កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលជាច្រើនរាប់ពាន់នាក់ប្រដាប់ដោយអាវុធស្វ័យប្រវត្តិ និងបូករួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធបីគ្រឿង បានវាយបំបែកដោយអំពើហិង្សាទៅលើជំរំប្រមូលផ្តុំមហាបាតុកម្មដោយអហិង្សារបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ ក្រោយពីគណបក្សនេះបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មរយៈពេលតែបីសប្តាហ៍ប៉ុណ្ណោះ។
មន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបានអះអាងថា គ្មានក្រុមបាតុករណាម្នាក់បានរងរបួសនិងចាប់ខ្លួនទេ នៅក្នុងការបង្ក្រាបដោយអំពើហិង្សារបស់រដ្ឋាភិបាលលោកហ៊ុន សែន។
ការបង្ក្រាបដោយអំពើហិង្សាទៅក្រុមបាតកររបស់គណបក្សសង្គ្រោះជាតិបានកើតមានឡើង ក្រោយពេលមួយថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលបានបង្រ្កាបទៅលើការតវ៉ារបស់ក្រុមកម្មករដែលទាមទារឲ្យដំឡើងប្រាក់បៀវត្សរបស់ក្រុមកម្មករកាលពីថ្ងៃសុក្រ។
យ៉ាងតិចមានកម្មករប្រមាណបួននាក់ត្រូវបានកម្លាំងសមត្ថកិច្ចបាញ់សម្លាប់នៅសួនឧស្សាហកម្មកាណាឌីយាក្រុងភ្នំពេញ និងប្រមាណ៤០នាក់ផ្សេងទៀតបានរងរបួស ព្រមទាំងចាប់ខ្លួនកម្មករប្រមាណ១៦នាក់ រួចហើយចងស្លាបសេកមកក្រោយប្រៀបបីដូចជាឈ្លើយសឹកសង្គ្រាម។
ការបង្ក្រាបរបស់កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ ដំបូងក្រុមសមត្ថកិច្ចបានចូលទៅទីលានប្រជាធិបតេយ្យរាប់រយនាក់ ដោយមានកាន់អាវុធស្វ័យប្រវត្តិគ្រប់ដៃនិងកាន់បំពង់ទីប ក្រោយមកបានដេញវាញក្រុមបាតុករដែលកំពុងប្រមូលផ្តុំគ្នាដូចសព្វមួយដងនៅទីលានប្រជាធិបតេយ្យ។
ក្រុមបាតុករ រួមទាំងព្រះសង្ឃដែលមានតែដៃទទេ បានរត់ប្រសេកប្រសាច និងមានទឹកមុខភ័យស្លន់ស្លោយ៉ាងខ្លាំងដោយខ្លាចក្រែងសមត្ថកិច្ចវាយត្រូវ។
«ស្លាប់លើទឹកដីខ្លួនឯងគឺមោទនភាពដើម្បីជាតិខ្ញុំ។ ខ្ញុំធ្វើសព្វថ្ងៃមិនមែនដើម្បីបុគ្គលទេ ដើម្បីជាតិដោយសារខ្ញុំឃើញជាតិខ្ញុំលិចលង់»។
កម្លាំងសន្តិសុខឃាត់ថា៖ «បានឈប់ថតបង ឈប់ថត លើករូបឡើងៗ។ សូមអញ្ជើញយកឥវ៉ាន់ចេញដោយខ្លួនឯង»។
មន្ត្រីសិទ្ធិមនុស្ស និងសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានអះអាងថា គេឃើញកម្លាំងសមត្ថកិច្ចរាប់រយនាក់ដោយមានចងបូរពណ៌ក្រហមនៅនឹងដើមដៃ និងចងនៅលើក្បាលជាសម្គាល់កាន់បំពង់ទីបដេញវាយសំពងទៅលើក្រុមបាតុករ ព្រមទាំងមានការគាំទ្រពីឧទ្ធម្ភាគចក្រ គាំទ្រនៅពីលើ។
លោកតាំង ពេជ្រ យុទ្ធជនពីការជើងមកពីខេត្តកំពង់ចាមដែលមកចូលរួមការតវ៉ារបស់គណបក្សសង្គ្រោះជាតិជាច្រើនថ្ងៃមកហើយ បានហៅការបង្ក្រាបនេះថា សង្គមលោកហ៊ុន សែនដឹកនាំមានភាពសាហាវ។
លោកនិយាយថា៖ «ខ្ញុំអ្នកតស៊ូហើយដល់ពេលមកឃើញអញ្ចេះអយុត្តិធម៌ណាស់ក្នុងសង្គមហ៊ុន សែន។ ខ្ញុំប្រាប់មួយម៉ាត់បងប្អូន។ តស៊ូតាំងពីឆ្នាំ៨៥រហូតដល់៩៧ដាច់ជើង ប្រាក់ខែតែ១៥ម៉ឺនទេ។ខ្ញុំតាំង ពេជ្រ ខេត្តកំពង់ចាម រហូតដល់បច្ចុប្បន្ន គ្មានរដ្ឋាភិបាលណាចិញ្ចឹមខ្ញុំទេ»។
ការវាយបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចរដ្ឋាភិបាលរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងដោយគណបក្សប្រជាជនកម្ពុជានេះ បានកើតឡើងមុនពេលដែលគណបក្សសង្គ្រោះជាតិបានប្រកាសដឹកនាំធ្វើមហាបាតុកម្មលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យស្អែកនេះ។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្ងៃងការណ៍មួយប្រកាសថ្កោលទោសចំពោះការបង្ក្រាបដោយអំពើហិង្សា និងបានផ្អាកការដឹកនាំធ្វើមហាបាតុកម្មដោយសន្តិវិធីរបស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃអាទិត្យខាងមុខនេះ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា មូលហេតុនៃការផ្អាកការដឹកនាំធ្វើមហាបាតុកម្មដោយសារតែគណបក្សមិនចង់ប្រឈមមុខជាមួយនឹងការបង្ក្រាបយ៉ាងព្រៃផ្សៃរបស់រដ្ឋាភិបាល។ ក៏ប៉ុន្តែមិនមែនមានន័យថា គណបក្សបោះបង់ចោលការទាមទាររបស់ខ្លួនទេគឺគ្រាន់តែដកឃ្លាសម្រាប់ធ្វើការចារណាដើម្បីធ្វើមហាបាតុកម្មនៅថ្ងៃក្រោយតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ពីព្រោះជាមេដឹកនាំយើងមានមនុស្សធម៌នៅក្នុងខ្លួន យើងមិនចង់ឲ្យឈាមប្រជាពលរដ្ឋហូរ។ យើងមិនចង់ឲ្យប្រជាពលរដ្ឋបាត់បង់អាយុជីវិតទេ។ ក៏ប៉ុន្តែអ្នកដឹកនាំដទៃទៀតគឺអត់មានសោកស្តាយអាយុជីវិតប្រជាពលរដ្ឋអ្វីបន្តិចសោះ»។
ការបង្ក្រាបនៅទីលានប្រជាធិបតេយ្យបានបន្សល់ទុកស្បែកជើង កាបូប សម្លៀកបំពាក់ ទឹកសុទ្ធ និងបដារទាមទាររបស់ក្រុមបាតុករ នៅរាយបាយពាសពេញនៅទីលានប្រជាធិបតេយ្យ។
លោកឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលាក្រុងភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យក្នុងខណៈពេលដែលលោកកំពុងឈរមើលការទាញឲ្យដួលរលំនៃវេទិកាតវ៉ារបស់គណបក្សសង្គ្រោះជាតិ។ លោកបានស្តីបន្ទោសថា បាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិគ្មានច្បាប់ ដូច្នេះសមត្ថកិច្ចត្រូវតែបង្ក្រាបដើម្បីរក្សាបានមកវិញនូវស្ថិរភាពក្នុងសង្គម។
លោកនិយាយថា៖ «បងប្អូនប្រជាពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិ ក៏ប៉ុន្តែការបញ្ចេញមតិរបស់គាត់ស្ថិតនៅក្រោមច្បាប់។ អញ្ចឹងទេយើងបានឃើញហើយ បាតុករគាត់អហិង្សាមែននៅទីលាន ប៉ុន្តែបាតុករដែលបានដើរចេញពីទីលានទៅប្រព្រឹត្តអំពើហិង្សានៅខាងក្រៅ។ នោះដែលជារបស់ដែលយើងមិនអាចនិយាយបាន ហើយវាកំពុងតែដើរប្រាសចាកចេញពីច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី»។
ក្រសួងមហាផ្ទៃរបស់បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានចាត់ទុកការបង្ក្រាបនេះថាជាការពង្រឹងឡើងវិញនូវសន្តិសុខ។ សេចក្តីប្រកាសព័ត៌មានដដែលបានហាមឃាត់រាល់ការជួបប្រជុំជាសារធារណៈ ឬការដើរហែក្បួន ត្រូវផ្អាកជាបណ្តោះអាសន្នរហូតដល់សន្តិសុខ និងសណ្តាប់ធ្នាប់បានវិលមករកភាពប្រក្រតីឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុកជាច្រើនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការបង្ក្រាបពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ចមកលើបាតុកម្មដោយអហិង្សារបស់កណបក្សសង្គ្រោះជាតិ។
លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បាននិយាយថា ស្ថានភាពប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅគឺគ្របដណ្តប់ដោយអំពើខ្មៅងងឹតពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ លោកបានបញ្ជាក់ថា ពីពេលនេះទៅអ្វីៗគឺស្រេចតែលើតុលាការ និងចុងអាវុធ ដែលជាការគំរាមកំហែងដល់អ្នកដែលហ៊ានប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ។
លោកមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងដោយគណបក្សប្រជាជនកម្ពុជា បានប្រមានថា នឹងប្រើប្រាស់វិធានការណ៍បាតដៃទីបីដើម្បីបង្ក្រាបដល់ការតវ៉ាណាមួយរបស់គណបក្សសង្គ្រោះជាតិ។
មួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រួតត្រាប្រទេសអស់ពេលជាង៣០ឆ្នាំមកនោះ សកម្មភាពបង្ក្រាបយ៉ាងព្រៃផ្សៃនេះក៏បានកើតឡើង៕