មិនត្រឹមតែបានបោះឆ្នោតគាំទ្រនោះទេ ក្រោមការបញ្ចុះបញ្ចូលក្រោយឆាកពីសំណាក់ អាល្លឺម៉ង់ ជប៉ុន បារាំង និងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ក៏បានចូលឈ្មោះជាសហស្ថាបនិកផ្ដួចផ្ដើមនៃសេចក្ដីសម្រេចនេះផងដែរ រួមជាមួយប្រទេសសិង្ហបុរី។
ធនាគារ AIIB បានបញ្ជាក់ថា «ដើម្បីផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ធនាគារ ថ្នាក់ដឹកនាំរបស់ធនាគារបានសម្រេចថា រាល់សកម្មភាពនានាដែលទាក់ទិននឹងប្រទេសរុស្សីនិងបេឡារុស នឹងត្រូវផ្អាកជាបណ្តោះអាសន្នហើយនឹងត្រូវការសើរើពិនិត្យមើលឡើងវិញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ថា សង្គ្រាមឈ្លានពានដែលមានអាយុកាល១សប្តាហ៍មកនេះ គឺផ្ទុយពីគោលនយោបាយការបរទេសកម្ពុជាដែលមិនគាំទ្រសង្គ្រាមនិងការបំបែករដ្ឋ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិក៏យល់ថា ការចូលឈ្លានពានប្រទេសជិតខាងត្រូវតែទទួលការថ្កោលទោស។
អភិបាលក្រុង Enerhoda ដែលជាក្រុងនៅក្បែនោះ បាននិយាយថា រោងចក្រនោះបានឆេះ។ ក៏ប៉ុន្តែ ភ្លាមៗក្រោយមក នាយករោងចក្រនោះ បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍ ២៤ ថា អគ្គិភ័យបានចាប់ផ្តើមឆេះខាងក្រៅអាគារហើយថា សន្តិសុខហាក់ដូចជាត្រូវបានស្តាររោងចក្រនោះឡើងវិញ។
លោក Zelenskyy មានដើមកំណើតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោកកើតក្នុងទីក្រុង Kryvyi Rih ដែលជាទីក្រុងមួយនៅតំបន់និយាយភាសារុស្ស៊ី នៅប៉ែកកណ្ដាលភាគខាងត្បូងនៃអ៊ុយក្រែន ដែលកាលនោះជាផ្នែកមួយនៃសហភាពសូវៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានពន្យល់បន្ថែមថាប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោលទោសទៅលើការធ្វើសង្គ្រាមពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។ ដូច្នេះសម្រាប់កម្ពុជាក៏ត្រូវគិតអំពីគោលជំហរឱ្យបានច្បាស់។
បើតាមអ.ស.ប. ថា ជនភៀសខ្លួនជាង៥សែននាក់ បានចាកចេញពីអ៊ុយក្រែន ហើយមានមនុស្សរាប់ម៉ឺននាក់ទៀត កំពុងចាកចេញពីប្រទេសរបស់ពួកគេជារៀងរាល់ថ្ងៃ។
កម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសចំនួន ១៤១ ដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចជាដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បណ្តាប្រទេសដែលបានបោះឆ្នោតប្រឆាំងរួមមាន បេឡារុស កូរ៉េខាងជើង អេរីទ្រេ (Eritrea) រុស្ស៊ី និងស៊ីរី។
តាមទិន្នន័យថ្មីៗនេះរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានប្រាប់ឲ្យដឹងថាមកទល់ពេលណេះ ជនភៀសខ្លួន ១.០០២.៨៦០ នាក់ បានរត់គេចខ្លួនពីប្រទេសអ៊ុយក្រែនចាប់តាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំ។
ក្រសួងការពារជាតិរុស្ស៊ី ប្រាប់ឲ្យដឹងថា ខ្លួនបានត្រួតត្រាទីក្រុង Kherson កាលពីថ្ងៃពុធម្សិលមិញ ក៏ប៉ុន្តែទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានឆ្លើយតបវិញថា កងទ័ពអ៊ុយក្រែន បានបន្តការពារទីក្រុងកំពង់ផែនៅសមុទ្រខ្មៅមួយនេះ។
រយៈពេលបីថ្ងៃដំបូងនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យមនុស្សជាង ១ សែននាក់ ចាកចេញពីអ៊ុយក្រែន ធ្វើដំណើរឆ្លងព្រំដែននៅភាគខាងលិចប្រទេសទៅកាន់ប្រទេសជិតខាងខ្លួន។ ប៉ូលិសព្រំដែនអ៊ុយក្រែនឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ គឺនៅថ្ងៃទី ២៧ ខែកុម្ភៈ មានមនុស្សជាង ១សែន ២ម៉ឺននាក់បាន ធ្វើដំណើរចាកចេញពីប្រទេស ដែលកំពុងមានសង្គ្រាម ហើយភាគច្រើនពួកគេជាស្ត្រីនិងកុមារ។ នាង Oksana Lihostova រាយការណ៍ឲ្យវីអូអេពីតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ប្រែសម្រួល៕
នៅក្នុងសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទីមួយរបស់លោកកាលពីយប់ថ្ងៃអង្គារ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រមូលការគាំទ្រពីគណបក្សនយោបាយធំៗទាំង២ដើម្បីជួយពលរដ្ឋអ៊ុយក្រែនប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។ លោកបៃដិនក៏ថ្លែងពីកំណើនសេដ្ឋកិច្ចផងដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេរាយការណ៍បន្ថែមក្នុងកម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)៕
ព័ត៌មានផ្សេងទៀត