នៅថ្ងៃសុក្រនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះជាលើកទីពីរលើសំណុំរឿងរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប ទាក់ទងនឹងបទចោទប្រកាន់ពីការធ្វើចារកម្មឲ្យរដ្ឋបរទេស។ អ្នកទាំងពីរនៅតែរក្សាក្តីសង្ឃឹមថា ពួកគេនឹងទទួលបានសេរីភាពក្នុងពេលឆាប់ៗ។
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើបន្ថែមទីប្រឹក្សាចំនួនជិត២០០នាក់។ មន្ត្រីផ្លូវការរបស់ក្រសួងនេះអះអាងថា ពួកគេទាំងនោះមានគុណសម្បត្តិក្នុងការងារ។ ប៉ុន្តែអ្នកជំនាញព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន។
សាលាដំបូងរាជធានីភ្នំពេញបានប្រើរយៈពេលប្រមាណបួនម៉ោងក្នុងការសួរដេញដោលក្នុងសវនាការកាត់ទោស អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួនពីររូប នៅថ្ងៃសុក្រនេះ។ តុលាការនឹងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះនៅខែក្រោយ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
កាលពីសប្តាហ៍មុន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកទីមួយរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី នៅខេត្តសៀមរាប។ នៅមុនសន្និសីទនេះ កម្ពុជាត្រូវបានរិះគន់ថា មិនសក្តិសមជាកន្លែងប្រារព្ធព្រឹត្តិការណ៍អន្តរជាតិបែបនេះ ដោយសារកម្ពុជាបានរឹតត្បិតសេរីភាពសារព័ត៌មានរបស់ខ្លួន។
សាលាឧទ្ធរណ៍បានលើកឡើងថា អតីតអ្នកសារព័ត៌មានទាំងពីរនេះអាចនឹងមិនទៅបង្ហាញខ្លួននៅមុខអាជ្ញាធរមានសមត្ថកិច្ចដូចការទាមទាររបស់ខ្លួន ទោះបីតុលាការជាន់ខ្ពស់មួយនេះបដិសេធមិនទទួលយកសំណើសុំទម្លាក់ចោលការដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការក៏ដោយ។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានទាមទារឲ្យអាជ្ញាធរនិងតុលាការកម្ពុជា ទម្លាក់បទចោទប្រឆាំងនឹងអ្នកបកប្រែរូបនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌និយាយថា ការទាមទារដោយការចេញសេចក្តីថ្លែងការណ៍ណាមួយនោះគ្មានឥទ្ធិពលអ្វីនោះទេទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា។
មុនពេលប្រកាសសាលក្រមដែលនឹងប្រកាសនៅចុងខែមិថុនានេះ អង្គការការពារសិទ្ធិអ្នកកាសែតធំមួយបានចាត់ទុកការចោទរបស់តុលាការកម្ពុជាលើលោក រ៉ាត់ រត្នមុនី អ្នកបកប្រែឲ្យបណ្តាញទូរទស្សន៍រដ្ឋរុស្ស៊ី Russia Today ថាជាការប្រឌិត ហើយទាមទារឲ្យតុលាការទម្លាក់បទចោទនេះ។
ស្របពេលដែលអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី (RFA) នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍នៅថ្ងៃទី២១ ខែមិថុនាស្អែកនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានថ្លែងថា អាជ្ញាធរកម្ពុជាគួរតែទម្លាក់បទចោទប្រឆាំងនឹងអ្នកទាំងពីរតែម្តង។
អតីតអ្នកកាសែតអាស៊ីសេរីពីរនាក់នឹងទៅបំភ្លឺនៅសាលាឧទ្ធរណ៍ ហើយទាមទារឲ្យតុលាការដកការឃ្លាំមើល ដើម្បីអនុញ្ញាតឲ្យពួកគេទាំងពីរមានសេរីភាពក្នុងការធ្វើដំណើរ និងបំពេញការងារប្រចាំថ្ងៃ។ ពួកគេក៏ទាមទារឲ្យមានការប្រគល់សម្ភារៈដែលសមត្ថកិច្ចបានរឹបអូសផងដែរ។
កម្ពុជាបានចាប់ផ្តើម«សន្និសីទកំពូលសារព័ត៌មានអាស៊ី២០១៩» នៅថ្ងៃពុធនេះ ក្នុងខេត្តសៀមរាប។ ភាគីក្នុងកិច្ចប្រជុំនេះមិនបានលើកឡើងអំពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយអង្គការយូណេស្កូ (UNESCO) ដែលចូលរួមបង្កើតកិច្ចប្រជុំនេះក៏ត្រូវបានរិះគន់ផងដែរ ។
លោក ណុប វី បានស្នើឲ្យកិច្ចប្រជុំនេះផ្តោតទៅលើការពិភាក្សាអំពីការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកទូលាយសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
ព័ត៌មានផ្សេងទៀត
No media source currently available