ឋាភិបាល។
ប្រធានសហភាពការងារកម្ពុជា គឺលោក អាត់ ធន់បានឱ្យដឹងថាការរៀបចំជាបាតុកម្មនៅថ្ងៃនេះទាមទារ ការដំឡើងប្រាក់ខែដល់កម្មករឱ្យបានយ៉ាងតិច១៥០ដុល្លារអាមេរិក និងមន្ត្រីរាជការវិញឱ្យបាន១លានរៀល ឬស្មើនឹង២៥០ដុល្លារអាមេរិក ការពង្រឹងការគោរពសិទ្ធិកម្មករ និង ការស្នើសុំឱ្យរដ្ឋាភិបាលដាក់ទោស លោក ឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិតដែលបានបាញ់ប្រហារមកលើកម្មការិនីក្នុងខេត្តស្វាយរៀងកាលពីឆ្នាំមុននៅពេលដែលពួកគេកំពុងធ្វើការតវ៉ាដោយសន្តិវិធី។
លោក អាត់ ធុនបន្តថាក្រុមសហជីពនិងកម្មករនឹងធ្វើបាតុកម្មទៀតប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយអ្វីដែលជាការស្នើសុំរបស់សហជីពនិងកម្មករ។
លោកថ្លែងថា៖ «បើលក្ខខណ្ឌការងារមិនត្រូវបានដោះស្រាយ។ បើប្រាក់ឈ្នួលមិនត្រូវបានដោះស្រាយទេយើងមិនបញ្ឈប់ទេ។ យើងនៅបន្តតវ៉ា»។
ក្បួនដង្ហែនៃបាតុកម្មបានមកកកកុញនៅពីមុខរដ្ឋសភា។ មន្ត្រីមានសមត្ថកិច្ចរាប់រយនាក់ត្រូវបានដាក់ពង្រាយដើម្បីរារាំងក្រុមបាតុករ។
តំណាងមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានវត្តមានក្នុងហ្វូងបាតុករនោះសុទ្ធតែបានបង្ហាញពីជំហរគាំទ្រដល់អ្វីដែលក្រុមអ្នកតវ៉ាបានស្នើសុំ។
ក្រុមបាតុករ បានស្រែកទាមទារ នៅក្រោមកម្តៅថ្ងៃនៅទល់មុខមន្ទីររដ្ឋសភា ឲ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាដោះស្រាយបញ្ហារបស់កម្មករ និងធ្វើការដំឡើងប្រាក់ខែសមរម្យមួយដល់ពួកគេ។
អ្នកស្រី ម៉ម សោភ័ណ អាយុ ២៣ គឺជាកម្មកររោងចក្រនៅតំបន់ព្រៃទា ជាយក្រុងភ្នំពេញ។ គាត់ មកធ្វើបាតុកម្មជាមួយកម្មករប្រហែល ៤០ផ្សេងទៀតមកពីរោងចក្រជាមួយគ្នា។
អ្នកស្រីនិយាយថា៖ «ពួកខ្ញុំចាយមិនគ្រប់គ្រាន់។ទំនិញគ្រប់មុខឡើងថ្លៃ។ ប្រាក់ខែ ៦១ដុល្លារ តែថ្លៃឈ្មួលផ្ទះឡើង ៥ដុល្លារ។ ចឹងកម្មករពួកខ្ញុំបើមកចាយត្រឹមតែផ្ទះទឹកភ្លើងហ្នឹង អត់សល់អ្វីទេ។ ខ្ញុំត្រូវការទាមទារប្រាក់ខែគោល ១០០ ដុល្លារ»។
អ្នកស្រី ដែន សំបូរអាយុ ៣១ឆ្នាំ កម្មការិនីរោងចក្រមកពីខេត្តកណ្តាលបានឱ្យដឹងដែរថាប្រាក់ខែដែលក្រុមកម្មករទទួលបានពេលបច្ចុប្បន្នហាក់មិនឆ្លើយតបទៅនឹងការឡើងថ្លៃនៃទំនិញតាមទីផ្សារទេ។
«រដ្ឋាភិបាលយើងត្រូវដំឡើងប្រាក់ខែឱ្យប្រជាជន។ ប្រាក់ខែងាប់យ៉ាងហោចណាស់បាន ១៥០ ដុល្លារ។ ហ្នឹងបានប្រជាជនយើងរស់នៅបានធូរធារ។តែបើដូចសព្វថ្ងៃនោះប្រជាជនកាន់តែវេទនាទៅៗហើយ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីចាត់ទុកថាការធ្វើបាតុកម្មរបស់ក្រុមកម្មករគឺជាសិទ្ធិរបស់ពួកគេដោយលោកលើកឡើងដោយបញ្ឆិតបញ្ឈៀងថាការធ្វើបាតុកម្មនេះទំនងជារុញច្រានដោយគណបក្សនយោបាយមួយចំនួនដើម្បីរកសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតខែកក្កដាខាងមុខនេះ។
មានកម្មកររោងចក្រប្រមាណជាង ៦០ ម៉ឺននាក់បាននឹងកំពុងធ្វើការក្នុងរោងចក្រដែលមានជិត ៧០០ រោងចក្រទូទាំងប្រទេស។ យោងតាមការឱ្យដឹងរបស់លោក អាត់ ធុនប្រាក់ខែកម្មករដែលនឹងត្រូវទទួលបានចាប់ពីខែឧសភានេះគឺ ៨០ ដុល្លារអាមេរិក បន្ទាប់ពីមានការតវ៉ាឱ្យដំឡើងប្រាក់ខែកម្មករកាលពីខែកុម្ភៈកន្លងទៅនេះ៕