ក្រុមអ្នកជំនាញបានផ្ដោតការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ប្រព័ន្ធ VPN និង គេហទំព័រដែលត្រូវបិទ ក៏ដូចជា ថាតើអ្នកណាជាអ្នកត្រួតពិនិត្យបណ្ដាញទាំងនោះ។
អធិការបតីនៃប្រទេសអូទ្រីសបានធ្វើការពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងរដ្ឋធានីមូស្គូកាលពីថ្ងៃចន្ទ ទី១១ ខែមេសា នៅពេលដែលមានការព្រមានថា រដ្ឋាភិបាលវិមានក្រឹមឡាំងកំពុងប្រុងប្រៀបចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
អភិបាលទីក្រុងLviv លោក Andriy Sadoviy បាននិយាយថា កាំជ្រួចមីស៊ីលចំនួន៥គ្រាប់ ត្រូវបានវាយប្រហារទៅលើទីក្រុងភាគខាងលិចនៅព្រឹកថ្ងៃចន្ទនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់កងទ័ពរុស្ស៊ីពីការ ពាក់ព័ន្ធនឹង«អំពើភេរវកម្មដោយចេតនា»ដោយធ្វើការវាយប្រហារដោយកាំភ្លើងធំនិងកាំភ្លើងត្បាល់លើសង្កាត់នានាដែលមានអ្នកស្រុករស់នៅក្នុងទីក្រុង Kharkiv។
ហាងនានាក្នុងទីក្រុង Istanbul នៃប្រទេសតួកគីដែលធ្លាប់តែសម្បូរជនជាតិរុស្ស៊ីនិងអ៊ុយក្រែនដើរទិញឥវ៉ាន់នោះ ឥឡូវនេះ កំពុងជួបការលំបាកដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ជម្លោះដែលកំពុងកើតឡើងនេះក៏កំពុងធ្វើឲ្យតម្លៃស្បៀងអាហារ និងឥន្ធនៈក្នុងប្រទេសតួកគីឡើងថ្លៃផងដែរ។ លោកBehzod Muhammadiyនៃ VOA រាយការណ៍ពីទីក្រុង Istanbul ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួលជូនដូចតទៅ៖
អ្នកវិភាគមួយចំនួននិយាយថា បើទោះបីជាសង្គ្រាមត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ ក៏ប្រទេសចិននិងអ៊ុយក្រែន នឹងមិនទាន់ចាប់អារម្មណ៍ក្នុងការបន្តគម្រោងកម្មវិធីពាណិជ្ជកម្មនេះឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។
លោកក៏មានក្តីបារម្ភផងដែរដែលទីភ្នាក់ងារ WFP និងអង្គការផ្តល់ជំនួយផ្សេងៗទៀត មិនអាចចូលទៅដល់ទីកន្លែងដែលពលរដ្ឋអ៊ុយក្រែនត្រូវការជំនួយចាំបាច់ ដោយសារតែសង្គ្រាម។
សង្គ្រាមនៅប្រទេសអ៊ុយក្រែនដែលបង្កឡើងដោយប្រទេសរុស្ស៊ីបានបង្ខំពលរដ្ឋអ៊ុយក្រែនជាង៤,៥លាននាក់ ដែលភាគច្រើនជាស្ត្រី កុមារនិងមនុស្សចាស់ ឲ្យរត់ភៀសខ្លួនទៅប្រទេសជិតខាង។ សប្បុរសជនខ្មែរមួយក្រុមដែលមានព្រះសង្ឃផងដែរ បាននាំអំណោយទៅជួយជនរងគ្រោះទាំងនោះ និងសម្តែងសមានចិត្តអាណិតអាសូរដោយសារតែពួកគាត់ក៏ធ្លាប់តែរងគ្រោះក្នុងប្រទេសកំណើតដែរ។ លោក ម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អាវុធថ្មីទាំងនោះ រួមមានកាំជ្រួចមីស៊ីល Javelin ចំនួន៥០០ដើម យន្តហោះដ្រូន Switchblade ចំនួន៣០០គ្រឿង រថពាសដែក៣០០ គ្រឿង ឧទ្ធម្ភាគចក្រ១១គ្រឿង។
ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា សង្គ្រាមទទឹងទិសរបស់រុស្ស៊ីដែលកំពុងបន្តធ្វើលើប្រទេសរបស់លោកគឺជា «គ្រោះមហន្តរាយ» មួយដែលបង្កគ្រោះថ្នាក់ដល់ទ្វីបអឺរ៉ុបទាំងមូល។ រដ្ឋាភិបាលរុស្ស៊ីហាក់ដូចជាបោះបង់ចោលផែនការវាយដណ្តើមយករដ្ឋធានីកៀវ ខណៈដែលសង្គ្រាមនេះឈានចូលដល់ខែទីពីរ។ បណ្តាប្រទេសមហាអំណាចលោកខាងលិចបានហៅទាហានរុស្ស៊ីដែលកំពុងដកថយនេះថាជាឧក្រិដ្ឋជនសង្គ្រាមដែលប្រព្រឹត្តិអំពើសាហាវឃោរឃៅដូចជាការចាប់រំលោភនិងការសម្លាប់ជនស៊ីវិលបែបប្រហារជីវិតជាដើម។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត