ភ្នំពេញ —
ការបាញ់បង្ក្រាបបាតុកម្មដែលនាំឱ្យមានមនុស្សស្លាប់យ៉ាងតិច៤នាក់ និងរបួសជាច្រើននាក់កាលពីម្សិលមិញ នាំឱ្យមានការថ្កោលទោសជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ។
ដោយឡែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរដាក់ពាក្យបណ្តឹងនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការអំពាវនាវដល់សហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋខ្មែរឱ្យដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិករណីបាញ់បង្ក្រាបមកលើបាតុករកាលពីថ្ងៃម្សិលមិញ។
«ការប្រព្រឹត្តបែបហ្នឹងអាចចូលក្នុងករណីច្បាប់ព្រហ្មទណ្ឌអន្តរជាតិ គឺសូមឱ្យសហគមន៍អន្តរជាតិនិងពលរដ្ឋខ្មែររៀបចំពាក្យបណ្តឹងដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះយើងមិនអាចបណ្តោយឱ្យជនឧក្រិដ្ឋទាំងនេះបន្តធ្វើបាបខ្មែរក្នុងរូបភាពធំៗដូចម្សិលមិញ ម្សិលម្ងៃនេះបានឡើយ»។
ការអំពាវនាវនេះធ្វើឡើងក្នុងសន្និសីទកាសែតមួយរបស់គណបក្សនេះនៅព្រឹកថ្ងៃសៅរ៍នេះ។
ប៉ុន្តែលោកមេធាវីសុខ សំអឿន ប្រធានអង្គការអ្នកចាប់ការពារសិទ្ធិកម្ពុជា អះអាងថា អំពើហិង្សាកាលពីថ្ងៃម្សិលមិញមិនទាន់មានធាតុផ្សំគតិយុត្តិគ្រប់គ្រាន់ដើម្បីប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅឡើយទេ។
«មិនទាន់ចូលច្បាប់អន្តរជាតិទេណា ព្រោះច្បាប់អន្តរជាតិ វាមានប្រល័យពូជសាសន៍។ តើធ្វើម្សិលមិញហៅប្រល័យពូជសាសន៍អត់? អត់ទេ។ ឧក្រិដ្ឋកម្មសង្គ្រាម? បើឧក្រិដ្ឋសង្គ្រាម មានធ្វើសង្គ្រាមឯណា? ហើយមួយទៀតគឺឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាល់តែរាលដាល មិនត្រឹមតែតតាំងគ្នានៅបាតុកម្មទេ មានន័យថា កន្លែងណាក៏តាមបាញ់សម្លាប់ដែរ»។
កាលពីថ្ងៃម្សិលមិញ ប៉ូលិសបង្រ្កាបកុបកម្មជាច្រើនរយនាក់បានបាញ់បង្ក្រាបដោយប្រើគ្រាប់ពិតទៅលើហ្វូងបាតុករជាកម្មករជាច្រើនពាន់នាក់នៅតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេងក្នុងក្រុងភ្នំពេញ។ ការបាញ់បង្ក្រាបនេះកើតឡើងក្រោយពីក្រុមបាតុករដុតកង់ឡាន និងមិនព្រមបើកផ្លូវឱ្យមានចរាចរណ៍។ ជាលទ្ធផលមានមនុស្សយ៉ាងតិចណាស់៤នាក់បានស្លាប់ របួស៣៩នាក់ និងចាប់ខ្លួន១៣នាក់។ នេះបើតាមលោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ។
ក្នុងសន្និសីទកាសែតជាមួយគ្នា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើការថ្កោលទោសអំពើហិង្សានេះ និងទាមទារឱ្យរកមុខអ្នកបាញ់ប្រហារមកលើហ្វូងកម្មករយកមកផ្តន្ទាទោស។
«អ្នកដែលទទួលខុសត្រូវធ្ងន់ណាស់ អ្នកដែលមានចេតនាសម្លាប់ និងបានសម្លាប់។ ដូច្នេះយើងចង់ឱ្យមានការស៊ើបអង្កេតស៊ើបការណ៍ពិត រកយុត្តិធម៌ជូនជនរងគ្រោះ។ ត្រូវយកជនដៃដល់ និងអ្នកបញ្ជាទៅកាត់ទោសតាមច្បាប់»។
ការបង្ក្រាបនេះបាននាំឱ្យមានការថ្កោលទោស និងការព្រួយបារម្ភជាអន្តរជាតិ មានជាអាទិ៍សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអង្គការលើកលែងទោសអន្តរជាតិជាដើម។ ចំណែកឯអង្គការសិទ្ធិមនុស្សក្នុងស្រុកលីកាដូបានហៅការបង្ក្រាបរបស់ក្រុមសមត្ថកិច្ចកាលពីម្សិលមិញថា ជាអំពើហិង្សាដ៏អាក្រក់បំផុតលើជនស៊ីវិលនៅកម្ពុជាក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងទម្លាក់ការទទួលខុសត្រូវលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
«ទីមួយ ឯកឧត្តមកឹម សុខាជាអ្នកញុះញង់ឱ្យកើតអំពើហ្នឹង។ គ្មានអ្នកណាក្រៅពីលោកទេ ដែលនាំឱ្យកើតហេតុ និងផលនោះឯង។ ទីពីររដ្ឋាភិបាលមិនដែលចាត់វិធានការណ៍ណាមួយប្រឆាំងហ្នឹងក្រុមបាតុករទេ មិនដែលសោះរហូតមកដល់ពេលនេះ គឺយើងចាត់វិធានការណ៍ទប់ស្កាត់ក្រុមបាតុកម្មដែលយករោងចក្រជាចំណាប់ខ្មាំង យកផ្លូវសាធារណៈជាចំណាប់ខ្មាំង សហគមន៍ជាចំណាប់ខ្មាំង រហូតដល់ប្រើអំពើហិង្សាលើក្រុមសមត្ថកិច្ច»។
សភាពការណ៍នៅតាមបណ្តោយផ្លូវវេងស្រេងនៅពេលនេះបានវិលមករកភាពប្រក្រតីវិញហើយ ប៉ុន្តែកំពុងស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នពីសំណាក់ប៉ូលិស និងយោធាជាច្រើននាក់ដែលដាក់ពង្រាយនៅទីនោះ និងដោយរថយន្តល្បាតដែលបំពាក់ដោយកាំភ្លើងស្វ័យប្រវត្តិ។ ទោះបីជាយ៉ាងណា គេសង្កេតឃើញចរាចរណ៍និងផ្ទះប្រជាពលរដ្ឋនៅតាមផ្លូវនោះហាក់ដូចជាមានភាពស្ងប់ស្ងាត់ខុសពីធម្មតា៕