ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាល្លឺម៉ង់លោក Michael Roth បាននិយាយ ថា ការកាត់ផ្តាច់ការនាំចូលប្រេងរបស់រុស្ស៊ី នឹងក្លាយជាការផ្តល់សញ្ញាដ៏សំខាន់មួយ ពីព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ប្រភពប្រាក់ចំណូលដ៏សំខាន់របស់រុស្ស៊ី។
ជំនួយការជាន់ខ្ពស់ម្នាក់នៃសភាសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កញ្ចប់ជំនួយនេះទំនងរួមបញ្ចូលទាំងប្រព័ន្ធកាំភ្លើងធំ និងកាំភ្លើងបាញ់ផ្លោងផងដែរ។
សហរដ្ឋអាមេរិកហាក់ដូចជាបានបង្ហាញឲ្យឃើញនូវភាពការជឿនលឿនតិចតួចប៉ុណ្ណោះ ក្នុងការបញ្ចុះបញ្ចូលឥណ្ឌាឲ្យងាកចេញពីជំហរអព្យាក្រឹត្យរបស់ខ្លួនទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
នៅក្នុងសុន្ទកថាតាមវីដេអូប្រចាំរាត្រីកាលពីថ្ងៃអាទិត្យ លោក Zelenskyy បានថ្លែងថា ប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានសារៈសំខាន់ដូចថ្ងៃផ្សេងទៀតដែរនៃសង្គ្រាមដែលមានរយៈពេល៦សប្តាហ៍នេះ។
នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មាននេះ លោក ចាប ចិត្រា និងលោក ប៉ូច រាសី នៃ VOA ពិភាក្សាគ្នាលើប្រធានបទ «គោលជំហរបស់អាមេរិកក្នុងវិបត្តិអ៊ុយក្រែន».
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សព្វាវុធថ្មីនឹងបញ្ជូនដល់ដៃកងកម្លាំងអ៊ុយក្រែនដោយសារ «ស្ថានភាពបន្ទាន់ខ្លាំង» ក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃរវាងអង្គការអូតង់និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសG7 នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ លោក Henry Ridgewell រាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានប្រាប់អង្គការអូតង់ថា ការវាយប្រយុទ្ធគ្នាក្នុងពេលខាងមុខប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីនឹងស្រដៀងគ្នាជាមួយនឹង«សង្គ្រាមលោកលើកទី២»។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
កាលពីថ្ងៃព្រហស្បតិ៍មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចព្យួរសមាជិកភាពរបស់ប្រទេសរុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្រោយពីលេចចេញភ័ស្តុតាងនៃអំពើឃោរឃៅនៅទីក្រុងជាច្រើនជាពិសេសនៅក្រុង Bucha ដែលនៅជាយរដ្ឋធានីកៀវ។ សមាជិកមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចដែលនាំមុខដោយសហរដ្ឋអាមេរិកដោយសំឡេង៩៣ គាំទ្រ ទល់នឹង២៤ប្រឆាំង ក្នុងខណៈសំឡេង៥៨ទៀតបានបោះឆ្នោតអនុបវាទ។ ប្រទេសកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេសដែលបោះឆ្នោតអនុបវាទ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍ក្នុងកម្មវិធី «Primary Sources» (ប្រភពច្បាស់ការណ៍) ដូចតទៅ៖
រុស្ស៊ីធ្លាប់បានទទួលស្គាល់ថាការវាយប្រហាររបស់ខ្លួនមិនចម្រើនទៅមុខដូចអ្វីដែលខ្លួនចង់បាននោះឡើយ តែពេលនេះអ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងលោក Dmitry Peskov បានសម្តែងការសោកស្តាយចំពោះការបាត់បង់អាយុជីវិតកងទ័ពរុស្ស៊ីដែលកំពុងកើនឡើងនោះ។
មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំងនៃក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា ចំណាត់ការនេះ ជាការដាក់ទណ្ឌកម្មដ៏ខ្លាំងជុំទី៥ប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការស្ទាក់ស្ទើររបស់ប្រទេសមួយចំនួនក្នុងការបំពេញតាមសំណើរបស់អ៊ុយក្រែនដើម្បីសុំសព្វាវុធ ព្រោះខ្លាចលុងខ្លួនចូលក្នុងជម្លោះជាមួយរុស្ស៊ី ដោយលោកបាននិយាយថា ការផ្តល់ឲ្យនូវអ្វីដែលអ៊ុយក្រែនត្រូវការ អ៊ុយក្រែននឹងជាអ្នកវាយប្រយុទ្ធ ដូច្នេះអ្នកដទៃទៀតមិនចាំបាច់ត្រូវចូលប្រយុទ្ធនោះទេ។ អ្នកនាង ស្រេង លក្ខិណា ប្រែសម្រួលសេចក្តីរាយការណ៍របស់ VOA ដូចតទៅ៖
លទ្ធផលនៃការបោះឆ្នោតនេះគឺ ៩៣សំឡេងគាំទ្រ ទល់នឹង២៤សំឡេងប្រឆាំង និង៥៨សំឡេងអនុប្បវាទ ដែលជាលទ្ធផលសំឡេងតិចជាងការបោះឆ្នោតពីរលើកមុនរបស់សន្និបាតនេះ ទៅលើសេចក្តីសម្រេចពីរកាលពីខែមុន ដែលទាមទារឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ការដកទ័ពរុស្ស៊ីចេញទាំងអស់ និងការការពារជនស៊ីវិល។
ព័ត៌មានផ្សេងទៀត