ដោយសារមានទំនាក់ទំនងរកាំរកូសជាមួយនឹងសហរដ្ឋអាមេរិក ប្រទេសចិនទំនងជាមិនយកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូងនៅក្នុងការជំរុញប្រទេសកូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងមីស៊ីលនិងអាវុធនុយក្លេអ៊ែរនិងបញ្ឈប់ភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះទេ។
ការបង្ហាញការប្រឆាំងជាសាធារណៈរបស់ពលរដ្ឋចិននៅក្នុងតំបន់នោះ កើតមានឡើង ក្រោយពីមានកំហឹងដោយសារអគ្គិភ័យក្នុងអគារលំនៅដ្ឋានមួយកន្លែង ដែលបានសម្លាប់មនុស្ស១០នាក់។
អស់ពេលជាច្រើនឆ្នាំមកនេះ លោកស៊ីមានទាំងក្រុមអ្នកគាំទ្រ និងក្រុមអ្នកប្រឆាំងរូបលោកជាច្រើន។
ការស្ទង់មតិបានបង្ហាញថា សមាជិកគណបក្សសាធារណរដ្ឋនិងសមាជិកគណបក្សប្រជាធិបតេយ្យក៏មានទស្សនៈអវិជ្ជមានលើប្រទេសចិនផងដែរ។ ហេតុដូចនេះហើយបានជាបេក្ខជននៃគណបក្សទាំងពីរបានលើកឡើងអំពីប្រទេសចិននេះនៅក្នុងការឃោសនាបោះឆ្នោតរបស់ពួកគេ។
ប្រទេសឥណ្ឌា និងចិនបានដកកងទ័ពចេញពីតំបន់ព្រំដែនមានជម្លោះនៅក្នុងតំបន់ភ្នំហេមពាន្ត ដែលមានការប្រឈមមុខដាក់គ្នារយៈពេលជាង២ឆ្នាំមកហើយ។
អ្នកជំនាញបាននិយាយថាច្បាប់មិនមានលាយលក្ខណ៍អក្សរមួយបានកំណត់សមាជិកនៃស្ថាប័នបង្កើតគោលនយោបាយដ៏មានឥទ្ធិពលបំផុតរបស់បក្សកុម្មុយនីស្តចិនឱ្យធ្វើការត្រឹមអាយុ ៦៨ ឆ្នាំ។
ក្រុមអ្នកវិភាគថា ចិនបានបង្កើនសមត្ថភាពឃ្លាំមើលដែលប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI របស់ខ្លួន ដោយប្រើបណ្តុំទិន្នន័យទំហំធំ (Big Data) បច្ចេកវិទ្យាម៉ាស៊ីនចេះរៀន (Machine Learning) បច្ចេកវិទ្យាកំណត់ចំណាំមុខ ដើម្បីបង្កើតនូវអ្វីដែលមនុស្សជាច្រើនហៅថារបបផ្តាច់ការបែបឌីជីថលយ៉ាងធ្ងន់ធ្ងរ។
នៅពេលសួរជុំវិញបញ្ហានេះ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួន«បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
ទាំងចិននិងអ៊ុយក្រែនអាចនឹងលែងមានបំណងបន្តគម្រោងយុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវាត់មួយក្នុងប្រទេសអ៊ុយក្រែនទៀតទេ។
ចិនជាប្រទេសដែលមានបរិយាកាសព័ត៌មានដ៏អាក្រក់ក្នុងពិភពលោកដោយបានធ្វើការគាបសង្កត់លើការថ្លែងសារខាងនយោបាយទាំងក្នុងនិងក្រៅប្រទេស។
ពួកអ្នកវិភាគនិយាយថា ការអត់ធ្មត់របស់ចិនជាមួយប្រទេសរុស្ស៊ីអំពីសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការថយក្រោយនៃចំណងទាក់ទងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ទោះជាមានការចម្រើនខ្លះកាលពីឆ្នាំទៅក៏ដោយ។
ព័ត៌មានផ្សេងទៀត