លោក Abramowitz អតីតអ្នកកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍នឹងដឹកនាំបណ្ដាញផ្សព្វផ្សាយនេះក្នុងនាមជានាយកអចិន្ត្រៃយ៍ដំបូងចាប់តាំងពីឆ្នាំ២០២១មក។
វិទ្យុអាស៊ីសេរីដែលបានបើកការិយាល័យរបស់ខ្លួន នៅទីក្រុងហុងកុងកាលពីឆ្នាំ១៩៩៦ បាននិយាយយោងជាពិសេសដល់មាត្រា ២៣ ថាជាហេតុផលមួយនាំឱ្យខ្លួនចាកចេញពីក្រុងនេះ។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី ប្រាប់វីអូអេថា នៅពេលដែលមានការយាយីទៅលើអ្នកសារព័ត៌មាន វាបានបង្កជាផលប៉ះពាល់ជាច្រើនទៅលើការអនុវត្តការងាររបស់ពួកគេ និងការសរសេរអត្ថបទសម្រាប់បោះពុម្ពដែលជាផ្នែកមួយសំខាន់ដល់ការរួមចំណែកការអភិវឌ្ឍ និងតម្លាភាពសង្គម។
លោក ណុប វី នាយកប្រតិបត្តិសមាគមខេមបូចា ប្រាប់វីអូអេថា គេហទំព័រនេះជាវេទិកាមួយដែលផ្តល់នូវព័ត៌មានថ្មីៗ និងចុងក្រោយពីករណីដែលកើតមានឡើងលើអ្នកសារព័ត៌មាន។
រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអង្គារ ទី ២០ ខែកុម្ភៈ បានចាត់ទុកវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាពRFE/RL ដែលជាសម្ព័ន្ធនឹងវីអូអេជា «អង្គការមិនគួរស្វាគមន៍» ក្នុងចំណាត់ការដែលបង្ហាញពីការគាបសង្កត់យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។
ក្រុមអ្នកកាសែតនិយាយថា ការយកព័ត៌មានក្នុងតំបន់ West Bank តែងមានការប្រឈមជានិច្ច។ ប៉ុន្តែចាប់តាំងពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស់មក អ្នកកាសែតមានការរឹតបន្តឹងកាន់តែខ្លាំងឡើង។
អង្គការឃ្លាំមើលបណ្តាញព័ត៌មាននិយាយថា មានអ្នកកាសែតយ៉ាងហោចណាស់៣២០នាក់បានជាប់ឃុំឃាំងក្នុងពន្ធនាគារលើពិភពលោក ដោយប្រទេសចិននិងមីយ៉ាន់ម៉ាស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេ។
កំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចាឱ្យដឹងថា អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យនៅតែប្រឈមមុខនឹងការយាយីគ្រប់ទម្រង់។ មន្ត្រីរដ្ឋាភិបាលកម្ពុជាថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវបានអនុវត្ត និងលើកកម្ពស់ពេញលេញ។
អ្នកកាសែតម៉ិកស៊ិកអ្នកស្រី Maria Teresa Montaño បានរួចជីវិតពីការគំរាមសម្លាប់និងចាប់ជំរិត។ ប៉ុន្តែអ្នកស្រីបដិសេធមិនឈប់ស៊ើបអង្កេតអំពើពុករលួយ និងការប្រព្រឹត្តខុសទេ។ អ្នកស្រី Cristina Caicedo Smit នៃ VOA រាយការណ៍ពីទីក្រុង Toluca ប្រទេសម៉ិកស៊ិក។ លោក សុខ ខេមរា ជូនសេចក្តីប្រែសម្រួល៕
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថាបច្ចុប្បន្នប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន។
របាយការណ៍របស់អង្គការ Freedom House បានឱ្យដឹងថា សេរីភាពអ៊ីនធឺណិតនៅកម្ពុជាគឺនៅតែបន្តធ្លាក់ចុះ និងរងការរឹតត្បិត ក្រោយមានការចាប់ខ្លួនសកម្មជននយោបាយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ដោយសារតែពួកគេបានបញ្ចេញមតិផ្សេងៗនៅលើបណ្តាញសង្គម។
ព័ត៌មានផ្សេងទៀត
No media source currently available