លោក សុខ ឥសាន ថ្លែងថា៖ «ខ្ញុំយល់ថា ក្នុងចំណោមឃុំសង្កាត់ ១៦៥២ ឃុំសង្កាត់នេះ គឺគណបក្សប្រជាជនឈ្នះលើសលប់ ច្រើនភាគរយណាស់។ បើគិតជាភាគរយហ្នឹង បើតាមខ្ញុំប៉ាន់ប្រមាណដោយខ្លួនឯងប្រហែលជាជាង ៩៩ភាគរយបាទ»។
លទ្ធផលបឋមនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យ បាននាំឲ្យសកម្មជនថ្នាក់ក្រោមរបស់គណបក្សភ្លើងទៀនសោកស្តាយ ដោយសារពួកគេរំពឹងថានឹងឈ្នះការបោះឆ្នោត ដូចដែលអតីតគណបក្សសង្រ្គោះជាតិបានឈ្នះកាលពីការបោះឆ្នោតឆ្នាំ ២០១៧។
លោក កន សាវាង្ស បានឱ្យដឹងថានៅក្នុងអំឡុងពេលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត មានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង។
នៅព្រឹកថ្ងៃអាទិត្យនេះ ពលរដ្ឋក្នុងក្រុងបាត់ដំបងបានចេញទៅបោះឆ្នោត ក្រោមបរិយាកាសស្ងប់ស្ងាត់។ នៅតាមមណ្ឌលបោះឆ្នោតមួយចំនួន អ្នកបោះឆ្នោតនិយាយថា ការអភិវឌ្ឍដែលមានតម្លាភាព និងការផ្តល់ជូនសេវាសាធារណៈប្រសើរជាងមុន នៅឃុំសង្កាត់ គឺជាក្តីប្រាថ្នាចង់បានរបស់ពួកគេ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ បង្ហាញពីការតស៊ូរបស់គណបក្សភ្លើងទៀនក្នុងការប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំសង្កាត់ដែលខ្លួនបាត់បង់ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។
បើតាមរបាយការណ៍របស់គ.ជ.ប ដែលផ្សព្វផ្សាយនៅម៉ោងប្រមាណ៧យប់នេះ ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានចំនួន៧.១៧២.៤៤៨នាក់ គឺស្មើប្រមាណ៧៧,៩១% ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប ប្រមាណ៩លាន២សែននាក់។
មន្ត្រីបក្សគ្រប់គ្រងប្រទេសនិងប្រព័ន្ធផ្សព្វផ្សាយរបស់បក្សកាន់អំណាច បានប្រកាសពីលទ្ធផលនាំមុខរបស់គណបក្សប្រជាជនកម្ពុជា មុនការចេញលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
យុវជន ភឺន ប្រច័ក្រ អាយុ២៣ឆ្នាំ ជាមន្ត្រីប៉ូលិស រស់នៅសង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ បានឱ្យដឹងថាចៅសង្កាត់ដែលត្រូវបោះឆ្នោតឱ្យជាចៅសង្កាត់ដែលបម្រើសេវាដល់ប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា មិនប្រកាន់វណ្ណៈ ឬបក្សពួក។
លោក ផានិត្យ អាយុ២៧ឆ្នាំ ថ្លែងនៅក្នុងមណ្ឌលបោះឆ្នោតក្នុងសង្កាត់ទួលតាឯកថា មេឃុំជាប់ឆ្នោតគួរផ្តល់ភាពកក់ក្តៅបន្ថែមទៀត ដល់ពលរដ្ឋរស់នៅតាមភូមិឃុំ ជុំវិញការផ្តល់សេវារដ្ឋបាលនានា។
ដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះត្រូវបានបិទបញ្ចប់នៅរសៀលម៉ោង ៣ ថ្ងៃអាទិត្យនេះ។ មន្ត្រីនៅការិយាល័យរៀបចំការបោះឆ្នោត បានបើកហិបឆ្នោត ហើយរៀបចំរាប់សន្លឹកឆ្នោត និងបន្តការងាររាប់សន្លឹកឆ្នោតនៅមណ្ឌលមួយបោះឆ្នោតមួយ នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
លោក មុត ចន្ថា បានប្រាប់វីអូអេ តាមសារអេឡិចត្រូនិចថា៖ «ឯកឧត្តម កឹម សុខា មិនអញ្ជើញទៅបោះឆ្នោតទេ ព្រោះវាមិនមានជម្រើសសម្រាប់លោក ដើម្បីជ្រើសរើស»។
នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ ដែលមានគណបក្សចំនួន ១៧ ចូលរួមប្រកួត។ នៅក្នុងខេត្តបាត់ដំបង មាន ១០៣ ឃុំសង្កាត់ ហើយប្រជាពលរដ្ឋ បាននាំគ្នាមកបោះឆ្នោត ដោយទឹកមុខញញឹមញញែម៕
ព័ត៌មានផ្សេងទៀត