នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេឃើញប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមានគណបក្សនយោបាយសរុបចំនួន ១៧ ចូលរួមប្រកួតប្រជែង។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
អ្នកយកព័ត៌មានរបស់វីអូអេបានតាមដានការបោះឆ្នោតនៅសង្កាត់ចំនួនបីក្នុងរាជធានីភ្នំពេញ គឺសង្កាត់បឹងព្រលឹតក្នុងខណ្ឌ ៧ មករា សង្កាត់ផ្សារថ្មីទី១ និងសង្កាត់ផ្សារកណ្តាលទី២ ក្នុងខណ្ឌដូនពេញ។
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ អ្នកបោះឆ្នោតមួយចំនួនដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរីករាយនឹងចូលរួមការបោះឆ្នោតលើកនេះ ដែលមានការរៀបចំឡើងដោយមានរបៀបរៀបរយ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង ១ ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់១.៦៥២ នាក់។
នៅរសៀលថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ប្រជាពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញ បានចេញទៅផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត ខណៈមន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីពាក់ព័ន្ធនានា ត្រៀមបញ្ចប់ការងារ មួយថ្ងៃមុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញជាច្រើនពាន់នាក់បានធ្វើដំណើរទៅតាមខេត្តនានា នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងអំឡុងពេលដែលកម្មករ និងនិយោជិត បានឈប់សម្រាកមួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងមួយថ្ងៃក្រោយថ្ងៃបោះឆ្នោតនេះ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី ៥ នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង ១ ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់១.៦៥២ នាក់។
ដំណាលគ្នានឹងការអភិវឌ្ឍដែលកំពុងកើតឡើងនៅមូលដ្ឋាន ពលរដ្ឋមួយចំនួននៅក្នុងឃុំនេះ នៅប្រឈមនឹងបញ្ហាមួយចំនួនទៀត រួមមានការស្នើសុំអាជ្ញាធរជាតិអប្សរាធ្វើការកែលម្អ ឬជួសជុលផ្ទះ ឬក៏ការសាងសង់សំណង់តូចៗនៅជិតផ្ទះ និងកង្វះការតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្រុមអ្នកគាំទ្រគណបក្សនយោបាយចម្បងចំនួនពីរគឺគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សភ្លើងទៀនជាបក្សជំទាស់រំពឹងថា នឹងបានជ័យជម្នះរៀងៗខ្លួន ឈានទៅគ្រប់គ្រងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥ក្នុងខេត្តសៀមរាប។
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតថ្នាក់មូលដ្ឋានមួយនេះ នឹងចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
គណបក្សនយោបាយ និង គ.ជ.ប បន្តអំពាវនាវឲ្យអ្នកមានសិទ្ធិបោះឆ្នោត ចេញទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ខ្លួន នៅថ្ងៃអាទិត្យទី ០៥ ខែមិថុនានេះ៕
ព័ត៌មានផ្សេងទៀត