លោកBlinken បាននិយាយថា ក្រុមហាម៉ាស់ គឺជាក្រុមតែមួយគត់ ដែលមិនទាន់យល់ព្រមទៅលើសំណើកិច្ចព្រមព្រៀងក្នុងជំហានទី៣នេះ ដែលខាងអ៊ីស្រាអែលបានទទួលយកនូវសំណើនេះរួចហើយ។
ជម្លោះនេះបានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់ បំផ្លាញទីកន្លែងជាច្រើនក្នុងតំបន់ហ្កាហ្សា និងធ្វើឱ្យមនុស្សភាគច្រើនបំផុតក្នុងចំណោមពលរដ្ឋ ២លាន ៤សែននាក់ ដែលធ្លាប់រស់នៅក្នុងតំបន់នេះ ផ្លាស់ទីលំនៅ និងធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពប្រឈមនឹងហានិភ័យនៃភាពអត់ឃ្លានផងដែរ។
ការិយាល័យព័ត៌មានរបស់ក្រុមហាម៉ាស់បានទាត់ចោលសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល នេះ និងបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានអនុវត្តសកម្មភាពឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ប្រឆាំងនឹងជនផ្លាស់ទីលំនៅ ហើយថា ស្ត្រីនិងកុមារចំនួន ៣៣ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្កើនការរិះគន់របស់លោកទៅលើការប្រព្រឹត្តិរបស់អ៊ីស្រាអែលនៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ក្នុងតំបន់ហ្កាហ្សា
លោក Netanyahu បានទទួលស្គាល់សំណើនោះ ប៉ុន្តែហាក់ដូចជាជំទាស់ទៅនឹងការថ្លែងរបស់លោក Biden។ លោកនិយាយថា អ៊ីស្រាអែលនៅតែប្តេជ្ញាចិត្តដើម្បីកម្ទេចសមត្ថភាពយោធានិងការគ្រប់គ្រងរបស់ក្រុមហាម៉ាស់។
ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវចំក្រុង Rafah និងទីក្រុង Nuseirat នៃតំបន់ហ្កាហ្សាភាគកណ្តាល ហើយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា នៅភាគខាងជើង។
យោធាអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៥០ កន្លែងក្នុងអំឡុងពេលមួយថ្ងៃកន្លងមក។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា ទាហានទាំង ៣ នាក់នេះត្រូវបានសម្លាប់នៅពេលដែលអន្ទាក់គ្រាប់បែកមួយបានផ្ទុះឡើងកាលពីថ្ងៃអង្គារ ហើយទាហាន ៣ នាក់ផ្សេងទៀតបានរងរបួស។
ប្រធានមនុស្សធម៌អង្គការសហប្រជាជាតិលោក Martin Griffiths បានហៅការវាយប្រហារនោះថា «ជាការមិនអាចទទួលយកបានឡើយ» និងបានរិះគន់លើការពន្យល់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែលថា អ្វីដែលបានកើតឡើងក្នុងទីក្រុង Rafah នោះ គឺជា«កំហុសសោកនាដកម្មមួយ»។
លោក Johnson ថ្លែងថា៖ «យើងនៅពេលឆាប់ៗនេះនឹងធ្វើជាម្ចាស់ផ្ទះរៀបចំទទួលនាយករដ្ឋមន្ត្រី Netanyahu នៅឯវិមានសភាអាមេរិក សម្រាប់សម័យប្រជុំរួមមួយរបស់សភា។ លោកបានបន្ថែមទៀតថា ដំណើរទស្សនកិច្ចនេះនឹងកត់សម្គាល់នូវ «ការបង្ហាញការគាំទ្រដ៏ខ្លាំងដល់ប្រជាពលរដ្ឋអ៊ីស្រាអែល»។
អនុឧត្តមនាវីឯកលោក Brad Cooper នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងបញ្ជូនជំនួយប្រហែល ៥០០ តោន ជារៀងរាល់ថ្ងៃតាមកំពង់ផែនេះ ឬប្រហែល ៩០ រថយន្ត ក្នុងមួយថ្ងៃ។
ប្រទេសន័រវែសបានបញ្ជាក់ថា មានការឯកភាពគ្នាជាអន្តរជាតិដ៏ទូលំទូលាយអំពីតម្រូវការឱ្យមានដំណោះស្រាយរដ្ឋពីរ ដែលក្នុងនោះរួមមានទាំងការបោះឆ្នោតគាំទ្រដ៏លើសលប់នៅមហាសន្និបាតអង្គការសហប្រជាជាតិនៅខែនេះក្នុងការទទួលស្គាល់ប៉ាឡេស្ទីនថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលជាសមាជិកអង្គការសហប្រជាជាតិផងដែរ។
ព័ត៌មានផ្សេងទៀត