រុស្ស៊ីបង្កើនការវាយប្រហារលើជនស៊ីវិលនៅអ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា សង្គ្រាមទទឹងទិសរបស់រុស្ស៊ីដែលកំពុងបន្តធ្វើលើប្រទេសរបស់លោកគឺជា «គ្រោះមហន្តរាយ» មួយដែលបង្កគ្រោះថ្នាក់ដល់ទ្វីបអឺរ៉ុបទាំងមូល។ រដ្ឋាភិបាលរុស្ស៊ីហាក់ដូចជាបោះបង់ចោលផែនការវាយដណ្តើមយករដ្ឋធានីកៀវ ខណៈដែលសង្គ្រាមនេះឈានចូលដល់ខែទីពីរ។ បណ្តាប្រទេសមហាអំណាចលោកខាងលិចបានហៅទាហានរុស្ស៊ីដែលកំពុងដកថយនេះថាជាឧក្រិដ្ឋជនសង្គ្រាមដែលប្រព្រឹត្តិអំពើសាហាវឃោរឃៅដូចជាការចាប់រំលោភនិងការសម្លាប់ជនស៊ីវិលបែបប្រហារជីវិតជាដើម។ លោក Arash Arabasadi នៃ VOA រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕