នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទីមួយរបស់លោកកាលពីយប់ថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានថ្កោលទោសចំពោះការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រមូលការគាំទ្រពីគណបក្សនយោបាយធំៗទាំង២សម្រាប់ប្រទេសជាតិ។ លោក Biden បានលើកឡើងអំពីអតិផរណាដែលកំពុងតែបន្ទុចបង្អាក់ការស្តារសេដ្ឋកិច្ចក្រោយការរាលដាលជំងឺកូវីដ ហើយបានបង្ហាញរបៀបវារៈសម្រាប់ការបង្រួបបង្រួមគ្នាមួយ ដែលលោកបានថ្លែងថាអាចប្រមែប្រមូលការគាំទ្រពីគណបក្សនយោបាយទាំង២ក្នុងសភា។ អ្នកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេ ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោក ប៉ូច រាសី ជូនសេចក្តីប្រែសម្រួល៕
នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកស្តីពីស្ថានភាពសហព័ន្ធ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានសរសើរភាពជោគជ័យរបស់លោកនៅក្នុងការបង្រួបបង្រួមពិភពលោកប្រឆាំងនឹងការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើប្រទេសអ៊ុយក្រែន។ លោក Biden បានមានប្រសាសន៍ថា ទីក្រុងកៀវ ជាខ្សែបន្ទាត់ជួរមុខនៃសមរភូមិសាកលលោករវាងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងតាមបែបផ្តាច់ការ ហើយថា លទ្ធិប្រជាធិបតេយ្យនឹងឈ្នះ។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេខាងការទូតជាន់ខ្ពស់អ្នកស្រី Cindy Saine រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
បើតាមលោក ហ៊ុន សែន សង្រ្គាមនេះបានឈានទៅដល់«អន្តរតូបនីយកម្ម»រួចទៅហើយ ដោយសារមានការផ្គត់ផ្គង់អាវុធទៅប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសមួយចំនួន។
លោកBiden បានប្រើសុន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាពសហព័ន្ធរបស់លោកទៅកាន់ប្រទេសជាតិដើម្បីសម្តែងការគាំទ្រដល់ប្រទេសអ៊ុយក្រែននិងសង្កត់ធ្ងន់ពីការឆ្លើយតបជាធ្លុងមួយពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។
លោកប្រធានាធិបតីបានស្នើឲ្យសមាជិកសភាទាំងពីរថ្នាក់ ក្រោកឈរឡើងដើម្បីសម្តែងការគោរពដល់ពលរដ្ឋអ៊ុយក្រែន នៅពេលដែលលោកចាប់ផ្ដើមថ្លែងសុន្ទរកថាប្រចាំឆ្នាំនេះ។
នៅសប្តាហ៍នេះ សិង្ហបុរី បានប្រកាសការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីអំពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
មន្ត្រីសង្គ្រោះបន្ទាប់ម្នាក់ បាននិយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៦ នាក់និងធ្វើឲ្យរបួស ២០ នាក់ដែរ។
អ្នកវិភាគនយោបាយមួយចំនួននៅប្រទេសកម្ពុជា មិនមានសុទិដ្ឋិនិយមថា ការចរចាដែលអាចឈានទៅបន្ថយភាពតានតឹងនៅអ៊ុយក្រែន អាចធ្វើទៅរួចនោះទេ នៅពេលមេដឹកនាំរុស្ស៊ីគ្មានចេតនាបន្ធូរដៃក្នុងការវាយប្រហារទៅលើប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះ។
សង្គ្រាមឈ្លានពាននេះដែលទទួលបានការចាប់អារម្មណ៍ពីប្រទេសនៅទូទាំងពិភពលោក ក៏បានធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួនបារម្ភថា កម្ពុជាអាចនឹងរងឥទ្ធិពលពលនៃផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក និងឥទ្ធិពលពីអាវុធនុយក្លេអ៊ែរទៀតផង នៅពេលរុស្ស៊ីបញ្ជាឲ្យកងទ័ពនុយក្លេអ៊ែររបស់ខ្លួនឲ្យត្រៀមប្រយុទ្ធ។
បាតុកម្មឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ត្រូវបានធ្វើឡើងនៅក្នុងរាជធានីបាងកកនៃប្រទេសថៃ កាលពីថ្ងៃអាទិត្យពីរថ្ងៃជាប់ៗគ្នា ដោយក្រុមបាតុកររាប់រយនាក់ បានដង្ហែក្បួនពីឧទ្យាន Lumpini នៃទីក្រុងបាងកក ឆ្ពោះទៅកាន់ឧទ្យាន Benchakitti។
ពលរដ្ឋអាហ្គានីស្ថានរាប់រយនាក់ដែលបានរត់គេចខ្លួនពីសង្គ្រាមនៅក្នុងប្រទេសរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពេលនេះកំពុងជាប់នៅក្នុងប្រទេសអ៊ុយក្រែនហើយពួកគេភាគច្រើនកំពុងព្យាយាមរត់គេចចេញពីប្រទេសនេះដោយសារភ្លើងសង្គ្រាម។
ព័ត៌មានផ្សេងទៀត