ការស្ទង់មតិលើប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន៥០ បង្ហាញពីរបៀបដែលចិនប្រើការឧបត្ថម្ភផ្សេងៗ និងឥទ្ធិពលដើម្បីលើកកម្ពស់ការយល់ឃើញបែបវិជ្ជមានមកលើខ្លួនក្នុងចំណោមអ្នកអាន និងអ្នកសារព័ត៌មាន។
សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គុមស៊ីវិលទាំង ៧ ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិ ងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាជាដើម បានចាត់ទុកការរំខានលើអ្នកសារព័ត៌មានទាំងនោះថាជា «ការរំលោភសិទ្ធិសេរីភាព និងបំពានដល់ការអនុវត្តតួនាទីរបស់អ្នកសារព័ត៌មាន
នាយកគ្រប់គ្រងស្ថាប័នព័ត៌មានសំឡេងប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោក Aye Chan Naing បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកកាសែតទាំងបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅក្នុងក្រុងឈៀងម៉ៃ ប៉ែកខាងជើងប្រទេសថៃ រួមជាមួយនឹងសកម្មជនពីរនាក់ផ្សេងទៀត។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ៦ ខែឧសភា រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានឲ្យដឹងថាមន្ត្រីព័ត៌មាននិងអ្នកសារព័ត៌មានអាចចេញចូលនៅក្នុងភូមិសាស្ត្របិទខ្ទប់នៃភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅ បើមានលិខិតអនុញ្ញាតដែលមានសុពលភាពនិងចេញដោយក្រសួងព័ត៌មាន។
អ្នកសារព័ត៌មានជនជាតិជប៉ុនម្នាក់ ដែលត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែមុន ត្រូវបានចោទប្រកាន់ពីការផ្សព្វផ្សាយព័ត៌មានមិនពិត ស្របពេលដែលមានការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារកាលពី៣ខែ កន្លងទៅនេះ។
មេដឹកនាំទីក្រុងហុងកុង អ្នកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលហុងកុងកំពុងត្រៀមរៀបចំធ្វើច្បាប់ស្តីពី«ព័ត៌មានក្លែងក្លាយ» ដើម្បីប្រឆាំងទប់ទល់នឹងការផ្សព្វផ្សាយ«ព័ត៌មានមិនពិត ការស្អប់ខ្ពើម និងការភូតកុហក»។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាជ្ញាធរកម្ពុជាគួរផ្តល់កិច្ចគាំពារសុវត្ថិភាពអ្នកសារព័ត៌មានបន្ថែមទៀត ក្នុងពេលបំពេញការងារ និងសម្រួលលក្ខខណ្ឌមិនចាំបាច់មួយចំនួនដូចជាការជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានអំពីការចុះយកព័ត៌មានរបស់អ្នកកាសែត។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការប្តឹងផ្តល់ប្រឆាំងអ្នកកាសែតទៅតុលាការ និងការធ្វើទុក្ខបុកម្នេញតាមរូបភាពគំរាមកំហែងលើអ្នកកាសែតជាដើមចមសំខាន់មួយ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ យល់ថា លោក ឃឿន សុឡា បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋ ក្នុងពេលមានវិបត្តិជំងឺឆ្លងកូវីដ១៩។
ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបានកើតមានឡើងច្រើនជាងគេ គឺការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា។
ចាងហ្វាងសារព័ត៌មាន«អាណាចក្រខ្មែរ» លោក ប្រន ស៊ាន និយាយថាលោកនឹងមិនបោះបង់មុខរបរជាអ្នកកាសែតទេ បើទោះបីលោកបានរងការវាយដំយ៉ាងហិង្សាយ៉ាងដូច្នេះក៏ដោយ។
ព័ត៌មានផ្សេងទៀត
No media source currently available