កងកម្លាំងក្រុមហ៊ូធី (Houthi) នៅក្នុងប្រទេសយេម៉ែនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ពួកគេបានបាញ់រ៉ុក្កែតនិងដ្រូនដាក់កប៉ាល់របស់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃចន្ទនេះថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់ដោយបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុមហេសបូឡា (Hezbollah) ដែលមេបញ្ជាការរូបនេះកន្លងមកបានធ្វើការវាយប្រហារជាច្រើនសំដៅលើតំបន់ភាគខាងជើងរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានប្រកាសនៅថ្ងៃសុក្រនេះ នូវវិធានការបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ទៅក្នុងតំបន់ហ្កាហ្សាតាមរយៈព្រំដែនភាគខាងជើងអ៊ីស្រាអែល។
គេឃើញមានការអំពាវនាវកាន់តែច្រើនថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះឱ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួនលើក្បួនរថយន្តនៅក្នុងតំបន់ហ្កាហ្សា (Gaza) ដែលបានសម្លាប់បុគ្គលិកជំនួយអង្គការ World Central Kitchen ៧ នាក់។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby និយាយថា សហរដ្ឋអាមេរិកមានការ«ខឹងសម្បា» ទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់បុគ្គលិកមនុស្សធម៌ចំនួន៧នាក់ របស់អង្គការ ដែលមានស្នាក់ការក្នុងរដ្ឋធានីវ៉ាស៊ីនតោន
ជាតិសាសន៍ជ្វីហ្វអ័រតូដុកជ្រាលជ្រៅភាគច្រើនបំផុតបានប្រឆាំងមិនព្រមធ្វើទាហាន ហើយគណបក្សរបស់ពួកគេគំរាមផ្ដួលរំលំរដ្ឋាភិបាល ប្រសិនបើស្ថានការណ៍បច្ចុប្បន្នបានផ្លាស់ប្ដូរ។
អង្គការនេះបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានបញ្ចប់ការបញ្ជូនជំនួយម្ហូបអាហារចំនួន ១០០ តោនទៅកាន់ឃ្លាំងនៅក្នុងទីក្រុង Deir al-Balah នៃតំបន់ហ្កាហ្សា និងថារថពាសដែកពីរគ្រឿងដែលមាននិមិត្តសញ្ញាអង្គការនេះបានចាកចេញពីតំបន់នោះនៅពេលដែលរងការវាយប្រហារ។
ការដកទ័ពចេញនេះបានធ្វើឡើងក្នុងពេលពីរសប្ដាហ៍ក្រោយមកបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបើកប្រតិបត្តិការនៅមន្ទីរពេទ្យធំជាងគេបង្អស់នៅតំបន់ហ្កាហ្សានេះ ក្រោយពីអ៊ីស្រាអែលបានចោទមេបញ្ជាការក្រុមហាម៉ាស់ ថាបានប្រើទីតាំងមន្ទីរពេទ្យនោះដើម្បីធ្វើប្រតិបត្តិការភេរវកម្ម។
ពួកគេបានជំរុញរដ្ឋាភិបាលឱ្យសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយដើម្បីឱ្យមានការដោះលែងចំណាប់ខ្មាំងរាប់សិបនាក់ដែលក្រុមហាម៉ាស់បានចាប់ឃុំនៅក្នុងតំបន់ហ្កាហ្សា និងឱ្យមានការរៀបចំការបោះឆ្នោតមុនកាលកំណត់។
មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក Biden បានស្នើដល់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ឱ្យបោះបង់ចោលផែនការចូលលុកលុយទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ដែលមានពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាង ១លាន ៤សែននាក់ កំពុងស្វែងរកសុវត្ថិភាពនៅទីនោះ
ដីកាបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ បានប្រាប់ទៅប្រទេសអ៊ីស្រាអែល ឱ្យចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង និងមានប្រសិទ្ធភាពដោយគ្មានការយឺតយ៉ាវ ដើម្បីធានាដល់ការបញ្ជូនសេវាផ្គត់ផ្គង់ចាំបាច់សំខាន់បន្ទាន់ និងជំនួយមនុស្សធម៌ ដែលរួមមានម្ហូបអាហារ ទឹក ប្រេងឥន្ធនៈ និងឱសថជាដើម។
ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សានិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានជនជាតិប៉ាឡេស្ទីន ៦២នាក់ ត្រូវបានសម្លាប់នៅមួយថ្ងៃមុននោះ។
ព័ត៌មានផ្សេងទៀត