ក្រុមសិទ្ធិមនុស្សថ្កោលទោសអំពើហិង្សាដែលសម្លាប់មនុស្សយ៉ាងតិច៤នាក់
បាតុកម្មនិងកូដកម្មទាមទារតំឡើងប្រាក់បៀវត្សរ៍កម្មករដែលកំពុងរាលដាលនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានឡើងកម្តៅកាន់តែខ្លាំងនៅថ្ងៃនេះ បន្ទាប់ពីមានមនុស្សយ៉ាងតិចបួនស្លាប់ និងច្រើននាក់រងរបួសក្នុងការបង្រ្កាបរបស់ក្រុមមានសមត្ថកិច្ចទៅលើបាតុករ។ មន្ត្រីសង្គមស៊ីវិលបានថ្កោលទោសចំពោះការបង្ក្រាបរបស់ក្រុមសមត្ថកិច្ចនេះ។ លោក ឃួន ធារ៉ានៃវីអូអេ ជូនសេចក្តីរាយការណ៍នេះ៕