ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការណ៍ NNA បានរាយការណ៍ថា«ដ្រូនរបស់សត្រូវបានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុង Aita al-Shaab» នៅជិតព្រំដែនភាគខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាននោះបានបន្ថែមទៀតថាមនុស្សម្នាក់ត្រូវបានសម្លាប់។
អ៊ីស្រាអែលបានដកកងទ័ពចេញពីភូមិមួយចំនួននៅក្នុងតំបន់ ប៉ុន្តែបានបញ្ជាក់ថាខ្លួនទុកកងទ័ពនៅក្នុងទីតាំងចំនួន ៥ ដែលខ្លួនថាចាំបាច់ដើម្បីការពារផ្នែកនានានៅភាគខាងជើងអ៊ីស្រាអែល។
បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើឱ្យលុបចោលកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ប្រសិនបើចំណាប់ខ្មាំងទាំងអស់មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃសៅរ៍ខាងមុខទេនោះ។
លោក Zelenskyy បាននិយាយដូច្នេះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និងរដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែនលោក Vitaliy Koval បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ។
យន្តហោះ AZAL Embraer 190 បានផ្ទុះឆេះពេលចុះចតនៅក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ២៥ ខែធ្នូ ដោយធ្វើឲ្យមនុស្ស ៣៨ ក្នុងចំណោម ៦៧ នាក់ដែលជិះនៅលើយន្តហោះនោះស្លាប់។
តាំងពីពេលនោះមក ភាគីជម្លោះបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភបទឈប់បាញ់នេះ។
ការឈប់បាញ់គ្នាដ៏ប្រេះស្រួយនៅក្នុងខែវិច្ឆិកាបានធ្វើឱ្យស្ងប់ស្ងាត់ការទម្លាក់គ្រាប់បែកយ៉ាងហោចណាស់ជាបណ្តោះអាសន្ន ក៏ប៉ុន្តែការផ្លាស់ប្តូររបបនៅក្នុងប្រទេសស៊ីរីគំរាមកំហែងធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៥។
មន្ត្រីស៊ីរីមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថាគណៈប្រតិភូអាមេរិកពិតជាបានជួបពិភាក្សាជាមួយមេដឹកនាំថ្មីរបស់ស៊ីរីលោក Ahmed al-Sharaa ដែលជាមេដឹកនាំក្រុម HTS ពិតប្រាកដមែន។
លោក Guterres បានថ្លែងថា «ខណៈពលរដ្ឋស៊ីរីឆក់យកឱកាសដើម្បីកសាងអនាគតឱ្យកាន់តែប្រសើរ សហគមន៍អន្តរជាតិត្រូវគាំទ្រពួកគេ»។
ពេលជួបពិភាក្សាជាមួយលោក Ahmad al-Sharaa ដែលជាមេដឹកនាំក្រុមឧទ្ទាម លោក Pederson ក៏បាន «សង្កត់ធ្ងន់អំពីគោលបំណងរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋស៊ីរីផងដែរ»។
បន្ទាប់ពីការដួលរលំរដ្ឋាភិបាលលោកBashar al-Assad ជនស៊ីរីមួយចំនួនបានសម្រុក ចូលពន្ធនាគារ Sednaya ដែលត្រូវបានស្គាល់តាមឈ្មោះអប្រិយថា«កន្លែងមនុស្ស ឃាត»ដើម្បីស្វែងរកសាច់ញ្ញាតិដែលបានបាត់ខ្លួន។
ថ្នាក់ដឹកនាំថ្មីរបស់ស៊ីរីថា ការគំរាមកំហែងទាំងនោះជាលេសមិនពិត ដោយបន្ថែមថា ខ្លួនមិនចង់មានជម្លោះថ្មីទេ។
ព័ត៌មានផ្សេងទៀត