ក្រុង Borodyanka ស្ថិតក្នុងចំណោមក្រុងដែលរងការវាយប្រហារខ្លាំងបំផុតដោយសង្គ្រាមនៅអ៊ុយក្រែន ហើយអ្នកស្រុកថ្លែងថា ពួកគេខ្លាចកងទ័ពរុស្ស៊ីត្រឡប់មកវិញជាមួយនឹងអំពើហិង្សាកាន់តែខ្លាំងជាងមុននៅប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខាងមុខ។ អ្នកស្រី Heather Murdock នៃ VOA បានធ្វើដំណើរទៅកាន់ក្រុងBorodyanka ហើយរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។
មន្ត្រីអូទ្រីសនិយាយថា អ្នកការទូតរុស្ស៊ី៣នាក់ដែលកំពុងធ្វើការនៅស្ថានទូតរុស៊្សីក្នុងរដ្ឋធានីវីយែននិងម្នាក់ទៀតកំពុងធ្វើការនៅក្នុងទីក្រុង Salzburg ប្រទេសអូទ្រីសនោះត្រូវតែចាកចេញពីប្រទេសអូទ្រីសនៅត្រឹមថ្ងៃអង្គារសប្តាហ៍ក្រោយ។
អគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg បាននិយាយថា សម្ពន្ធមិត្តនឹងដោះស្រាយតម្រូវការរបស់អ៊ុយក្រែនចំពោះប្រព័ន្ធការពារដែនអាកាស អាវុធប្រឆាំងរថក្រោះនិងការជួយឧបត្ថម្ភផ្សេងៗទៀត។
មិត្តភាពរបស់តន្ត្រីករអ៊ុយក្រែនអ្នកស្រី Valeriya Sholokhova និងតន្ត្រីកររុស្ស៊ីលោក Nikita Morozov ជម្នះការប្រយុទ្ធគ្នារវាងប្រទេសពួកគេ។ នៅអាយុ៩ឆ្នាំកុមារី Valeriya តាំងចិត្តថា ថ្ងៃណាមួយនាងនឹងក្លាយជាអ្នកលេង Cello គឺវីយ៉ូឡុងធំ ហើយវាសំខាន់បំផុតដែលគាត់អាចធ្វើបាន។ លោក Iacopo Luzi រាយការណ៍ឱ្យវីអូអេ។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលដូចតទៅ៖
ប្រធានអគ្គសេនាធិការចម្រុះកងទ័ពអាមេរិកលោកឧត្តមសេនីយ Mark Milley បានហៅការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនថា ជាការគំរាមកំហែងដ៏ខ្លាំងមួយដល់សន្តិភាពនិងសន្តិសុខរបស់សហភាពអឺរ៉ុប ហើយអាចប្រហែលដល់ពិភពលោកទាំងមូលផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ពីការផ្តល់ជំនួយនេះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីយប់ថ្ងៃអង្គារម្សិលមិញថា៖ «ពិភពលោកមានការរន្ធត់និងតក់ស្លុតពីអំពីឃោរ ឃៅដែលធ្វើឡើងដោយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងBucha និងនៅទូទាំងប្រទេសអ៊ុយក្រែន»។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងធ្វើឱ្យសហភាពអឺរ៉ុបរួបរួមគ្នាមិនដែលធ្លាប់មានពីមុនមក ដែលមិនត្រឹមតែមេដឹកនាំនោះទេ គឺថែមទាំងពលរដ្ឋអឺរ៉ុបធម្មតាផងដែរ។
តើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងដូចម្តេចខ្លះ? លោក Alex Gendler និងលោក Yass Monem នៃ VOA បានផលិតវីដេអូក្រាហ្វិកពន្យល់ដើម្បីឆ្លើយសំណួរដ៏សំខាន់នេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
កិច្ចប្រជុំនៅថ្ងៃអង្គារនេះ រួមមានការថ្លែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Martin Griffiths ព្រមទាំងការថ្លែងសុន្ទកថារបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។
របាយការណ៍ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍដែលត្រូវបានធ្វើបច្ចុបន្នភាពរបស់អង្គការ UNCTAD បានប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចសាកលោកនឹងធ្លាក់ចុះពី ៣,៦% ទៅ ២,៦% នៅក្នុងឆ្នាំ២០២២។
អគ្គលេខាធិការនៃអង្គការអូតង់ លោក Jens Stoltenberg បានប្រាប់ទូរទស្សន៍ CNN ថា «នេះជាអំពើឃោរឃៅលើប្រជាពលរដ្ឋដែលយើងមិនបានឃើញអស់ពេលរាប់សិបឆ្នាំមកហើយ» នៅទ្វីបអឺរ៉ុប។
លោកប្រធានាធិបតីអ៊ុយក្រែន បានហៅឧត្តមសេនីយយោធាទាំងពីររូបដែលត្រូវបានដកតំណែងនោះថា ជា«មនុស្សខ្វះសេចក្តីក្លាហាន»។ ឧត្តមសេនីយម្នាក់ជាប្រធានសន្តិសុខផ្ទៃក្នុងនៃទីភ្នាក់ស៊ើបការណ៍ជាតិរបស់អ៊ុយក្រែន និងម្នាក់ទៀត ជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែនប្រចាំតំបន់ Kherson។
ព័ត៌មានផ្សេងទៀត