ស.រ.អ.កាលពីថ្ងៃចន្ទម្សិលមិញ បានសម្តែងនូវការភ្ញាក់ផ្អើលអំពីកិច្ចព្រមព្រៀងសន្តិសុខដ៏មានសក្តានុពលមួយរវាងប្រទេសចិននិងដែនកោះ Solomon ខណៈពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះដើម្បីទប់នឹងការពង្រីកឥទ្ធិពលរបស់ចិន។
ព្រឹត្តិការណ៍ជួនគ្នានេះ បានធ្វើឲ្យអង្គការសិទ្ធិមនុស្សមួយដែលមានទីតាំងក្នុងសហរដ្ឋអាមេរិកដែលបានធ្វើយុទ្ធនាការគាំទ្រដល់ក្រុមជនជាតិភាគតិចអ៊ុយហ្គ័រ មានក្តីបារម្ភ ហើយបានថ្កោលទោសការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសចិននេះ នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ OIC។
អ្នករិះគន់និយាយថា ចិនបាត់បង់ការគាំទ្រពីអន្តរជាតិចំពោះរឿងតៃវ៉ាន់ ដោយសារមិនអើពើនឹងការគាំទ្ររបស់រុស្ស៊ីចំពោះជនផ្ដាច់ខ្លួនអ៊ុយក្រែន។
ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃចន្ទថា ខ្លួនច្រានចោលនូវការចូលរួមការធ្វើពហិការជាមួយសហរដ្ឋអាមេរិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងទីក្រុងប៉េកាំង នៅខែកុម្ភៈខាងមុខនេះ ដោយបានលើកឡើងនូវហេតុផលពីភាពចាំបាច់ក្នុងការធ្វើការជាមួយប្រទេសចិន។