ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រែប្រួលអាកាសធាតុ

Sorry! No content for ៥ សីហា. See content from before

ថ្ងៃសុក្រ ២៦ កក្កដា ២០២៤

រូបឯកសារ៖ បុរស​ម្នាក់​ងូត​​ទឹក​សាប​ក្នុង​ថ្ងៃ​ក្តៅ​ខ្លាំង នៅ​ឆ្នេរ​សាធារណៈ Ramlet al-Baida ក្នុង​ក្រុង Beirut ប្រទេស​លីបង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។
រូបឯកសារ៖ បុរស​ម្នាក់​ងូត​​ទឹក​សាប​ក្នុង​ថ្ងៃ​ក្តៅ​ខ្លាំង នៅ​ឆ្នេរ​សាធារណៈ Ramlet al-Baida ក្នុង​ក្រុង Beirut ប្រទេស​លីបង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។

លោក​អគ្គលេខា​ធិការ​អង្គការ​សប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ផែនដី​កំពុង​កាន់តែ​ក្តៅ​ឡើង​និង​គ្រោះថ្នាក់​ឡើង​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​បាន​សម្លាប់​មនុស្ស​ជិត​កន្លះ​លាននាក់​ក្នុង​មួយ​ឆ្នាំៗ ហើយ​លោក​បាន​ស្តីបន្ទោស​លើឥន្ធនៈ​ហ្វូស៊ីលថា​កំពុង​ជំរុញ​ឱ្យ​ឡើង​កម្តៅ​ផែនដី។

លោក Antonio Guterres បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា៖​«មនុស្ស​រាប់​ពាន់​លាន​នាក់​កំពុង​ប្រឈម​ការរាលដាល​នៃ​កម្តៅ​យ៉ាង​ខ្លាំង ភាព​លំបាក​នៅ​ក្រោម​រលក​កម្តៅ​ដ៏​ប្រល័យ​កើនឡើង ដោយ​មាន​សីតុណ្ហភាព​ឡើង​ដល់៥០អង្សាសេ​នៅ​ជុំវិញ​ពិភព លោក​ដែល​ស្ថិត​ពាក់​កណ្តាល​នៃ​ទឹក​ពុះ»។

រលក​កម្តៅបាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​តំបន់ Sahelនៃ​ទ្វីប​អាហ្វ្រិក។ កាលពី​ខែ​មុន កម្តៅ​ខ្លាំង​បាន​សម្លាប់ធម្មយាត្រា​អ៊ីស្លាម១ពាន់​៣រយ​នាក់​នៅ​ប្រទេស​អារ៉ាប់ប៊ី សាអូឌីត។

នៅ​ខែ​នេះ ទ្វីប​អឺរ៉ុប ​សហរដ្ឋ​អាមេរិក​និង​អាស៊ី​ក៏​មានកម្តៅ​ដ៏​ខ្លាំងដែរ៕

រូបឯកសារ៖ ស្ត្រីជាម្តាយ​ជួយ​កូនស្រីឱ្យដកដង្ហើមដោយប្រើម៉ាស៊ីនជំនួយនៅឯមន្ទីរសង្គ្រោះបន្ទាន់នៅពេទ្យកុមារ Chacha Nehru Bal Chikitsalaya នៅក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (AFP)
រូបឯកសារ៖ ស្ត្រីជាម្តាយ​ជួយ​កូនស្រីឱ្យដកដង្ហើមដោយប្រើម៉ាស៊ីនជំនួយនៅឯមន្ទីរសង្គ្រោះបន្ទាន់នៅពេទ្យកុមារ Chacha Nehru Bal Chikitsalaya នៅក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ (AFP)

របាយការណ៍មួយកាល​ពីថ្ងៃពុធទី​១៩ ខែមិថុនាបាន​បង្ហាញថា កុមារ​ជិត២ពាន់នាក់ស្លាប់​រាល់ថ្ងៃដោយសារបញ្ហា​សុខភាព​ទាក់ទិន​នឹង​ការបំពុលខ្យល់ ដែល​នៅ​ពេលនេះ​ជា​កត្តា​គ្រោះថ្នាក់ធំបំផុតនាំ​ឱ្យមាន​ការស្លាប់នៅវ័យ​ក្មេងនៅទូទាំងពិភពលោក។​

បើតាម​របាយការណ៍នៃវិទ្យាស្ថានផលប៉ះពាល់​សុខភាព Health Effects Institute មានមូលដ្ឋាននៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញថា ​បញ្ហានៃ​ការបំពុល​ខ្យល់​បណ្តាល​ឱ្យ​មនុស្ស​៨លាន១សែននាក់​ស្លាប់នៅ​ឆ្នាំ២០២១--គឺ​ប្រមាណ​១២ភាគរយនៃចំនួន​មនុស្ស​ស្លាប់ទាំងអស់។

របាយការណ៍​នេះ​បង្ហាញថា នេះ​ន័យ​ថា​បញ្ហា​បំពុលខ្យល់​បាន​សម្លាប់​មនុស្ស​ច្រើន​ជាងការ​ប្រើ​ថ្នាំជក់​និងបញ្ហា​អាហារូបត្ថម្ភ​មិនគ្រប់គ្រាន់ ដែល​នាំ​ឱ្យ​បញ្ហា​នៃ​ការបំពុល​ខ្យល់​នេះ​ជា​កត្តា​ហានិភ័យ​នាំមុខ​ទីពីរ​ដែល​ធ្វើឱ្យមនុស្ស​ស្លាប់​នៅ​វ័យក្មេង ដោយនៅតិចជាង​តែ​ជំងឺ​សម្ពាធឈាម​ខ្ពស់​តែមួយ​មុខ​ប៉ុណ្ណោះ។

ក្មេងតូចៗ​រងគ្រោះដោយងាយ​ដោយសារបញ្ហា​បំពុលខ្យល់ ហើយវិទ្យាស្ថាន​នេះបាន​សហការជាដៃគូជាមួយ​មូលនិធិ​កុមារ​អ.ស.ប.UNICEF ក្នុងការសរសេរ​របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន​ស្តីពីស្ថានភាពខ្យល់​សាកល។

របាយការណ៍​នេះរក​ឃើញ​ថា​បញ្ហា​នៃ​ការបំពុលខ្យល់​រួម​ចំណែកដល់ការស្លាប់​របស់កុមារ​ជាង៧សែននាក់ក្រោម​អាយុ៥ឆ្នាំ។

ចំនួន​ជាង៥សែននៃការស្លាប់ទាំង​នេះ​បណ្តាល​មកពីការធ្វើ​ម្ហូបក្នុង​ផ្ទះ​ដោយ​ប្រើឥន្ធនៈកខ្វក់ដូចជាធ្យូង អុស​ឬ​អាចម៍សត្វ ភាគច្រើន​នៅ​អាហ្វ្រិកនិង​អាស៊ី។

របាយការណ៍​នេះ​រក​ឃើញ​ថា សឹងតែ​មនុស្ស​រាល់​គ្នា​នៅ​ក្នុងពិភពលោកនេះដក​ដង្ហើម​ចូលខ្យល់បំពុល​ក្នុងកម្រិត​មួយដែល​ធ្វើ​ឱ្យ​ខូចសុខភាព​ជារៀងរាល់ថ្ងៃ។​

របាយការណ៍​នេះ​បង្ហាញ​ថា ​ជាង​៩០ភាគរយ​នៃ​ការស្លាប់ទាំងនេះទាក់ទិននឹង​ភាគល្អិតកខ្វក់​ក្នុង​ខ្យល់ហៅ PM2.5 មានទំហំ២,៥មីក្រូម៉ែត្រ​ឬ​តូច​ជាងនេះ។​

គេ​រក​ឃើញថាការ​ដកដង្ហើម​ចូលភាគល្អិត PM2.5 ក្នុង​សួតបង្កើន​គ្រោះថ្នាក់​ជំងឺ​មហារីក​សួត​ ជំងឺ​បេះដូងនិងបញ្ហា​សុខភាព​ឯទៀតៗ។​

របាយការណ៍នេះក៏​បាន​រកឃើញ​ដែរ​ថា ការបំពុល​ប្រព័ន្ធ​អូហ្សូនត្រូវបានរំពឹង​ថា​នឹង​អាក្រក់​ជាងមុន ពីព្រោះកំណើន​សីតុណ្ហភាព​ក្នុងពិភពលោក​ដោយសារបញ្ហា​នៃ​ការប្រែប្រួលអាកាសធាតុបណ្តាលមក​ពី​សកម្មភាព​មនុស្ស--មាន​ទាក់ទិនជា​មួយការស្លាប់ជិត​៥សែននាក់​នៅឆ្នាំ២០២១។

អ្នកស្រី Pallavi Pant ជាប្រធានសុខភាព​សាកលនៃវិទ្យាស្ថានផលប៉ះពាល់​សុខភាព Health Effects Institute។ អ្នកស្រីថ្លែងថា«នៅ​ផ្នែកជាច្រើន​លើ​ពិភពលោក​មើល​ឃើញ​ផលប៉ះពាល់​នៃ​ការបំពុលខ្យល់​តែ​រយៈ​ពេល​ខ្លី នៅពេលមានហេតុការណ៍​នានាដូចជា​ភ្លើង​ឆេះព្រៃ ព្យុះ​ធូលី​ឬពេល​ក្តៅ​ខ្លាំងជា​ដើម ដែលស្ថានភាព​ទាំងនោះ​បាន​បង្កើន​កម្រិតអូហ្សូន។​

អ្នកស្រី​បន្ថែម​ថា​មាន «ដំណោះស្រាយដែលស្រដៀងគ្នាខ្លាំង»សម្រាប់​ការប្រែប្រួល​អាកាសធាតុនិង​បញ្ហា​នៃ​ការ​បំពុលខ្យល់--ជាពិសេស​ដោយ​កាត់បន្ថយការសាយភាយ​ឧស្ម័ន​ផ្ទះកញ្ចក់។

អ្នកស្រី Pant ថា គេក៏​អាច​ចាត់វិធានការ​ផង​ដែរ​អំពី​ការប្រើឥន្ធនៈ​រឹងកខ្វក់​ស​ម្រាប់​ចម្អិន​អាហារ​ក្នុង​ផ្ទះ ដោយបង្ហាញ​ថា​ប្រទេស​ចិន​បានកែលម្អ​យ៉ាងច្រើនក្នុងបញ្ហានេះ។

របាយាការណ៍​ដែល​បានចេញផ្សាយ​កាលពីថ្ងៃពុធ ទី១៩ ខែមិថុនា​នេះ​បាន​ប្រើ​ទិន្នន័យនៃការ​សិក្សាស្រាវជ្រាវអំពី​បន្ទុកនៃជំងឺ​សាកល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​លក្ខណៈវិនិច្ឆ័យ​និង​ការវាយតម្លៃខាងសុខភាព Institute For Health Metrics and Evaluation ​មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក​ដែលត្រូវ​បានធ្វើ​ក្នុង​ប្រទេស​និង​ដែនដីជាង​ពីររយ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG