លោកសម រង្ស៊ី៖លើកពេលបោះឆ្នោតប្រសើរជាងបោះឆ្នោតអយុត្តិធម៌
មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៊ីទទូចឲ្យមានអន្តរាគមន៍ពីស.រ.អា.និង សហគមន៍អន្តរជាតិបន្ថែមទៀតដើម្បីធ្វើឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវ។ លោកសុខ ខេមរាបានរាយការណ៍ថា នៅក្នុងកិច្ចពិភាក្សាជាមួយក្រុម មន្ត្រីអាមេរិកាំងនិងអ្នកចូលរួមជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោកសម រង្ស៊ី បានព្រមានថា ប្រសិនបើសហគមន៍អន្តរជាតិមិនធ្វើអន្តរាគមន៍ទេនោះសហគមន៍អន្តរជាតិនឹងបាត់បង់កេរ្តិ៍ឈ្មោះក្នុងការជួយដោះស្រាយបញ្ហានយោបាយក្នុងប្រទេសដទៃទៀត៕