ផែនការនេះគឺមិនដូចទៅនឹងបទឈប់បាញ់ទាំងស្រុងដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញឡើងនោះទេ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរមួយចំនួនរបស់ក្រុមហាម៉ាស់មាន«លក្ខណៈសាមញ្ញនិងតិចតួចប៉ុណ្ណោះ» ដែលអាចសម្របសម្រួលបាន ខណៈការផ្លាស់ប្តូរមួយចំនួនទៀតមិនមានលក្ខណៈស្របគ្នា ទៅនឹងសំណើលម្អិតដែលបានលើកឡើងដោយប្រធានាធិបតី Joe Biden
លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Doha ថា«អ៊ីស្រាអែលបានទទួលយកសំណើនេះតាមទម្រង់ដែលបានស្នើឡើងស្រាប់។ នៅថ្ងៃខាងមុខ យើងនឹងបន្តជំរុញជាបន្ទាន់ជាមួយដៃគូរបស់យើង ជាមួយកាតា ជាមួយអេហ្ស៊ីប ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងនេះ»។
កុមារអ៊ីស្រាអែល និងប៉ាឡេស្ទីនជាច្រើននាក់កំពុងមានជំងឺបាក់ស្បាតជាខ្លាំង ដោយសារតែក្រុមហាម៉ាស់ធ្វើការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧តុលាឆ្នាំទៅ និងសង្រ្គាមជាង៨ខែរវាងភាគីទាំងពីរ។ គ្រូពេទ្យនៃភាគីទាំងពីរបាននិយាយថា ការប៉ះពាល់អាចមានរយៈពេលវែង ដល់អ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។
កាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ នៅទីក្រុងគែរនៃប្រទេសអេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកបទឈប់បាញ់ ដែលជាផ្នែកមួយនៃការដាក់សម្ពាធកើនឡើងពីអន្តរជាតិដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេលប្រាំបីខែមកហើយនេះជាមួយអ៊ីស្រាអែល។
លោក Blinken បាននិយាយថា ការអនុម័តយល់ព្រមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើសេចក្តីព្រាងសម្រេចចិត្តមួយរបស់អាមេរិក ដែលអំពាវនាវដល់អ៊ីស្រាអែលនិងក្រុមហាម៉ាស់ ឱ្យអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា «ជាការបញ្ជាក់យ៉ាងច្បាស់ថា នេះជាអ្វីដែលពិភពលោកកំពុងរង់ចាំ»។
លោកBlinken បាននិយាយថា ក្រុមហាម៉ាស់ គឺជាក្រុមតែមួយគត់ ដែលមិនទាន់យល់ព្រមទៅលើសំណើកិច្ចព្រមព្រៀងក្នុងជំហានទី៣នេះ ដែលខាងអ៊ីស្រាអែលបានទទួលយកនូវសំណើនេះរួចហើយ។
ជម្លោះនេះបានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់ បំផ្លាញទីកន្លែងជាច្រើនក្នុងតំបន់ហ្កាហ្សា និងធ្វើឱ្យមនុស្សភាគច្រើនបំផុតក្នុងចំណោមពលរដ្ឋ ២លាន ៤សែននាក់ ដែលធ្លាប់រស់នៅក្នុងតំបន់នេះ ផ្លាស់ទីលំនៅ និងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានផងដែរ។
ការិយាល័យព័ត៌មានរបស់ក្រុមហាម៉ាស់បានទាត់ចោលសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល នេះ និងបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានអនុវត្តសកម្មភាពឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ប្រឆាំងនឹងជនផ្លាស់ទីលំនៅ ហើយថា ស្ត្រីនិងកុមារចំនួន ៣៣ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្កើនការរិះគន់របស់លោកទៅលើការប្រព្រឹត្តិរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្នុងតំបន់ហ្កាហ្សា
លោក Netanyahu បានទទួលស្គាល់សំណើនោះ ប៉ុន្តែហាក់ដូចជាជំទាស់ទៅនឹងការថ្លែងរបស់លោក Biden។ លោកនិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តដើម្បីកម្ទេចសមត្ថភាពយោធានិងការគ្រប់គ្រងរបស់ក្រុមហាម៉ាស់។
ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវចំក្រុង Rafah និងទីក្រុង Nuseirat នៃតំបន់ហ្កាហ្សាភាគកណ្តាល ហើយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា នៅភាគខាងជើង។
ព័ត៌មានផ្សេងទៀត